បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ Sputnik V សម្រាប់មនុស្សមានវ័យលើស៦០ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលដកស្រង់សម្តីក្រសួងសុខាភិបាលរុស្ស៊ី។ តាមការចេញផ្សាយព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សមានអាយុលើស៦០ឆ្នាំ កាលពីមុន មិនត្រូវបានគេរាប់បញ្ចូលក្នុងកម្មវិធីចាប់ថ្នាំវ៉ាក់សាំងជាតិរបស់ប្រទេសរុស្ស៊ី ស្របពេលដែលមានការចាប់ថ្នាំតេស្តសាកល្បង លើក្រុមមនុស្សវ័យនេះផ្សេងៗគ្នា។ ...
កំពង់ចាម ៖ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃរ៍ទី២៦ ខែធ្នូឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបកន្លែងសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះ បានរៀបចំគ្រែចំនួន...
សេអ៊ូល៖ ស្ថានទូតចិននៅទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរចិន បានពិនិត្យមើលនាវាដឹកប្រេង ទង់ជាតិកូរ៉េខាងត្បូងមួយ ដែលសង្ស័យថា ខ្លួនកំពុងរត់ពន្ធប្រេងចម្រាញ់ ទៅកាន់ប្រទេសចិន។ ការពន្យល់របស់ស្ថានទូត បានធ្វើឡើងបន្ទាប់ពីកាសែត ក្នុងស្រុកមួយបានរាយការណ៍ថា អាជ្ញាធរចិន បានត្រួតពិនិត្យនាវាដឹកប្រេង និងគីមី ដោយមិនដឹងមូលហេតុ ដែលបង្កឱ្យមានការសង្ស័យថា វាជាប់ពាក់ព័ន្ធនឹងការផ្ទេរប្រេងពី នាវាទៅកប៉ាល់ដឹកប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ ក្រោមការដាក់ទណ្ឌកម្មរបស់...
បរទេស៖ អាជ្ញាធរដែលគ្រប់គ្រងរោគរាតត្បាត Covid-19 នៅប្រទេសថៃ បានចេញការព្រមានយ៉ាងខ្លាំងកាលពីថ្ងៃសុក្រថា ការសហការជាមួយគោលការណ៍ ណែនាំរបស់យើង ឬវានឹងមានការបិទទ្វារទូទាំង ប្រទេសនៅត្រឹមខែមីនា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្តទៅដល់ រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យចូលរួមយ៉ាងផុលផុស ក្នុងការចុះផ្សព្វផ្សាយ និងណែនាំឲ្យអនុវត្ត «វិធានសុវត្ថិភាពទេសចរណ៍» ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីលើកទឹក ចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង-ខណ្ឌ) ដែល បានចូលរួមយ៉ាងផុលផុសក្នុងការចុះ ផ្សព្វផ្សាយ...
ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនប្រព្រឹត្តល្មើសច្បាប់ ពុំមានអ្វីចម្លែកឡើយ ហើយអាជ្ញាធរប្រទេសណាក៏ដោយ មានកាតព្វកិច្ចអនុវត្ត នូវមុខការរបស់ខ្លួនដែរ។ លោក គឹម សន្ដិភាព បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាលរាជធានី-ខេត្តពីការដំឡើងឋានន្តរស័ក្តិថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្ររបស់មន្ត្រីរាជការស៊ីវិល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក សម្រាប់ឆ្នាំ ២០២១ខាងមុខនេះ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាន ពិនិត្យឃើញរដ្ឋបាលរាជធានី ខេត្តនីមួយៗ បានខិតខំយកចិត្តទុកដាក់ និងចូលរួមសហការ ក្នុងដំណើរការរៀបចំការដំឡើងឋានន្តរស័ក្តិ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសបារាំងបានរាយការណ៍អំពីករណីដំបូងនៃកូវីដពូជក្លាយដែលត្រូវបានគេដឹងថាបានតែកំពុងផ្ទុះ នៅក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថាបុរសម្នាក់ដែលជនជាតិ បារាំងរូបនេះគឺជាអ្នកដែលរស់នៅក្នុងក្រុង Tours និងក៏ជាអ្នកដែលទើបបានធ្វើដំណើរមកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី១៩ខែធ្នូផងដែរ។ គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីវត្តមាន នៃកូវីដពូជក្លាយថ្មីនៅអង់គ្លេសរួចមកមានបណ្តាប្រទេសជាង៥០មកហើយ បូករួមទាំងប្រទេសក្បែរខាងផងបានដាក់បម្រាម យ៉ាងតឹនតឹងជាមួយនឹងអង់គ្លេសពាក់ព័ន្ធទៅនឹង ការធ្វើដំណើរឆ្លងគ្នាទៅវិញទៅមក៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើវិសោធកម្មច្បាប់ការពារជាតិប្រចាំឆ្នាំ ដោយលើកយកការរឹតត្បិតរបស់ខ្លួន លើការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីបានច្រានចោលច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ពីបទខកខានមិនបានទទួលយកគោលនយោបាយ“ អាមេរិកដំបូង” របស់លោក។ លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារទៅកាន់សភាតំណាង ដែលត្រូវបានចេញដោយសេតវិមានថា “ខ្ញុំនឹងប្រគល់វិលត្រឡប់ទៅវិញ ដោយគ្មានការយល់ព្រមពីខ្ញុំ”។ លោក បានបញ្ជាក់ថា “ច្បាប់នេះមិនរាប់បញ្ចូលវិធានការសន្តិសុខជាតិសំខាន់ៗរួមទាំងបទប្បញ្ញត្តិ ដែលមិនគោរពអតីតយុទ្ធជន...
ស្វាយរៀង ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត...