រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ក្រុមការពារជនស៊ីវិល បានប្រកាសកាលពីថ្ងៃអង្គារថា មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីមានករណីធ្លាក់ យន្តហោះធុនតូចចំនួន ១គ្រឿង នៅក្នុងតំបន់ជនបទ នៅក្នុងតំបន់ភាគកណ្តាលនៃរដ្ឋ Parana នៅភាគខាងត្បូងប្រទេសប្រេស៊ីល ។ ក្រុមអាជ្ញាធរបានឲ្យដឹងថា យន្តហោះបានធ្លាក់ចូលក្នុងទន្លេនៅចន្លោះក្រុង Roncador និងក្រុង Mato...
ភ្នំពេញ៖ ផ្ដើមចេញពីការជជែកមិនត្រូវរ៉ូវគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីនេត មានអាយុ៤០ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ...
សេអ៊ូល៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគថ្មីកូវីដ-១៩ ដល់មនុស្ស ២០ លាននាក់ទៅប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅត្រីមាសទី២ ឆ្នាំក្រោយ។ យោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើង នៅក្នុងខ្សែអាត់វីដេអូ រវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។...
ភ្នំពេញ ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមអ្នកដែលតវ៉ាពាក់ព័ន្ធការចាប់សត្វ ស្វាចេញពីបរិវេណប្រាសាទបាយ័ន ជាក្រុម រកលុយតាម Youtube ដោយកេងប្រវ័ញ្ចរូបភាពសត្វស្វា តាមរយៈការឲ្យចំណី ហើយថតជាវីដេអូបង្ហោះ។ យោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ ការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន ដើម្បីយកទៅព្រលែង នៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀស...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់ចិន CDC បានបង្ហាញថា ពលរដ្ឋនៃទីក្រុងវូហាន ប្រមាណជាកន្លះលាននាក់ការពិត គឺអាចឆ្លងកូវីដ១៩ពោល គឺមានទំហំលើស១០នៃតួលេខ ដែលបាន បង្ហាញដោយសា លាក្រុងវូហាន ដែលមានត្រឹមតែ ៥០ ៣៥៤នាក់។ គំរូស្នាមប្រមាណជា៣ ៤០០០នាក់ ដែលត្រូវបាន CDC ប្រមូលមកធ្វើការ សិក្សាដោយពួកគេ មានប្រភពភាគច្រើនមក ទីក្រុងវូហាន និងខេត្ត មួយចំនួនទៀត ដូចជាហ៊ូបេ និងក៏ដូចជាទីក្រុងប៉េកាំង ក្វាងចូវ ជីងស៊ូ ស៊ីឈាន់ លីនីង និងសៀងហៃ ផង។ លទ្ធផល នៃការស្រាវជ្រាវ ទាំងនេះត្រូវបានធ្វើការប្រកាសដោយ CDC នៅលើបណ្តាញសង្គម របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញប៉ុន្តែមិនបានបញ្ជាក់ ទេថាតើការសិក្សា ស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការស្រាវជ្រាវ បែបអ្នកជំនាញឬ academic journals នោះឬយ៉ាងនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការ ចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ ជុំដំបូង នៅក្នុងប្រទេសជប៉ុនដោយធ្វើបុគ្គលិក សុខាភិបាលជួរមុខឲ្យជាអាទិភាព នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោកអនុសេនីយ៍ទោស Stuart Thrift បានធ្វើការបញ្ជាក់ប្រាប់សារព័ត៌មានថា ចាក់ថ្នាំវ៉ាក់សាំងនោះ បានចាប់ផ្តើមនាថ្ងៃចន្ទ នៅមូលដ្ឋានកងទ័ពអាកាស Yokota ហើយនៅក្នុងអំឡុងព្រឹត្តិការណ៍ FaceBook Live នាថ្ងៃអង្គារនេះ កងកម្លាំងអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីសប្ដាហ៍មុន បានទទួលថ្នាំវ៉ាក់សាំង ប្រមាណ៨.០០០ដូស។ គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Gustave Perna បានមានប្រសាសន៍ ប្រាប់កាលពីសប្ដាហ៍មុនថារដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នឹងចែកចាយថ្នាំវ៉ាក់សាំង Pfizer Inc ចំនួន៤,៦៧លានដូស និងថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន Moderna៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តំណក់ប្រេងដំបូងក្នុង ប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីបម្រើដល់ការអភិវឌ្ឍ កសាងជាតិ និងលើក តម្កើងជីវភាពប្រជាពលរដ្ឋ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេច ស ខេង នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានសរសេរ ថា «ខ្ញុំព្រះករុណា ខ្ញុំ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ពិតមានសេចក្តីរំភើបឥតឧបមា និងចូលរួមអបអរសាទរជាមួយ ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធិផលដំណក់ប្រេងលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់យើង»។ សម្ដេចបន្ដថា ដូចដែលសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ហើយថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ឈានឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។ សម្ដេច បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ ធ្វើឲ្យយើងមានក្តីសង្ឃឹមថានឹងក្លាយជាធន ធានដ៏មានតម្លៃដើម្បីបម្រើដល់ការអភិវឌ្ឃ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។ សូមរំលឹកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ តទៅ៕
ភ្នំពេញ ៖ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្តបន្តអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេស ចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ យោងតាមសារាចរណែនាំរបស់ ក្រសួងទេចរណ៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីត្រៀមលក្ខណៈ ស្វាគមន៍ភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ និងស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម ៖ ទី១-បន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគ ឲ្យបានជាប្រចាំនៅគ្រប់គោល ដៅទេសចរណ៍ទាំងអស់។ ទី២-បង្កើនការគ្រប់គ្រងគ្រប់គោលដៅទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា(Carrying Capacity)។ រាល់ការជួបជុំជាក្រុមនៅតាមកន្លែងលំហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា) និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានហ្មត់ចត់ (ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន)។ ទី៣-បន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពង្រឹងគុណភាពសេវាទេសចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សាតម្លៃផលិតផលឲ្យបានសមរម្យ។ និងទី៤-បន្តចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕