ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស ឲ្យដឹងកាលពីថ្ងៃសុក្រថា ពលរដ្ឋចំនួន១៥.១៤៤នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកើនឡើងដល់៤.០១៣.៧៩៩នាក់ ។ ចក្រភពអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺចំនួន៧៥៨នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១៦.២៨៧នាក់ ។ តួលេខទាំងនេះ...
ប៉េកាំង៖ បណ្ដាមេដឹកនាំពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំចិនថា សហរដ្ឋអាមេរិក និងចិន គួរតែកសាងនូវទំនាក់ទំនងប្រកបដោយការស្ថាបនាបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Stephen Schwarzman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមូលធនឯកជនសកល Blackstone Group បានលើកឡើងថា “ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតបញ្ហាប្រឈមដែលមិនធ្លាប់មានក្នុងឆ្នាំ២០២០ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា ការចែកចាយវ៉ាក់សាំង នឹងបញ្ចប់ការរាតត្បាត និងធ្វើឱ្យពិភពលោកស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច”។ ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jr នៅថ្ងៃសៅរ៍បាននិយាយថា ប្រទេសហ្វីលីពីន “ ផ្តាច់ខ្លួន” ចេញពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យប្រទេសមីយ៉ាន់ម៉ាដោះលែងលោកស្រីអ៊ុងសានស៊ូជី និងមេដឹកនាំប្រជាធិបតេយ្យផ្សេងទៀត។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ពីសារព័ត៌មាន Al Jazeera...
បរទេស៖ អ្នកនាំពាក្យសេតវិមានម្នាក់ត្រូវបានផ្អាកការងារមួយសប្តាហ៍ដោយគ្មានប្រាក់ឈ្នួល បន្ទាប់ពីរងការចោទប្រកាន់ថាបាន “ វាយប្រហារ” អ្នកយកព័ត៌មានស្រីម្នាក់ ដែលបានសួរសំណួរអំពីជីវិតឯកជនរបស់គាត់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក TJ Ducklo បានគំរាមអ្នកកាសែតរបស់សារព័ត៌មាន Politico ឈ្មោះ Tara Palmeri ដែលកំពុងស៊ើបអង្កេតទំនាក់ទំនងរបស់គាត់ជាមួយអ្នកកាសែតម្នាក់ទៀត។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន៧.២៩៨នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៥០៣.៧៥៣នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រ បានលើកឡើងថា ជំងឺឆ្លងរាតត្បាត បានប្រកាសថា មានអ្នកស្លាប់ចំនួន៥៨.៨០៩នាក់...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៤កុម្ភៈនេះប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន ឲ្យបានជ្រាបថានៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។ អាជ្ញាធរឧតុនិយមជប៉ុន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៦២នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣.១៩៩នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះ ពី៤០៣នាក់ នៅក្នុងថ្ងៃមុន ដែលតួលេខបានថយចុះក្នុងរយៈពេល០៤ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺក្រោម៤០០នាក់ ។ ចំនួនអ្នកឆ្លងជំងឺមានលើសពី១០០នាក់ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា...
ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ា បានទទូចដល់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ដើម្បីពិចារណាការដាក់ទណ្ឌកម្ម និងការហាមឃាត់អាវុធ ខណៈដែលអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលអំពាវនាវឱ្យមានការដោះលែង លោកស្រីអ៊ុងសាន ស៊ូជី។ សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួន របស់ខ្លួន សំដៅទៅលើយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានចូលរួមនៅ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីជម្រុញឱ្យប្រទេសជាសមាជិកអង្គការ សហប្រជាជាតិផ្សេងទៀត...
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ជាថ្ងៃនៃក្តីស្រឡាញ់ ដែលក្រុមគ្រូពេទ្យ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស បានសំដែងនូវសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងខួបមួយឆ្នាំនៃនាវាវែសស្ទឺដាមដែលបានចូលសំចតនៅកម្ពុជា ខណ:ពេលដែលវ៉ាក់សាំងកូវីដ-១៩ ក៏បានមកដល់កម្ពុជានៅពេលនេះ...