ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយមួយកម្រិត៥,១រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ១៣៣គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី ខេត្ត Labuan ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២៣និង២៧នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនគាំទ្រការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ និងបំពានសិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកស្រី ក៏បានសម្តែងការព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបជុំតវ៉ាផងដែរ។ នេះបើតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត។ លោកស្រី រ៉ូណា ស្មីត មិនគាំទ្របែបនេះ ស្របពេល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២៦ សីហានេះ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ល្អ ដល់និស្សិតអាហារូបករណ៍ រដ្ឋាភិបាលជប៉ុន JDS ចំនួន២៤នាក់ ។ សូមរំលឹកថា រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយឥតសំណងជាង ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។...
បរទេស៖ប្រទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនបានយល់ព្រមជាមួយសហរដ្ឋអាមេរិក បន្តជំរុញអនុវត្តកិច្ចព្រមព្រៀងជំនួញ ទ្វេភាគីជំហានទីមួយ ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ រវាងមន្ត្រីចរចាជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន បាននិយាយប្រាប់ថា ឧបនាយករដ្ឋមន្ត្រីចិន លោក Liu...
បរទេស៖មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកនិងចិន ដែលនិយាយគ្នាតាម ទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានមើលឃើញពីភាពវិវត្តរីកចម្រើនលើការដោះស្រាយបញ្ហា ជុំវិញកិច្ចព្រមព្រៀងជំហានទីមួយ ដែលបានធ្វើឡើងកាលពីខែមករា ហើយភាគីទំាងពីរប្តេជ្ញាឲ្យសម្រេចបានភាព ជោគជ័យនៃកិច្ចព្រមព្រៀង។ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារ លោក Robert Lighthizer បាននិយាយគ្នាជាមួយឧបនាយករដ្ឋមន្ត្រីចិន...
មិនមែនជារឿងធម្មតានោះទេ ដែលនារីម្នាក់ ប្រែក្លាយ ពីរកម្មការិនីរោងចក្រ រកចំណូលបានត្រឹមតែ ២០០ដុល្លារ មកក្លាយជាអ្នកជំនួញម្នាក់ ដែលអាចរកចំណូលចូលបាន ជិត៣ម៉ឺនដុល្លារ ក្នុងមួយខែៗនោះ តែចំពោះអ្នកនាងទ្រី សុភ័ណ្ឌ គាត់អាកែប្រែស្ថានភាព ដ៏ក្រលំបាកមួយនេះ អោយផ្លាស់ប្តូរ តាមរយៈការលក់គ្រឿងសម្អាង ដែលការផ្លាស់ប្តូរមួយនេះ ធ្វើអោយអាជីវមកម្មរបស់គាត់ ទទួលបានជោគជ័យផងដែរ ។ អ្នកនាងទ្រី សុភ័ណ្ឌ...
បរទេស៖យោងតាមវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ នៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញគោលនយោបាយថ្មី មានគោលដៅពាក់ព័ន្ធសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នាឆ្នាំក្រោយ ក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខែមករា។តាមអត្ថបទសង្ខេប INSS ចេញនៅថ្ងៃចន្ទម្សិលមិញនេះ សេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើង ស្តីពីសមាជបក្សលើកទី៨ នៅក្នុងខែមករា ឆ្នាំ២០២១នោះ ដែលត្រូវបានប្រកាសឲ្យដឹងនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលបក្ស កាលពីថ្ងៃពុធសប្ដាហ៍មុននោះ មិនរួមបញ្ចូលទាំងព័ត៌មានស្តីពីគោលនយោបាយកូរ៉េខាងត្បូង ឬក៏គោលនយោបាយបរទេសនោះទេ។ គួរបញ្ជាក់ថា ការវិភាគអំពីការវិវត្តរបស់កូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង...
ញូវយ៉ក៖ កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម ដែលមានមូលដ្ឋាននៅប្រទេសចិនគឺបណ្ដាញសង្គម TikTok បានឲ្យដឹងថា ខ្លួនបានប្តឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទហាមឃាត់ សេវាកម្មរបស់ខ្លួន នៅសហរដ្ឋអាមេរិក។ បណ្តឹងដែលត្រូវបានដាក់ទៅតុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ទាមទារឲ្យមោឃភាពនូវបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដែលវាកើតឡើងនៅពេលដែលលោក ត្រាំ បានបង្កើនសម្ពាធលើ TikTok ចំពេលមានការព្រួយបារម្ភថាវេទិកានេះ គឺជាហានិភ័យឯកជន និងងាយនឹងសកម្មភាព ត្រួតពិនិត្យរបស់ទីក្រុងប៉េកាំង។ ក្រុមហ៊ុន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង ថា កម្ពុជាកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឲ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារ ស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន និងធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែន បាវិត-ម៉ុកបៃ ផងដែរ។ ក្នុងកិច្ចប្រជុំលើកទី១របស់ក្រុមការងារចំពោះកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម...
ភ្នំពេញ ៖ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជី បោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះឆ្នោត (ឯ.អ) ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត...