១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំ មន្ទីរពេទ្យ ខ្នាតធំថ្មីមួយកន្លែងទៀត ដើម្បីត្រៀម ទទួលព្យាបាល បងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជូនទៅ។ ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ...
នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បី សេចក្តីសុខរបស់ប្រជាជនខ្ញុំ។ កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណា ម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាល ចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំង កូវីសែលចំនួន ១០.០០០ដូស ដែលចាក់បាន មនុស្សវ័យអាយុ ៦០ឆ្នាំឡើងបានចំនួន ៥០០០នាក់បន្ថែមលើចំនួន ៥៥,៧០០នាក់ ដែលសម្តេចបា និងកំពុងជំរុញការចាក់ ជារៀងរាល់ថ្ងៃ ជូនដល់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើងនេះ ឱ្យបានចប់ក្នុងរយ:ពេលពីរសប្តាហ៍នេះ ដែលបានបង្ហាញពីការគិតគូរ យកចិត្តទុកដាក់ខ្លាំង ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី លើសុខភាពមនុស្សវ័យអាយុ ៦០ឆ្នាំឡើង...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧៩នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨នាក់ និងអ្នកដំណើរពីបរទេស១នាក់ ចំណែកអ្នកជាសះស្បើយ ៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១៤៧ នាក់,អ្នកជាសះស្បើយ១១៣២ នាក់, អ្នកកំពុងព្យាបាល ១០០៥ នាក់និងអ្នកស្លាប់៩ នាក់៕
ភ្នំពេញ ៖ លោកឧកញ៉ា គិត ចាន់ថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានឧបត្ថម្ដ ជាអង្ករចំនួន៥តោន ម៉ាស់៥កេសធំ និងទឹកបរិសុទ្ធចំនួន៥០កេស ជូនដល់រដ្ឋបាលខេត្តពោធ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការ ការបង្ការ ការពារ និងទប់ទល់នឹងជំងឺកូវីដ-១៩ (Covid-19) នៅក្នុ្ងខេត្តពោធិសាត់។ ជាមួយគ្នានេះ លោក ម៉ៅ...
ក្រុមសកម្មជនមីយ៉ាន់ម៉ា រៀបចំផែនការបាតុកម្មថ្មី ក្រោយការបង្ហូរឈាម សម្លាប់មនុស្សពីកងកម្លាំង សន្ដិសុខកាលពីចុងសប្ដាហ៍ រ៉ង់ហ្គូន ៖ ក្រុមសកម្មជនមីយ៉ាន់ម៉ា គ្រោងធ្វើបាតុកម្មថ្មីនៅថ្ងៃច័ន្ទនេះ រួមទាំងការអំពាវនាវ ឲ្យក្បួនរថយន្តធ្វើដំណើរ ឆ្លងកាត់ផ្លូវប្រសព្វ ប្រដាប់ដោយឧបករបំពងសំឡេង ដោយលើកដៃប្រឆាំង នឹងរដ្ឋប្រហារចំនួន ៣ ម្រាមដៃទោះបីជាមានសេចក្តី រាយការណ៍ពីកម្លាំងសន្តិសុខ បានសម្លាប់មនុស្សជាច្រើន នៅចុងសប្តាហ៍កន្លងទៅនេះក៏ដោយ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី២៧ មីនានេះបាន ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ និង ២២ខែមីនា ឆ្នាំ ២០២១ លទ្ធផលយកសំណាកលើកទី១ នៅថ្ងៃទី ២៧...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូប ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលជាក់ស្តែង ស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី២២ និង ២៣ ខែមេសាខាងមុខនេះ ហើយមេដឹកនាំចិន និងរុស្ស៊ី ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនេះផងដែរ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជា“ ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅលើផ្លូវឆ្ពោះទៅសន្និសីទ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា គោលដៅរបស់ប្រទេសចិន មិនដែលធ្វើឱ្យអាមេរិកឈានមុខគេបាននោះទេ ប៉ុន្តែដើម្បីយកឈ្នះលើខ្លួនឯង និងក្លាយជាប្រទេស ដែលមានលក្ខណៈប្រសើរជាងមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នៅឯ សន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរ ស្តីពីការអត្ថាធិប្បាយថ្មីៗ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្តីពីទំនាក់ទំនងរវាងប្រទេសចិន –...
ភ្នំពេញ៖ ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចការទូត (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បាននាំយកផលិតផលខ្មែរជាង ៦០មុខ ដាក់តាំង បង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ដែលរៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់...