ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំយុវជន និងកីឡា បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការឆាលហ្វានកម្ពុជា (ChildFund Cambodia) ដើម្បីបំពាក់ប្រព័ន្ធអប់រំ តាមបែបឌីជីថល (អេឡិចត្រូនិក) ដល់សាលារៀនតាតំបន់ជនបទ ដើម្បីផ្ដល់លទ្ធភាព ដល់កុមារក្នុងការបន្តការ សិក្សាតាមបច្ចេកវិទ្យាទំនើប។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា លោក Alberto Fernandez ប្រធានាធិបតីអាហ្សង់ទីន បានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសអាហ្សង់ទីន គួរណាស់តែធ្វើការស្នើឡើងវិញ ដោយបិទប្រទេសឲ្យបានតឹងរឹងបំផុត ដោយសារតែតួលេខ នៃអ្នកឆ្លងវីរុសកូរ៉ូណា មានសន្ទុះកើនឡើងប្រចាំថ្ងៃខ្ពស់ និងឆ្លងរាលដាលឆាប់រហ័ស ។ លោក Fernandez បានថ្លែងថា “យើងមិនបានប្រឈមមុខខ្លាំងនឹងបញ្ហានៅឡើយទេ...
បរទេស៖ អាជ្ញាធរទីក្រុងប៉េកាំង យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា កំពុងតែតម្រូវឲ្យធ្វើការត្រួតពិនិត្យ សន្តិសុសកាន់តែតឹងរឹងឡើង នៅតាមមន្ទីរពេទ្យនានា ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដាតទៅ ក្នុងដំណើរឆ្លើយតបទៅនឹង ការវាយប្រហារទៅលើបុគ្គលិកពេទ្យ។ កាសែត China Daily និងទីភ្នាក់ងារសារព័ត៌មានចិនដទៃទៀត បានរាយការណ៍ថា មន្ទីរពេទ្យក្នុងរដ្ឋធានីរបស់ប្រទេសចិន នឹងត្រូវដំឡើងប្រព័ន្ធ ត្រួតពិនិត្យមើលសន្តិសុខ ដើម្បីការពារគ្រួពេទ្យនិងគិលានុប្បដ្ឋាយិកា ដែលជាគោលដៅនៃការវាយប្រហារ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍ ឲ្យដឹងត្រឹមថ្ងៃពុធថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១.៤៥៥នាក់ នាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុប ដែលបានចុះក្នុងបញ្ជីនៅក្នុងប្រទេស គិតចាប់ពីពាក់កណ្តាលខែកុម្ភៈ បានកើនឡើងដល់ ៣៨.២៨៤នាក់ ។ ការឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ នៅក្នុងប្រទេសអេហ្ស៊ីប មានរហូតដល់លើស...
បរទេស៖ មន្ត្រីមកពីគណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រលកយុទ្ធនាការព័ត៌មានខុស ស្តីពីមេរោគកូរ៉ូណា ត្រូវបានគេផ្សព្វផ្សាយលើសហភាពអឺរ៉ុប ហើយសារមិនពិតខ្លះ គឺកំពុងតែមកពីប្រទេសចិន និងប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Josep Borrell ជាតំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពត៌មានមិនពិតក្នុងពេលមេរោគកូរ៉ូណា អាចនឹងសម្លាប់ យើងមានកាតព្វកិច្ច ការពារពលរដ្ឋរបស់យើង តាមរយៈការធ្វើឲ្យពួកគេ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍នេត សាវឿន នៅថ្ងៃទី១0 ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់ទៅកាន់ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួល បន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថាកន្លងមក ក្រុមមួយចំនួនតែងតែប្រើអំពើ អនាធិបតេយ្យ ដែលចូលចិត្ត ធ្វើកិច្ចការបំពានប្រឆាំង នឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។...
ពោធិសាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដេញតាមឃាត់ខ្លួន បាន កាលពីវេលាម៉ោងជាង១២ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០។ ហេតុការណ៍នាំឱ្យមានការឃាត់ខ្លួន ជនសង្ស័យនោះ ដោយសារតែ ជនសង្ស័យ បានយកលុយដុល្លារក្លែងក្លាយទៅទិញកាតទូរស័ព្ទ ពីអាជីវករលក់ដូរមួយកន្លែងស្ថិតនៅស្រុកភ្នំក្រវាញ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីស្វែងរកតាមចាប់ខ្លួនបានភ្លាមៗ ក្នុងពេលដែលជនសង្ស័យនោះ កំពុងព្យាយាមជិះម៉ូតូ បំរុងគេចខ្លួនពីមូលដ្ឋាន។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាព នៃការផ្ដល់សេវាសុខភាព ទាំងផ្នែកសាធារណៈ និងឯកជន ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាល រាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាមឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០។ លោកអ៊ុន...
ភ្នំពេញ៖ បើគ្រាន់តែត្រូវការភាពត្រជាក់ លោកអ្នកប្រហែលជានឹងមិនសូវខ្វល់ ពីការជ្រើសរើសប្រភេទ ម៉ាស៊ីនត្រជាក់នោះទេ…! ប៉ុន្តែប្រសិនបើលោកអ្នក ត្រូវការលើសពីភាពត្រជាក់ ដែលអាចផ្តល់នូវផាសុកភាព និងសុខុមាលភាពបំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃ…លោកអ្នកប្រាកដជាខ្វល់ និងបារម្ភថាតើ ម៉ាស៊ីនត្រជាក់ប្រភេទណា…ម៉ាកអ្វីដែលអាចមានសមត្ថភាព និងមុខងារពិសេសបែបនេះ…! ជាមួយនឹង ស្ថានភាពបច្ចុប្បន្នសុខភាព គឺជាកត្តាសំខាន់បំផុត សម្រាប់លោកអ្នក ហើយម៉ាស៊ីនត្រជាក់ ដែលល្អស័ក្តិសមបំផុត និងជាជម្រើសទី ១ ក្នុងការជួយថែរក្សាសុខភាព...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា សារព័ត៌មានប្រចាំថ្ងៃរបស់ ប្រទេសបារាំងឈ្មោះ Le Monde បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលបារាំង បានសម្រេចបញ្ចប់ការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នលើវិស័យសុខភាពនៅត្រឹមថ្ងៃទី១០ ខែកក្កដា ដោយកាលពីមុនបានកំណត់នៅក្នុងរយៈពេល២សប្តាហ៍បន្ថែមទៀតដែលបានគ្រោងទុក ហើយគេរំពឹងថា នឹងមានការរឹតត្បិតដល់សិទ្ធិសេរីភាពនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។ កាសែត Le Monde បានដកស្រង់សម្តីរបស់លោកនាយករដ្ឋដែលបានលោកឡើងថា...