អត្ថបទ

ឡូយមែនទែន! ចង់ដឹងអត់ថា JINRO IS BACK ជូនកាដូអ្វី ទៅឱ្យតារាល្បីៗ?

ឡូយអស់ទាស់! គ្រាន់តែអបអរ ក្នុងឱកាសឆ្លងឆ្នាំសកលសោះ JINRO IS BACK បានជូនកាដូយ៉ាងពិសេសទៅកាន់ តារាលើបណ្ដាញសង្គម ជាច្រើននាក់ ដែលធ្វើអោយពួកគេម្នាក់ៗ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។

JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន ១១នាក់ រួមមាន

Yuriyiru, Scarlett, Van Thai, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath , OMG Girls Dance Crew, Maily

ខណៈពេលដែលបើកប្រអប់កាដូ កញ្ញា Scarlett Bii បានសម្តែងអារម្មណ៍ សប្បាយរីករាយក្នុងពេលដែល បានឃើញប្រអប់ដែលមានស្រា Jinro is Back ចំនួន ៤ដប បណ្តោងសោ ស្ទីកឃ័រ និងតុក្កតារូបគីង្គក់ពណ៌ខៀវ ក្រណាត់សើម សម្លាប់មេរោគ និងកែវចំនួនពីរ។

កញ្ញា Scarlett និយាយថា កាដូដែល JINRO IS BACK ជូនគឺសាកសមល្មម សម្រាប់ឱកាសឆ្លងឆ្នាំសកល ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មីនេះ។

ជាតារា Facebook ហើយក៏ជា Youtuber ម្នាក់ លោក Heng ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីបើកប្រអប់កាដូថា ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន ជាមួយនឹងកាដូពី JINRO IS BACK ដែលបានផ្តល់ជូនលោក ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី។

Heng ក៏បានបន្ដថា៖ “ខ្ញុំនឹងអបអរថ្ងៃឆ្លងឆ្នាំថ្មីនេះ ជាមួយនឹងស្រា Jinro is Back”។

ដូច្នេះ មានឆ្ងល់អត់ថាកាដូនោះ មានរូបរាងបែបណាទៅ? ប្រសិនបើចង់ឃើញ សូមកុំភ្លេចចូលទៅមើល វីដេអូនេះទាំងអស់គ្នាណា៎៕

To Top