ចែករំលែក គឺជាគុណធម៍ ដែលផ្តល់នូវស្នាមញញឹម ដែលយើងអាចធ្វើបាន ទោះបីតិចឬច្រើនក្តី ជាពិសេសក្នុងស្ថានភាព ត្រូវការចាំបាច់ដូចសព្វថ្ងៃ។ ខ្ញុំបាទក៏ដូចពលរដ្ឋទូទាំងប្រទេស មានសេចក្តីរំភើបរីករាយ ចំពោះការបន្តបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជួយដោះស្រាយបញ្ហាជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល ។ ខ្ញុំបាទផ្ទាល់ ក៏សូមចូលរួមបរិច្ចាគនូវប្រាក់ខែ ១៥០,000៛ ក្នុង១ខែសម្រាប់រយៈពេល៦ខែ បន្តទៀត ដើម្បីចូលរួមចំណែកទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជាមួយប្រមុខដឹកនាំផងដែរ...
ឡូយអស់ទាស់! គ្រាន់តែអបអរ ក្នុងឱកាសឆ្លងឆ្នាំសកលសោះ JINRO IS BACK បានជូនកាដូយ៉ាងពិសេសទៅកាន់ តារាលើបណ្ដាញសង្គម ជាច្រើននាក់ ដែលធ្វើអោយពួកគេម្នាក់ៗ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។ JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន ១១នាក់ រួមមាន Yuriyiru, Scarlett,...
បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សម្រាប់ជាលើកដំបូង យន្តហោះទម្លាក់គ្រាប់ផ្សេងគ្នា ចំនួន៣គ្រឿង នឹងធ្វើការសម្តែងការហោះហើរពីលើ នៅក្នុងព្រឹត្តិការណ៍ Super Bowl ឆ្នាំនេះ នាថ្ងៃទី០៧ ខែកុម្ភៈ។ យន្តហោះទម្លាក់គ្រាប់ B-1B Lancer មកពីមូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋដាកូតាខាងត្បូង...
បរទេស៖ ប្រទេសចិន និងប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាមួយ លើការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចព្រមព្រៀងជំនួញសេរី ដើម្បីផ្តល់ឲ្យការនាំចេញពីប្រទេស នៅតំបន់សមុទ្រប៉ាស៊ីហ្វិក នូវភាពកាន់តែទូលំទូលាយឡើង ក្នុងការចូលទៅក្នុងទីផ្សារ ប្រទេសមហាសេដ្ឋកិច្ចទីពីរពិភពលោក។ នាយរដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានមានប្រសាសន៍ ប្រាប់សន្និសីទកាសែតមួយដូច្នេះថា “ប្រទេសចិន នៅតែជាប្រទេសមួយ ក្នុងចំណោមដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់យើង...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងចេញចំណាត់ការប្រតិបត្តិ នៅថ្ងៃអង្គារនេះ បន្ថយការប្រើប្រាស់ពន្ធនាគារឯកជន និងដាក់កម្រិតចំនួនថ្មី លើការផ្ទេរសម្ភារៈយោធា ឲ្យទៅអង្គភាពអនុវត្តច្បាប់ក្នុងតំបន់ នេះបើយោងតាមបុគ្គល ដែលដឹងពីបញ្ហា និងឯកសារផែនការ។ ចំណាត់ការប្រតិបត្តិទាំងនោះ ជាផ្នែកនៃការជំរុញ ឲ្យកាន់តែទូលាយដោយរដ្ឋបាលថ្មី ដើម្បីកាត់បន្ថយ គោលនយោបាយដ៏ចម្រូងចម្រាស់ បង្កើតដោយលោក ដូណាល់ ត្រាំ លើកកម្ពស់...
បរទេស៖ រដ្ឋមន្ត្រទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូផ្លូវការមួយ សម្រាប់ជាលើកដំបូង ទៅកាន់ប្រទេសស៊ូដង់ ដើម្បីពិភាក្សាគ្នា ពីការបន្តដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអាមេរិកនៅក្នុងខែតុលា ដើម្បីធ្វើចំណងមិត្តភាពឲ្យប្រក្រតី។ ក្រោយធ្វើដំណើរចេញពីប្រទេស លោករដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ Eli Cohen បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា “ខ្ញុំមានទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់សហប្រតិបត្តិការសំខាន់ៗជាច្រើន...
Larry King គឺជាបុគ្គលិកអនាម័យ និងធ្វើការងារផ្សេងៗ តែដោយសារចៃដន្យអ្នកផ្សាយវិទ្យុម្នាក់ បានលាឈាប់ភ្លាមៗ ពេលនោះ លោក King ក៏ត្រូវបានគេដាក់ឲ្យផ្សាយជំនួសភ្លាម នៅលើរលកធាតុអាកាស (on air) ដោយគាត់ធ្វើជា DJ (Disc Jockey) ឬ អ្នកចាក់ឌីស ពីម៉ោង ៩ព្រឹក ដល់ថ្ងៃត្រង់...
ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន ៦នាក់ និងទារិកា ១នាក់ នឹងទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សឹង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទីល្ងាច។ ស្ថានទូត បានជួយរៀបចំឯកសារ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដី ទំហំ២៥ហិកតា ស្ថិតក្នុងភូមិសាស្ដ្រ ឃុំទូកមាសខាងលិច ស្រុបន្ទាយមាស ខេត្តកំពត ៕
ភ្នំពេញ ៖ ក្រុមហ៊ុនមីជាតិ បានប្រគល់ម៉ាស៊ីន QMS និង ទូរទស្សន៍ ចំនួន២គ្រឿង ជូនទៅដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្នុងគោលបំណង ចូលរួមចំណែក ដល់ការទ្រទ្រង់ លើប្រតិបត្តិការប្រចាំថ្ងៃ របស់មជ្ឈមណ្ឌល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។ ថ្លែងនៅក្នុងពិធីប្រគល់ទទួលសម្ភារៈ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រី...