ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ បានបញ្ជាឲ្យក្រសួងសុខាភិបាល រៀបចំថវិកា១៧០លានរៀល និងឃីតចំនួន៨០០កញ្ចប់ បញ្ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ទាំង៩ទៅតាមចំនួន ដែលមានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក៕
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ មានចំនួន ៦៥៧នាក់ (ស្រី ២៩៣នាក់) និងអ្នកបានចាក់វ៉ាក់សាំងរួចមាន ៤៤២នាក់ (ស្រី ១៦៤នាក់)ចំណែក អ្នកដែលគ្រូពេទ្យ...
ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះជាដដែលៗ។ ម្យ៉ាងទៀតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលថៃ បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២០១ នាក់ ដោយក្នុងនោះ ការឆ្លងមេរោគក្នុងស្រុកចំនួន ១៨៥ នាក់ និងករណីនាំចូលចំនួន ១៦ នាក់ ដែលនាំឱ្យប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩នេះ កើនឡើងសរុបដល់ ២៤ ១០៤នាក់ ។ យោងតាមសារព័ត៌មាន Bangkok...
តូក្យូ៖ ដោយសហរដ្ឋអាមេរិកប្រកាសផែនការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារកាលពីដើមខែនេះ ប្រទេសជប៉ុននៅតែមានការប្រុងប្រយ័ត្ន ចំពោះការចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយបារម្ភថាការដាក់ទណ្ឌកម្មអាចប៉ះពាល់ដល់អាជីវកម្មជប៉ុន ដែលកំពុងប្រតិបត្តិការនៅទីនោះ និងជំរុញយោធាឱ្យកាន់តែខិតជិតប្រទេសចិន។ ស្របពេលដែលសហភាពអ៊ឺរ៉ុប កំពុងពិចារណាទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ជប៉ុនបាននិងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដើម្បីដោះលែងមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំដទៃទៀត និងវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា បាតុកម្មប្រឆាំងនឹងយោធា បាននិងកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយប្រសិនបើអាមេរិក...
ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសំឡេងលោក ស៊ីន ស៊ីសាមុត បានថតទុកនូវវីដអូជជែកគ្នា អំពីវិស័យតន្ត្រី នៅកម្ពុជា និងចំណាប់អារម្មណ៍ ក្នុងការរក្សាមរតកចម្រៀងរបស់ជីតានាង ។ កិច្ចសន្ទនារយៈពេល ២០ នាទីនេះ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តកាលពីថ្ងៃពុធថា អត្ថប្រយោជន៍សក្តានុពលនៃវ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford លើសហានិភ័យ និងសក្តានុពល ចំពេលមានក្តីបារម្ភអំពីប្រសិទ្ធភាពរបស់វាប្រឆាំងនឹងមេរោគឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង។ ក្រុមអ្នកជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រនៃការចាក់ថ្នាំបង្ការ (WHO) បានឲ្យដឹងថា ប្រសិទ្ធភាពវ៉ាក់សាំង AstraZeneca ចំនួនពីរដូសហាក់ដូចជាខ្ពស់ជាងនៅពេលចន្លោះពេលរវាងដូស គឺក្នុងចន្លោះពី ៤ ទៅ...
កោះកុង : លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុងនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១បានឲ្យដឹងថា ពលករសំណាក់ស្រុកខ្មែរដែលធ្វើសំណាក់ស្រុកមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិ ចាំយាមច្រករបៀងនិងតាមផ្ទៃសមុទ្រទឹកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើតេស្តចក្តាឡីស័ក មានចំនួនសរុប១១៩នាក់ដែលមន្ត្រីសុខាភិបាលបានយកសំណាកទៅធ្វើតេស្តចក្តាឡីស័ក នៅមន្ទីរវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល ជាលទ្ធផលបានបញ្ជាក់ថា ពលករខ្មែរធ្វើសំណាក់ស្រុកមកពីប្រទេសថៃទាំងថ្មីទាំងចាស់សរុប២០នាក់ដែលធ្វើតេស្តចក្តាឡីស័កលទ្ធផលអវិជ្ជាមាននេះជាលទ្ធផលចេញពីមន្ទីរវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលហើយ១០៣នៅបន្តធ្វើចក្តាឡីស័កនៅឡើយ។ លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងបន្តថា ពលករសំណាក់ស្រុកឆ្លងដែនពីប្រទេសថៃវិលចូលស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិ ច្រករបៀងនិងតាមផ្ទៃសមុទ្រនេះបើមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលធ្វើតេស្ត អវិជ្ជាមានមន្ត្រីសុខាភិបាលអនុញ្ញាតិឲ្យពួកគាត់វិលទៅលំនៅដ្ឋានជួបជុំក្រុមគ្រួសារគាត់វិញ ។លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះបញ្ហាការរីករាលដាលជំងឺកូវិដ១៩នេះអាជ្ញាធរខេត្តកោះកុងមន្ត្រីប្រចាំការណ៍តាមព្រំដែនមន្ត្រីសុខាភិបាលអាជ្ញាធរគ្រប់មូលដ្ឋានឲ្យមានការរឹតបន្តឹងជាប់ជានិច្ច...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាស ដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំ យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយដណ្ដើមអំណាចដោយ រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថារដ្ឋបាលរបស់លោក កំពុងចាត់វិធានការដើម្បីរារាំងឧត្តមសេនីយ៍មីយ៉ាន់ម៉ា ពីការទទួលបានមូលនិធិរដ្ឋាភិបាលចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានកាន់កាប់នៅសហរដ្ឋអាមេរិក។ ហើយក្នុងនោះដែរអាមេរិក នឹងកំណត់គោលដៅនៃ...