ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចបិទដំណើរការ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ សូមអានសេចក្តីជូនដំណឹងលម្អិត...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះ បានជំរុញសមភាគីសហភាពអឺរ៉ុបរបស់លោកឲ្យផ្តល់ភ្លើងខៀវ ចំពោះទណ្ឌកម្មប្រឆាំងមន្ត្រីរុស្ស៊ី ដែលទទួលខុសត្រូវចំពោះការដាក់ពន្ធនាគារលោក Alexei Navalny។ សំណើរបស់ទីក្រុងប៊ែកឡាំង គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យដាក់ទណ្ឌកម្មនៅខែក្រោយ ហើយជាអ្វីដែលសហភាពអឺរ៉ុបមាន សមាជិក២៧ប្រទេសនិយាយថា គួរតែត្រូវបានគេមើលឃើញ ជាសារមួយជូនលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថាការពិភាក្សានិងការតវ៉ា ត្រូវតែអនុញ្ញាតក្នុងប្រទេសរុស្ស៊ី។ នៅពេលមកដល់ទីក្រុងព្រួចសែល...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនិងប្រទេសចិន អាចនឹងធ្វើការងារជាមួយគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ និងការរាតត្បាតនៃមេរោគកូរ៉ូណា ប្រសិនបើពួកគេជួសជុលឡើងវិញនូវការខូចខាតនានា ក្នុងចំណងមិត្តភាពទ្វេភាគី។ លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋចិនផងនោះ បាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចរាល់ដើម្បីបើកឡើងវិញនូវកិច្ចពិភាក្សា ដ៏មានអំណោយផល ជាមួយទីក្រុងវ៉ាស៊ីតោន បន្ទាប់ពីចំណងមិត្តភាព រវាងប្រទេសទាំងពីរ បានលិចចុះដល់កម្រិតទាបបំផុត...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
បរទេស៖ សមាជិករដ្ឋសភាអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ដែលអនុញ្ញាតឲ្យមានការឃ្លាំមើល ចំាបាច់ធ្វើឡើងដោយអង្គភាព នុយក្លេអ៊ែអង្គការសហប្រជាជាតិ រហូតដល់ទៅរយៈពេល៣ខែ ដោយនិយាយថា ទង្វើបែបនេះ បានល្មើសនឹងច្បាប់ ដែលតម្រូវឲ្យបញ្ចប់ការត្រួតពិនិត្យនានា របស់ភ្នាក់ងារនោះ នៅក្នុងសប្ដាហ៍នេះ។ យោងទៅតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Mojtaba Zolnour ជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភា បាននិយាយថា...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារឈឺចាប់ទាំងយប់ ដោយរៀបរាប់ថា ក្នុងមួយឆាកជីវិតរបស់លោកនេះ គឺសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយលោកក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារលោកដែរ។ លោក ពេជ្រ ស្រស់ បានសរសេរសារលើហ្វេសប៊ុក កាលពី ៧ម៉ោងមុនថា «ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ គឺខ្ញុំសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយខ្ញុំក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារខ្ញុំដែរ» ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយជាមួយ ការប្រែប្រួលនៃទិសខ្យល់ដោយ លាយឡំភ្លៀងធ្លាក់ផងដែរចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២២-២៥ °C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ °C ធ្វើឲ្យមានភ្លៀងពីផ្សែងក្រូច ទៅខ្សោយ។ សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក...
បរទេស៖ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែអន្តរជាតិ បានប្រកាសថា ខ្លួនទើបបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីឲ្យមន្ត្រីត្រួតពិនិត្យចូលមក ពិនិត្យមើលសកម្មភាព នុយក្លេអ៊ែនៅក្នុងប្រទេស ដោយបង្កើតលក្ខខណ្ឌនានា ដើម្បីចាប់ផ្តើមជាថ្មី នូវកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែ រវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ លោក Rafael Mariano Grossi ជាអគ្គនាយកទីភ្នាក់ងារ សារថាមពលអាតូមិកអន្តរជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេទើបបានចុះកិច្ចព្រមព្រៀងបច្ចេកទេសមួយ ជាមួយមន្ត្រីអ៊ីរ៉ង់...