បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin បាននិយាយកាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំមួយជាមួយមេបញ្ជាការ Min Min Hlaing ថា ប្រទេសរុស្ស៊ីនិងប្រទេសមីយ៉ាន់ម៉ា កំពុងពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែខ្លាំង នៅពេលដែលការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នឹងនៅតែបន្តមាននៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក...
រ៉ង់ហ្គូន, បាងកក៖ កាលពីថ្ងៃទី ១ ខែកុម្ភៈយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនទីប្រឹក្សារដ្ឋ គឺលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី លោក Win Myint នៅក្នុងរដ្ឋប្រហារលើកដំបូងរបស់ប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៨៨ ដែលនាំមកនូវការបញ្ចប់ការគ្រប់គ្រងដោយស៊ីវិល រយៈពេលមួយទសវត្សមកនេះ។ យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រីស៊ូជី...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាលើការពង្រីកទណ្ឌកម្មរបស់ខ្លួនប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងរក្សាសម្ពាធទៅលើទីក្រុងព្យុងយ៉ាងដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងដោះស្រាយនូវការចាប់ជំរិតជនជាតិជប៉ុនរបស់ខ្លួន។ ការដាក់ទណ្ឌកម្មនេះ រួមមានការហាមឃាត់សរុបលើពាណិជ្ជកម្មទ្វេភាគី និងហាមឃាត់ការចូលទៅក្នុងប្រទេសជប៉ុននៃនាវា និងកប៉ាល់ ដែលបានចុះបញ្ជីរបស់កូរ៉េខាងជើង ដែលបានឈប់នៅកំពង់ផែកូរ៉េខាងជើង។ សកម្មភាពនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបង្កហេតុលើកដំបូងក្នុងមួយឆ្នាំ ដោយរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុនលោក...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះបានចេញមកច្រានចោលថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជាមិនមែនសុទ្ធតែមកពីការចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់នោះឡើយ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាផ្លូវការហើយ ករណីស្ត្រី ជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ដែលធ្វើអោយករណីស្លាប់ នៅកម្ពុជា កើនដល់៩ករណី ។
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា សេតវិមានបានឲ្យដឹងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចែកចាយវ៉ាក់សាំង COVID-១៩ ចំនួន១១ លានកម្រិតនៅសប្តាហ៍ក្រោយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួនដើម្បីទទួលបានការចាក់ចំនួន២០០លាននៅក្នុងដៃរបស់មនុស្សក្នុងរយៈពេល១០០ថ្ងៃដំបូងនៃអាណត្តិរបស់ប្រធានាធិបតី ចូ បៃឌិន ។ អ្នកសម្របសម្រួលការឆ្លើយតបនឹងកូវីដ១៩របស់សេតវិមានលោក Jeff Zients បានប្រាប់អ្នកយកព័ត៌មានថា...
បរទេស៖ អ្នកតវ៉ានៅប្រទេស មីយ៉ាន់ម៉ារាប់សិបនាក់ត្រូវបានគេរាយការណ៍ថាត្រូវបានគេបាញ់សម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលពួកគេបានប្រឆាំងនឹងការព្រមាននិងការបង្ហាញពីភាពខ្លាំងរបស់មេដឹកនាំ នៃរដ្ឋប្រហាររបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បាននិយាយថា មានមនុស្សដល់ទៅ ៩០ នាក់ត្រូវបានសម្លាប់ ទោះបីជាចំនួននេះពិបាកបញ្ជាក់ក៏ដោយ។ មេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Min Aung...
តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ដែលបានបន្ដភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សកម្មភាពរបស់ចិន ទំនងជាឆ្លើយតបទៅនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។ យន្ដហោះចម្បាំងដែលចូលរួមក្នុងការឈ្លានពានរួមមានយន្ដហោះចម្បាំង J-16 ចំនួន ១០ គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន ៤ គ្រឿង...
រ៉ង់ហ្គូន៖ ក្រុមសិទ្ធិមនុស្សដែលឃ្លាំមើលស្ថានការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង ៣២០ នាក់ហើយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថាយោធាអាចនឹងបង្កើនការបង្ក្រាបរបស់ខ្លួនជាមួយនឹងក្បួនព្យុហយាត្រាយោធាមួយ ដែលបានគ្រោងទុកសម្រាប់ទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃសៅរ៍នេះ ដែលត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត សម្រាប់យោធា។ ជាមួយគ្នានេះដែរយោធាបានដោះលែងអ្នកជាប់ឃុំកាលពីថ្ងៃសុក្រ លើមនុស្សជាង ៣០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខរួមទាំងក្រុមអ្នកតវ៉ាផងដែរ។ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុអ្វី ដែលពួកគេត្រូវបានដោះលែងនោះទេ ប៉ុន្តែអ្នកខ្លះបានប៉ាន់ស្មានថាការផ្លាស់ប្តូរនេះអាចមានគោលបំណង ដើម្បីទាក់ទាញសាធារណជនមុនពេលក្បួនដង្ហែរយោធា។ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា...