ភ្នំពេញ៖ លោកកងសូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ កាលពីថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០បានបរិច្ចាគថវិកាចំនួន៣០០$ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស...
បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបោះជំហានទៅមុនជាមួយផែនការនានា ដើម្បីធ្វើការកសាងផលិតនាវាបំពាក់ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ក្រោយបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលមានមូលដ្ឋាននៅលើគោក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Nikkei បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញនេះថា...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថាមន្ទីរប៉ង់តាហ្គោន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ការសម្រេចចិត្តកាត់ជំនួយ របស់ខ្លួនទាំងអស់សម្រាប់កិច្ចការងារប្រឆាំង ភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។ នៅក្នុងលិខិតមួយដែលផ្ញើជូន ទៅដល់អង្គភាព CIA ពីសំណាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ ជំនួយនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី៥ខែមករាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគេ នៅមិនទាន់បានដឹងច្បាស់ទេថា តើការសម្រេចចិត្តមួយនេះធ្វើឡើងក្រោមមូលហេតុអ្វីនោះទេ ហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតណាទៅលើកិច្ចការងារប្រយុទ្ធប្រឆាំង ភេវរកម្មនៅទូទាំងពិភពលោក ដោយក្រុមការងារ CIA នោះដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការទិន្នន័យរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានធ្វើការបញ្ជាទិញ វ់ាក់សាំងចំនួនដល់ទៅ១៥៥,៥លានដូសរួចទៅហើយហើយ កំពុងបន្តស្វែងរកការបញ្ជាទិញបន្ថែម ១១៦លានដូសបន្ថែមទៀត។ ប្រសិនបើកិច្ចព្រមព្រៀងនឹង ឈានទៅដល់ការចុះហត្ថលេខាជាផ្លូវការមែននោះ ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជា ជា តិ មានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះនឹងមានវ៉ាក់សាំង សរុប២៧១,៥លានដូសសម្រាប់ប្រើប្រាស់ លើសពីគោលដៅដែលខ្លួនចាំបាច់ត្រូវយ៉ាងហោចណាស់២៤៦,៦លានដូស ខណៈដែលពលរដ្ឋរបស់ខ្លួនជាក់ស្តែងមានរហូត ទៅដល់២៧០លាននាក់។ គួរឲ្យដឹងដែរថាបច្ចុប្បន្នវ៉ាក់សាំង ដែលឥណ្ឌូនេស៊ីបានបញ្ជាទិញ មានប្រមាណជា១២៥,៥លានដូសគឺ ជាផលិតផលរបស់ក្រុមហ៊ុនចិន Sinovac Biotech Ltd និង៣០លានដូសពីក្រុមហ៊ុន Novavax Inc៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាមេដឹកនាំរបស់សហភាពអ៊ឺរ៉ុបទាំង២៧កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀង គម្រោងថវិកាជួយសង្គ្រោះរយៈពេលវែងមួយ។ នេះមានន័យថាឆាប់ៗអ៊ឺរ៉ុបនឹងអាចទទួលបាន កញ្ចប់ថវិកា សរុបប្រមាណជា 1.8 ទ្រីលានអ៊ឺរ៉ូឬប្រមាណជា 2.19 ទ្រីលានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ទល់នឹងបញ្ហានានា ដែលបណ្តាមកពីវិបត្តិកូវីដ19។ ទោះបីជាយ៉ាងណាក្តីអ្វីដែលយើងអាចដឹង បានទៀតនៅពេលនេះគឺថាកញ្ចប់សង្គ្រោះចាំបាច់ត្រូវការធ្វើសច្ចាប័ន ពីរដ្ឋជាសមាជិកទាំងអស់ ជាមុននឹងអាចចូលជាធរមានបាន។គួរឲ្យដឹងដែរថាកន្លងមកមានតែប្រទេសប៉ូឡូញ និងហុងគ្រីប៉ុណ្ណោះដែលធ្លាប់បានរារាំងនិងជំទាស់ទៅនឹងកញ្ចប់ប្រាក់ជំនួយ មួយនេះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនឲ្យដឹងថា ទីក្រុងប៉េកាំង បើកចំហដើម្បីចាប់ផ្តើមទំនាក់ទំនង របស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើងវិញ ដោយប្រកាសថា ប្រទេសទាំងពីរកំពុងស្ថិត នៅក្នុងយុគសម័យប្រវត្តិសាស្ត្រ ដ៏សំខាន់មួយ បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើង ។ នៅក្នុងសុន្ទរកថាវីដេអូមួយ នៅឯក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក – ចិន លោកវ៉ាង យី បានលើកឡើងថា គោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន ចាំបាច់ត្រូវវិលត្រឡប់ទៅរក“...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឆ្លើយតបទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេស យកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ ឡើយ ។ ការឆ្លើយតប របស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីអង្គការ លើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង សម្ព័ន្ធខ្មែរជំរឿន...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២០នេះ បានចេញសេចក្ដីជូន ដំណឹងមួយស្តីពីការបន្តផ្អាក ជាបណ្តោះអាសន្នការ ចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:គ្រប់ប្រភេទ នៅទូទាំងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ។
វ៉ាស៊ីនតុន៖ ក្រុមប្រឹក្សារដ្ឋរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក បានយល់ព្រមប្រើការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer កាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ប្រទេសនេះមួយ ជំហ៊ានទៀតពីការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងវីរុសប្រឆាំងនឹងការផ្ទុះឡើង ដែលបានសម្លាប់ប្រជាជនអាមេរិកជិត ៣០ ម៉ឺននាក់។ ការចាក់ថ្នាំបង្ការរោគអាចចាប់ផ្តើម ក្នុងរយៈពេលប៉ុន្មានថ្ងៃដោយផ្អែកទៅលើ ការចុះហត្ថលេខារបស់រដ្ឋបាលចំណីអាហារ និងឪសថភ្លាមៗ តាមការរំពឹងទុករបស់ អនុសាសន៍របស់ គណៈកម្មាធិការជំនាញ។ លោកបណ្ឌិត Sally...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានផ្ញើលិខិតគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីរៀបចំវ៉ាក់សាំងដល់ អត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលនៅឆ្នាំក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លិខិតនោះស្ថិតនៅខាងក្រោម ឈ្មោះលោកនាយករដ្ឋមន្រ្តី Yoshihide Suga ត្រូវបានបញ្ជូនទៅសម្ព័ន្ធភាព វ៉ាក់សាំងសកល ឯកជនសាធារណៈ Gavi ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ កាលពីខែវិច្ឆិកាមុនពេលរដ្ឋាភិបាល អង់គ្លេសអនុម័តវ៉ាក់សាំងដំបូង។...