ភ្នំពេញ៖ ក្រសួងបរិស្ថានសូម អំពាវនាវនិងលើកទឹកចិត្ត ចំពោះអ្នកប្រើប្រាស់ទឹក ក្នុងបរិមាណច្រើន (អាជីវកម្ម)ផ្តល់វិភាគទានស្ម័គ្រចិត្ត ឬអាចបង់ព័ន្ធលើការប្រើប្រាស់ទឹក ជាលក្ខណៈពាណិជ្ជកម្ម រួមទាំងអ្នកផលិត និងចែកចាយ ដើម្បីយកថវិកានេះ មកប្រើប្រាស់លើការងារ ការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិ ដ៏ធំសម្រាប់អ្នកខេត្តសៀមរាប»។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣៤៧នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន១៦នាក់ (គ្មានអ្នកស្លាប់)៕
បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយ នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល បានសម្លាប់មនុស្សតិចបំផុតចំនួន៨នាក់ និងរបួសចំនួន១៥នាក់ ដែលរួមមានទាំងសមាជិករដ្ឋសភាមួយរូបផងដែរ។ លោក Tariq Arian តាមសេចក្តីរាយការណ៍ ជាមន្ត្រីនាំពាក្យឲ្យក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា ភេរវករបានធ្វើការវាយប្រហារនោះនៅថ្ងៃអាទិត្យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ផ្ទះសម្បែងនៅជុំវិញកន្លែងវាយប្រហារដោយគ្រាប់បែកនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក...
ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាសមាជិកគ្រួសារ របស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ បានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័តជំនាន់ថ្មី របស់ខ្លួន “WB WON Mobile” ដែលនាំមកជូននូវមុខងារ និងលក្ខណៈពិសេសជាច្រើន ជាមួយនឹងរចនាបថ ដ៏ទំនើប និងទាក់ទាញ ដើម្បីផ្តល់ជូន នូវសេវាធនាគារឌីជីថល ឲ្យកាន់តែប្រសើរ ដល់អតិថិជនរបស់ខ្លួន...
ភ្នំពេញ ៖ ខណៈខេត្តសាមុតសាខន ប្រទេសកំពុងរាតត្បាតកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានផ្ញើសារក៏ដូចជាដាស់តឿនថា មិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ ព្រោះជំងឺនេះអាចកើតឡើងគ្រប់ពេលវេលា ។ លោកស្រីអ្នកនាំពាក្យបានថ្លែង ក្នុងគ្រុបអ្នកព័ត៌មាននៅថ្ងៃ២១ ធ្នូថា “យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺ នេះឡេីយ ដែលអាចកេីតមានឡេីងគ្រប់កាលៈទេសៈ គ្រប់ពេលវេលា...
ភ្នំពេញ: ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ផ្តល់ហិរញ្ញប្បទានរហូតដល់៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២១ធ្នូបានឲ្យដឹងថា នៅថ្ងៃនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី...
បរទេស៖នៅពេលថ្មីៗនេះ មន្ត្រីនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់ប្រហារទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាដាដ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ប្រព័ន្ធការពារដែនអាកាសប្រចាំនៅស្ថានទូតនោះ។ យោងតាមការចេញផ្សាយមួយ ធ្វើឡើដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ បានធ្វើការបញ្ជាក់អំពីការវាយប្រហារនោះ ដោយលើកឡើងថា វាបានបង្កឲ្យមានការខូចខាតតិចតួច ចំពោះបរិវេសស្ថានទូត ប៉ុន្តែមិនមានរបាយការណ៍ពីអ្នករងគ្រោះនោះទេ។ ...
បរទេស៖ ករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃបានរកឃើញថ្មីចំនួន ៣៨២ នាក់ទៀត នៅថ្ងៃចន្ទនេះ ក្នុងនោះ ៣៦០ នាក់ជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានផ្សារភ្ជាប់ទៅនឹងទីផ្សារលក់ដុំបង្គា នៅខេត្ត សាមុតសាខន ជាខេត្តជាប់ព្រំដែនភាគនិរតីទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងនៃការឆ្លងនេះ បានកើតឡើងបន្ទាប់ពីមានករណីរកឃើញអ្នកឆ្លងថ្មីចំនួន...
ភ្នំពេញ: ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងការផ្អាកការបញ្ជូនពលករ MOUនិងពលករតាមរដូវកាល ទៅធ្វើការងារនៅប្រទេសថៃជាបណ្តោះអាសន្នក្នុងអំឡុងពេលការរាតត្បាត ជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាសរុបចំនួន ២៨៨,៤៧៣ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣នៅកម្ពុជា ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្ដិមនុស្សជាតិ (ជំនួយគូសាណូណិ)។ សូមជម្រាបថា អង្គភាពចំនួន៣រួមមាន ៖ ទី១-គម្រោងបំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ ថវិកាចំនួន៨៧,៩០០ដុល្លារអាមេរិក (អង្គភាពទទួលជំនួយ ៖ ការយាល័យស្រុកប្រតិបត្តិព្រៃកប្បាស) ,ទី២-គម្រោងបំ ពាក់ឧបករណ៍បោះពុម្ពអក្សប្រៃយ៍ នៅសាលាពិសេសនារាជធានីភ្នំពេញ...