ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល កម្ពុជា បានឲ្យដឹងថា មានពលករខ្មែរម្នាក់ ឆ្លងជំងឺកូវីដ-១៩ នៅក្នុងទឹកដីប្រទេស ថៃ។ ពលករខ្មែរម្នាក់នោះ ស្ថិតក្នុងក្រុមពលករ ដែលធ្វើដំណើរពីខេត្តឈុនបូរី ទៅកាន់ទីក្រុងបាងកក ហើយត្រូវបានថៃរកឃើញឆ្លងជំងឺកូវីដ-១៩ ។ លោកស្រី ឱ...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតរកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការបកស្រាយ ចំពោះករណីពលការិនីខ្មែរម្នាក់ស្លាប់ ក្រោយពីក្រុមប្រឆាំង យកទៅចុះផ្សាយ គ្មានមូលដ្ឋានត្រឹមត្រូវ ព្រមទាំង កេងចំណេញខាងនយោបាយ ពីមរណភាពពលការិនី ។ ស្ថានទូត ធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ ចំពោះប្រជាជាតិខ្លួនឯង។ សូមជម្រាបថា កាលពីថ្ងៃទី២១ ខែធ្នូ...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មានប្រជាពលរដ្ឋក្រីក្រទទួល បានថវិកាឧបត្ថម្ភពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៣ លើកទី២ ចំនួន ៦៨១,៩៩៩ គ្រួសារ។នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០៕
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតនឹងការបង្ក្រាបរបស់អាមេរិក លើក្រុមហ៊ុនចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យ Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងរបាយការណ៍របស់ Axios ថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការអនុវត្តខុសឆ្គងរបស់ខ្លួនក្នុងការរំលោភអំណាចរដ្ឋ និងពង្រីកគំនិតសន្តិសុខជាតិ ដើម្បីបង្ក្រាបក្រុមហ៊ុនបរទេស អាជីវកម្ម, ព្រមានពួកគេពីហានិភ័យសន្តិសុខទិន្នន័យ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង និងសេវាកម្មពីក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយប្រទេសចិន។ លោក...
សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី ជុង សៃគួន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួនពីរគឺ Janssen និង Pfizer ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដោយមានផែនការចាប់ផ្តើមចាក់វ៉ាក់សាំងនៅត្រីមាសទី២ ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំអន្តរកម្ម ស្តីពីការឆ្លើយតបនឹងរោគរាតត្បាត COVID-១៩ លោកជុង សៃគួន បានលើកឡើងថា ក្រោមកិច្ចសន្យាខ្លួននឹងនាំយកថ្នាំចំនួន...
ភ្នំពេញ ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី ត្រៀមថវិកា៣០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកមានគោលបំណងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក នៅខែកុម្ភៈ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តី បានបន្ថែមថាដំណើរទស្សនកិច្ចនេះ នឹងអាស្រ័យលើស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ហាញថា លោកនឹងបន្តធ្វើសេចក្តីលម្អិតនៃដំណើរទស្សនកិច្ចនេះខណៈកំពុងតាមដានស្ថានការណ៍។ លោកនាយករដ្ឋមន្រ្តី ដែលបានឡើងកាន់តំណែងកាលពីខែកញ្ញា បានបង្ហាញឆន្ទៈក្នុងការធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោក...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឈីលី នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាលើកដំបូង ចំនួន១០.០០០កម្រិត ពីក្រុមហ៊ុន Pfizer-BioNTech ។ លោក Paris បានលើកឡើងថា...
ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា ការដំឡើងពន្ធ លើផលិតផលថ្នាំជក់ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជា ទទួលប្រាក់ចំណូលបន្ថែម ជាពិសេស ក្នុងដំណាក់កាលកម្ពុជាជួបវិបត្តិកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ...
ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បាបញ្ចេញទិន្នន័យកាលពីថ្ងៃពុធថា បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ មានចំនួន១៤.៩២៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន២៧៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ សរុបអ្នកជំងឺមាន ចំនួន២៤.៨៨៤នាក់ នៅកំពុងសម្រាកនៅមន្ទីរពេទ្យ ដែលថយចុះ៨០នាក់ ធៀបនឹងថ្ងៃមុន...