ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកជំងឺផ្សេងទៀតចំនួន១២១នាក់បានស្លាប់ នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ នាំឲ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់៣៦.៩១៤នាក់ ។ តួលេខទាំងនេះបូករួមទាំងអ្នកស្លាប់ នៅតាមមន្ទីរពេទ្យ មណ្ឌលថែទាំសុខភាព និងសហគមន៍សុខភាព ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ មានអ្នកធ្វើតេស្តរកមេរោគចំនួន២៦១.១៨៤នាក់...
បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្អាកការចូល សហរដ្ឋអាមេរិកសម្រាប់ ជនបរទេសដែលបាន ទៅប្រេស៊ីលក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ដោយសារតែចំនួន ករណីឆ្លងវីរុសកូវីដកើនឡើង នៅក្នុងប្រជាជាតិអាមេរិកខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន...
បរទេស៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាននិយាយថា រដ្ឋាភិបាលបានបញ្ជាក់ពីករណីឆ្លងវីរុសថ្មីចំនួន ៣ ករណី ដែលសុទ្ធសឹងតែជាអ្នកវិលត្រឡប់ពីក្រៅប្រទេស និងគ្មានការស្លាប់បន្ថែមទៀតនោះទេ នៅព្រឹកថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មានថៃ Bankok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល Covid-19 បាននិយាយថា ករណីថ្មីទាំងនេះគឺជាមនុស្សដែលបានវិលត្រឡប់ពីបរទេសវិញ ហើយបានស្ថិតនៅក្នុងការដាច់ដោយឡែក។ អ្នកជំងឺថ្មីទាំងនោះមានរោគសញ្ញាស្រាល ឬគ្មានលេចរោគសញ្ញា។...
ភ្នំពេញ ៖ រថយន្ដម៉ាកហុីណូ ពណ៍ស ពាក់ស្លាកលេខ 3B-8945 សណ្តោងសឺទែនសាំង ពាក់ស្លាកលេខ ភ្នំពេញ 4A-3976 ក្រុមហ៊ុន (SAVIMEX)បេីកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ( រត់គេច )បានបុកក្បាលស្ពានអូត្រាវ រងការខូចខាតយ៉ាងដំណំនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ លេីកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិត្រាវ...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹង បន្ដជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ សុខភាពសាធារណៈ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦...
ភ្នំពេញ ៖ ដោយសារ បច្ចុប្បន្នកម្ពុជា កំពុងរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារការរីករាដាល នៃជំងឺកូវីដ១៩ ឆ្លើយតបជាមួយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ នូវវិធានការសំខាន់ៗចំនួន៤ ដោយបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩នេះ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល នៅថ្ងៃ ទី២៦ ខែឧសភា...
បរទេស៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ចិន-អូស្រ្តាលី បានឈានដល់កម្រិតទាបមួយ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ហាមឃាត់ក្រុមហ៊ុននាំសាច់គោអូស្ត្រាលីជាច្រើន និងបានដាក់ពន្ធលើពន្ធ ៨០ ភាគរយនៅលើស្រូវសាឡីរបស់ប្រទេសនេះ ជុំវិញការចោទប្រកាន់ថា បានឧបត្ថម្ភធនអាជីវកម្មរំលោភលើបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី បានបង្ហាញផែនការ...
ក្នុងមហាសន្និបាតនៃ សភាទាំងពីរ របស់ប្រទេសចិន ឆ្នាំនេះ ការពិនិត្យពិភាក្សា លើក្រមរដ្ឋប្បវេណី បានក្លាយជាប្រធានបទក្តៅមួយ ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំងបំផុត ។ បើសិនជាពិនិត្យ ពិភាក្សាហើយទទួលបានការអនុម័តនោះ ច្បាប់នេះនឹងក្លាយជា ច្បាប់ទីមួយ នៃប្រទេសចិនថ្មី ដែលត្រូវដាក់ឈ្មោះថាជា “ក្រម” ។ ក្រោមបរិបទដែលប្រទេសចិន នឹងសម្រេចកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាព ធូរធារបង្គួរ...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស បានចាប់ផ្តើមបន្ធូរបន្ថយ ការរឹតត្បិតលើវីរុស នេះបន្តិចម្តង ៗ នៅពាក់កណ្តាលខែឧសភា បន្ទាប់ពីបានឃើញ នូវនិន្នាការធ្លាក់ចុះ នៃចំនួនករណីឆ្លងថ្មី ដែលត្រូវបានចុះឈ្មោះ ជារៀងរាល់ថ្ងៃ ។ នាយករដ្ឋមន្រ្តីលោក Boris Johnson បាននិយាយកាលពីថ្ងៃច័ន្ទថា ទីផ្សារកណ្តាលវាល និងបន្ទប់តាំងបង្ហាញរថយន្ត នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ១...