ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា អ្នកឃ្លាំមើលសង្គ្រាម បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអង្គារថា ជាមួយនឹងការគាំទ្រ របស់តួកគី គឺមានក្រុមឧទ្ទាមចំនួន១៣.០០០នាក់ មកពីប្រទេសស៊ីរី បានមកដល់ទឹកដីលីប៊ី ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមមូលដ្ឋានទ័ពខាងលិច ដែលដឹកនាំដោយលោក Khalifa Haftar ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា សរុបមានក្រុមឧទ្ទាមចំនួន៣០០នាក់...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជន របស់ជប៉ុន បានធ្លាក់ចុះ ០,៤ ភាគរយនៅក្នុងខែមីនា ធៀបនឹងខែមុន ដែលវាជាឥទ្ធិពល នៃជំងឺរាតត្បាតកូវីដ-១៩។ យោងតាម ការិយាល័យខុទ្ទកាល័យ បានឲ្យដឹងថាការបញ្ជាទិញ ដែលមិនរាប់បញ្ចូលទាំងកប៉ាល់ និងពីការប្រើប្រាស់អគ្គិសនី ដោយសារតែភាពមិនស្របគ្នានេះ មានចំនួនសរុប ៨៥៤,៧ ពាន់លានយ៉េន (៧,៩...
ភ្នំពេញ, ៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ បានប្រកាសថាខ្លួន បានចាប់ផ្តើមផ្តល់ជំនួយ ពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute)...
ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ អាចធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ ។ នេះបើតាមប្រកាស របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ទីតាំងដែលអាចធ្វើបាន តាមគ្រប់បណ្តាប៉ុស្តិ៍ នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាលស្រុក ក្រុង ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌា នឹងធ្វើការបិទប្រទេស ក្នុងដំណាក់កាលទី៤ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ។ កាលពីសប្តាហ៍មុន លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសឲ្យដឹងថា ការបិទប្រទេសនាពេលថ្មីៗនេះ នឹងបន្តទៀត ដោយចូលជាធរមាន...
វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកម្នាក់ បានទទូចដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ឱ្យដាក់បញ្ចូលវិធានការណ៍ ដើម្បីផ្តល់ជំនួយដល់កូរ៉េខាងជើង ក្នុងកញ្ចប់ជំនួយសង្គ្រោះ រោគឆ្លងកូវីដ-១៩ នាពេលអនាគត។ សេចក្តីស្នើរបស់ព្រឹទ្ធសមាជិក Ed Markey (D-MA) សមាជិកគណៈកម្មាធិការ អនុតំបន់អាស៊ីបូព៌ា នៃគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភា ត្រូវបានផ្ញើក្នុងលិខិតមួយ កាលពីថ្ងៃទី១៥ ខែឧសភា ទៅកាន់មេដឹកនាំសំឡេងភាគច្រើន លោក...
ភ្នំពេញ ៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី និងជាអតីតមន្រ្តី ជាន់ខ្ពស់គណ បក្សហ្វ៊ុនស៊ិនប៉ិច ដែលកំពុងតែសម្រាកព្យាបាលនៅផ្ទះ មានទីតាំងក្បែរគុកទួលស្លែង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនមានជីវិតទី២ ដោយសារគុណបំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាអ្នកជួយសង្រ្គោះ។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី តង់ស្យុងមធ្យម ២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយ ពហុកីឡដ្ឋានជាតិ អូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន ១៥ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ៕
បរទេស៖ The Businessinsider នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway បានប្រកាសពីប្រម៉ូសិនថ្មី ដែលអនុញ្ញាតឱ្យ មានការផ្លាស់ប្តូរគ្មានដែនកំណត់ និងដោយឥតគិតថ្លៃ ក្នុងគ្រាដែលបម្រាមធ្វើដំណើរ នៅជុំវិញពិភពលោក នៅបន្តរឹតបន្តឹងនៅឡើយក្តី។ លើសពីនេះគោលការណ៍នេះ នឹងអាចបន្តមានសុពលភាព រហូតដល់ខែកញ្ញា សម្រាប់ការធ្វើដំណើរនៅក្នុងឆ្នាំ២០២០នេះ ហើយក្នុងនោះផងដែរ...