ចិន-ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០៖ ក្រុមហ៊ុន Huawei បានរៀបចំកិច្ចប្រជុំ កំពូលប្រចាំឆ្នាំ លើកទីពីរ TrustInTech Summitដែលត្រូវបានចូលរួម ដោយអ្នកជំនាញផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា បណ្ឌិតសភា និង អ្នកជំនាញសេដ្ឋកិច្ច មកពីជុំវិញពិភពលោក។ វាគ្មិនរួមមានអគ្គនាយក ប្រតិបត្តិក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Huawei...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើក ៤ចំណុច ឆ្លើយបំភ្លឺទៅនឹងការរិះគន់ របស់អ្នករាយការណ៍ពិសេស UN និងសកម្មជនសិទ្ធិមនុស្សដ៏ទៃទៀត អំពីវិធានការបង្ហាញអត្តសញ្ញាណ អ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។ ៤ចំណុចទាំងនោះរួមមាន៖ ១. ការបង្ហាញរូបថតមិនមែន ជាការរំលោភលើសិទ្ធិបុគ្គល និងឯកជនភាពនៃអ្នកវិជ្ជមានកូវីដ-១៩នោះទេ...
វ៉ាស៊ីនតោន៖ គណៈរដ្ឋមន្រ្តីសហរដ្ឋអាមេរិកមួយរូប នៅលើការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់ រដ្ឋបាលសហរដ្ឋអាមេរិក បច្ចុប្បន្នថា បានជ្រៀតជ្រែកផ្នែកនយោបាយ ជាមួយនឹងការឆ្លើយតបរបស់ប្រទេស ចំពោះវិបត្តិសុខភាពសាធារណៈ។ លោក James Clyburn ប្រធានអនុគណៈកម្មាធិការសភា ទទួលបន្ទុកវិបត្តិជំងឺកូវីដ-១៩ បានឲ្យដឹងនៅក្នុងលិខិតមួយទៅកាន់ មន្រ្តីសុខភាពកំពូលរបស់រដ្ឋបាលថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលរដ្ឋបាល ត្រាំ បានជ្រៀតជ្រែកក្នុងការ ឆ្លើយតបនឹងវីរុសឆ្លងកូវីដ-១៩។...
តូក្យូ៖ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីលោក Yoshihide Suga បានសម្រេចចិត្តកាលពីថ្ងៃសុក្រ ក្នុងការចំណាយថវិកាបន្ថែមចំនួន ៣៨៥,៦២ ពាន់លានយ៉េន (៣,៧ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ដោយប្រើប្រាស់ទឹកប្រាក់សរុប ដើម្បីពង្រីកកម្មវិធីឧបត្ថម្ភធន នៃការធ្វើដំណើរដ៏ចម្រូងចម្រាស។ រដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការ“ ធ្វើដំណើរ” រយៈពេល ៥ ខែទៀត ដែលហួសកាលបរិច្ឆេទដើម នៅចុងខែមករា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនប្រេសិតពិសេសទៅប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ ដើម្បីរំលឹកខួបលើកទី៣០ នៃចំណងការទូតទ្វេភាគី និងស្វែងរកមធ្យោបាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង របស់ប្រទេសទាំងពីរ។ លោក Woo Yoon-keun អតីតសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ដែលកាន់អំណាច ៣ អាណត្តិគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យ រយៈពេលមួយសប្តាហ៍ ក្នុងឋានៈជាប្រេសិតពិសេស របស់ប្រធានាធិបតីលោក មូន ជេអ៊ីន។...
បរទេស៖ នៅថ្ងៃទី ៩ ខែធ្នូចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ដើម្បីការពារវីរុសកូវីដ ១៩ ។ វ៉ាក់សាំងការពារវីរុស ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនរួមគ្នា គឺ Pfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់ បានបង្ហាញប្រសិទ្ធភាព ៩៥ ភាគរយ...
ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា តួលេខផ្លូវការបានប្រកាសចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ មានពលរដ្ឋផ្សេងទៀត ចំនួន២០.៩៦៤នាក់ នៅចក្រភពអង់គ្លេស បានរកឃើញវិជ្ជមាន នៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណា សរុបនៅក្នុងប្រទេសកើន ឡើងដល់១.៧៨៧.៧៨៣នាក់ ។ ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស បានកើនឡើងពី៥១៦ដល់៦៣.០៨២នាក់ ។...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការបកស្រាយ ចំពោះករណី ពលករខ្មែរម្នាក់ ដែលទើបមកពី ប្រទេសម៉ាឡេស៊ី បានរងរបួសធ្ងន់ ដោយសារលោត ពីលើអគារសណ្ឋាគារ ឡង លីវ ក្នុងពេលធ្វើចត្តាឡីស័ក ដោយលោកស្រី បានអះអាងថា បុគ្គលនេះ ភ្លាត់ជើងធ្លាក់ ដោយសារភាពរវើរវាយ នៃឥទ្ធិពលថ្នាំញៀន...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា ថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ ៖ តាមសំណើរបស់អង្គការខុមហ្វ្រែល (COMFREL) កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានស្នើដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួលជាមួយ ថ្នាក់ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ គ.ជ.ប បានសម្រេចអនុញ្ញាតឲ្យអង្គការខុមហ្វ្រែល (COMFREL) បន្តធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ។...