បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងវិញ ប្រសិនបើសហរដ្ឋអាមេរិក ទទូចធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ខ្លួន ពាក់ព័ន្ធរឿង ទីក្រុងហុងកុង បន្ទាប់ពីមានការនិយាយ ដ៏ថ្មីបំផុត ពីទីក្រុងវ៉ាស៊ីនតោន ស្តីពីភាពអាចមានទណ្ឌកម្ម ជុំវិញច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មាន...
បរទេស៖ នៅថ្ងៃពុធទី២៧ ខែឧសភានេះ ប្រទេសប៊្រុយណេ បានប្រកាសអំពីករណីបាត់បង់ជីវិត ពលរដ្ឋរបស់ខ្លួនម្នាក់ទៀតហើយ ដោយសារកូវីដ១៩ ដែលជាករណីទី២ ហើយក្នុងប្រទេសមួយនេះ។ យោងតាមការអះអាង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺដែលមានអាយុ ប្រមាណជា៥៦ឆ្នាំ ភេទប្រុស បានទទួលការព្យាបាល ថែរក្សានិងដាក់ ឲ្យដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្រោយរកឃើញថា គាត់មានផ្ទុកកូវីដ១៩ តាំងតែពីថ្ងៃទី២៤ខែមិនា...
លិខិតបំភ្លឺ របស់អ្នកនាំពាក្យ មូលដ្ឋានសមុទ្រកងទ័ពជើងទឹក
បរទេស៖ នៅថ្ងៃពុធនេះ យោងតាមរបាយការណ៍ជាច្រើន បានអះអាងថា មន្រ្តីក្រសួងការពារជាតិ គ្រោងនឹងធ្វើបទសម្ភាសន៍ អំពីផែនការ និងជម្រើសមួយចំនួន របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ដើម្បីដកកងកម្លាំង សហរដ្ឋអាមេរិក ទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន។ ក្នុងនោះផែនការមួយ ដែលអាមេរិក គ្រោងនឹងដកងកម្លាំងរបស់ខ្លួន ឲ្យអស់ពីប្រទេសអាហ្គានីស្ថាន ឲ្យអស់នៅមុនខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាពេលវេលា នៃការបោះឆ្នោត...
ភ្នំពេញ ៖ លោក តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស (Tedros Adhanom) អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) បានប្រកាសគាំទ្រ ចំពោះ ភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ ព្រមទាំងកោតសរសើរ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។ កាលពីថ្ងៃទី១០ ខែមេសា...
(ភ្នំពេញ) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានាការថតរូប និងវីដេអូឱ្យបានស្អាតៗប្លែកដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលវេលាដ៏រីករាយនេះគឺជារឿងមួយដែលមិនអាចខ្វះបាន! ជាមួយនឹងស្តេចកំពូលស្មាតហ្វូន សាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេគឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាតភ្លឺច្បាស់យ៉ាងល្អឥតខ្ចោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់…! អ្នកថតរូបអាជីពសុំខ្មាស់តែម្តង…!! សូមបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូន Galaxy...
ភ្នំពេញ៖លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គស្នងការនគរបាលទីមរ័ឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាល នៃព្រះរាជាណាចក្រកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស ។ ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា កាលពី រសៀល ថ្ងៃ ទី ២៧ ខែឧសភា ឆ្នាំ ២០២០ បាន ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ...
បរទេស ៖ នៅថ្ងៃពុធទី២៧ ខែឧសភានេះរដ្ឋាភិបាល នៃប្រទេសបារាំង បានប្រកាសថា នឹងបញ្ចេញកញ្ចប់ប្រាក់ ប្រមាណជា៨ពាន់ប៊ីលានផោន ជាផែនការ ដើម្បីជួយសង្គ្រោះវិស័យផលិត រថយន្តដែលបច្ចុប្បន្ន កំពុងរងគ្រោះខ្លាំង ដោយសារវិបត្តិកូវីដ១៩។ លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលជាអ្នកដាក់សំណើ ក៏បានស្នើសុំប្រាក់ប្រមាណ ជា១ពាន់ប៊ីលានដុល្លារ ព្រមទាំងប្រាក់ប្រមាណជា៧០០០ផោន ដើម្បីជួយដល់ពលរដ្ឋ របស់ខ្លួន...
ការវិនិច្ឆ័យបង្ហាញច្បាស់ នូវគំនិតពិតប្រាកដរបស់អ្នកណា ដែលចាត់ទុកកូវីដ១៩ ជាលេសដើម្បីបង្អាប់កិត្តិយស និងវាយប្រហារចិន (ភាគទី៤) នាពេលថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួន បានបង្វែរចំណាប់អារម្មណ៍ ម្តងហើយម្តងទៀត ដើម្បីទម្លាក់កំហុស របស់ខ្លួនទៅលើអ្នកដទៃ ក៏ប៉ុន្តែប្រហាក់ដូចជា បានទទួលបរាជ័យ និងខូចខាតឈ្មោះរបស់ខ្លួនឯងទៅវិញ។ ចំពោះលោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងបរទេស នៃសហរដ្ឋអាមេរិក ដែលបានចេញកម្លាំងយ៉ាងសកម្ម...