ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ៖ គ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសយើងបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់ចូរចាត់ទុកអតីតកាលជាមេរៀន «ថ្ងៃនេះជាការបើកទំព័រថ្មីនៃជោគវាសនា»

កណ្តាល ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបរិយាកាសពោរពេញដោយក្តីសង្ឃឹម និងថាមពលថ្មីរបស់សិស្សានុសិស្ស និងលោកគ្រូអ្នគ្រូ លោកបណ្ឌិត កៅ ថាចបានថ្លែងសារដាស់តឿន និងបំផុសទឹកចិត្តយ៉ាងមានអត្ថន័យជ្រាលជ្រៅទៅកាន់សិស្សានុសិស្សថា «សូមប្អូនៗចាត់ទុកអតីតកាលជាមេរៀន ត្រឹមថ្ងៃនេះតទៅជាការបើកទំព័រថ្មីនៃសៀវភៅផ្នត់គំនិត ចំណេះដឹងដែលនឹងកំណត់ជោគវាសនាខ្លួនឯងទៅថ្ងៃអនាគត ពីព្រោះគ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសប្អូនៗបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»។ ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងក្នុងឱកាសដែល លោកបណ្ឌិត បានអញ្ជើញជាអធិបតីក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច…

កណ្តាល ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបរិយាកាសពោរពេញដោយក្តីសង្ឃឹម និងថាមពលថ្មីរបស់សិស្សានុសិស្ស និងលោកគ្រូអ្នគ្រូ លោកបណ្ឌិត កៅ ថាចបានថ្លែងសារដាស់តឿន និងបំផុសទឹកចិត្តយ៉ាងមានអត្ថន័យជ្រាលជ្រៅទៅកាន់សិស្សានុសិស្សថា «សូមប្អូនៗចាត់ទុកអតីតកាលជាមេរៀន ត្រឹមថ្ងៃនេះតទៅជាការបើកទំព័រថ្មីនៃសៀវភៅផ្នត់គំនិត ចំណេះដឹងដែលនឹងកំណត់ជោគវាសនាខ្លួនឯងទៅថ្ងៃអនាគត ពីព្រោះគ្មាននរណាម្នាក់អាចមកតែងនិពន្ធជីវិតជំនួសប្អូនៗបានឡើយ ក្រៅពីខ្លួនយើងផ្ទាល់»។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងក្នុងឱកាសដែល លោកបណ្ឌិត បានអញ្ជើញជាអធិបតីក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហើយ លោក តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងបានចង្អុលបង្ហាញឱ្យរៀបចំវគ្គបំប៉នសមត្ថភាពបន្ថែមជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីជួយសិស្សានុសិស្សក្នុងស្រុកខ្សាច់កណ្តាលឱ្យទទួលបានលទ្ធផលនិទ្ទេស A កាន់តែច្រើនលើសលប់។

បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា សាលារៀនស្អាត ឬអគារសិក្សាទំនើប មិនមែនជាកត្តាតែមួយគត់ក្នុងការកំណត់អនាគតរបស់ក្មួយៗនោះឡើយ ប៉ុន្តែក្តីសង្ឃឹម ការតាំងចិត្ត និងការជឿជាក់លើខ្លួនឯងរបស់ក្មួយៗទៅវិញទេ ដែលជាអនាគតពិតប្រាកដ និងរបស់ប្រទេសជាតិ។ ដើម្បីឈានទៅសម្រេចបានលទ្ធផលឆ្នើម និងនិទ្ទេស A យើងត្រូវហ៊ានកំណត់គោលដៅ ផ្តល់ទំនុកចិត្តឱ្យខ្លួនឯង ហើយដាច់ខាតកុំបោះបង់ក្តីសង្ឃឹមឱ្យសោះ។

ជាមួយគ្នានេះ, លោកបណ្ឌិត បានរំលឹកដល់សិស្សានុសិស្សថា ភាពពូកែឆ្លាតវៃ និងភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យ ឬឯកឯងនោះទេ គឺទាមទារនូវការលះបង់ ការប្រឹងប្រែង និងវិធីសាស្ត្រសិក្សាស្រាវជ្រាវត្រឹមត្រូវជាប្រចាំ។

នៅចុងបញ្ចប់នៃពិធី លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការដឹងគុណ ចំពោះតួនាទីដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ។ លោកបានគូសរំលេចថា លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹង និងបំភ្លឺផ្លូវប៉ុណ្ណោះទេ ប៉ុន្តែលោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺដុង និងទេពកោសល្យដែលកប់ទុកក្នុងខ្លួនរបស់សិស្សម្នាក់ៗ និងបណ្តុះក្តីសង្ឃឹមអោយសិស្ស។ រឹតតែពិសេសជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូ គឺជាអ្នកព្យាបាលផ្លូវចិត្ត និងជាជម្រកសុវត្ថិភាពផ្លូវចិត្ត ដ៏កក់ក្តៅបំផុតសម្រាប់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាលពួកគេឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់សង្គមជាតិ។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាស្រុក, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក, តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, ថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ, លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករសរុបចំនួន ៩៨៣ នាក់៕

To Top