បរទេស៖ ស្ថានទូតចិន ប្រចាំនៅមីយ៉ានម៉ា បាននិយាយប្រាប់កាសែត Global Times នៅថ្ងៃចន្ទនេះថា រោងចក្រវិនិយោគដោយចិន សរុបចំនួន៣២កន្លែង បានរងការបំផ្លាញក្នុងការ វាយប្រហារនៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ានម៉ា ដោយខូចខាត ទ្រព្យសម្បត្តិ ដល់ទៅ៣៦,៨៩លានដុល្លារ។ ស្ថានទូតចិន បាននិយាយបន្តទៀតថា បុគ្គលិកចិនពីររូប បានរងរបួសក្នុងការវាយប្រហារ ទំាងនោះ ប៉ុន្តែពុំមានអ្នកស្លាប់នោះទេ ចំណែក្រសួងការបរទេសចិន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយចំនួន នៅកម្ពុជា នឹងមានមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះនឹងខ្យល់កន្ត្រាក់ ក្នុងអំឡុងថ្ងៃទី១៧ ដល់២៣មីនា ឆ្នាំ២០២១ខាងមុខនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៦មីនាឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ – ២៣...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ដែលបាននិងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” រដ្ឋបាលរាជធានីភ្នំពេញបាន ប្រកាសឲ្យប្រជាពលរដ្ឋ និងសាធារណជន ផ្អាកជាបណ្តោះអាសន្ន នូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន និងសូមបន្តចូលរួមជាមួយវិធានការ ៣ការពារ ៣កុំ នេះឲ្យបានល្អប្រសើរ។ ព្រមជាមួយគ្នានេះផងដែរ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ...
បរទេស៖លោក Harry Roque ជាមន្ត្រីនាំពាក្យរបស់ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា លោកបានតេស្តវិជ្ជមានជម្ងឺកូវីដ១៩ ប៉ុន្តែបានថ្លែងថា លោកមិនបានធ្វើការទាក់ទងជាមួយមេដឹកនាំប្រទេស ចាប់តាំងពីទទួលបានលទ្ធផលតេស្តរបស់លោកមក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA NEWS នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក...
បរទេស៖ មន្ត្រីនំាពាក្យក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិក គួរតែលើកលែងទណ្ឌកម្ម និងផ្តល់ការធានាអះអាងថា កំហុសឆ្គង់បង្កឡើងដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនត្រូវបានកើតមានជាថ្មីឡើយ។ លោក Saeed Khatibzadeh បាននិយាយប្រាប់សន្និសីទកាសែតប្រចាំសប្ដាហ៍ថា “សហរដ្ឋអាមេរិក គួរតែលើកលែងទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និងគួរតែផ្តល់ការធានាអះអាងថា កំហុសឆ្គងរបស់លោក ត្រាំ...
ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាប បង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២ នាក់រងរបួសនៅពេលដែលកម្លាំងសន្តិសុខបានធ្វើការបង្ក្រាប យ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស...
ភ្នំពេញ៖ បន្ទាប់ពីមាន ករណីជនឆ្លៀតឱកាស លួចចាក់ដីចូលក្នុងសមុទ្រ នៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានសម្ដែង ការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង លើជនទុច្ចរិតនិងបក្ខពួក ដែលចាក់ដីរំលោភចូលសមុទ្រ។ លោក ពេជ្រ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ហើយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី ការបង្កើនប្រសិទ្ធភាពរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរ ណ៍ផ្លូវគោកឆ្នាំ២០២១ ចេញផ្សាយនាថ្ងៃទី១៥ ខែមីនា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វេីការណែនាំកម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែនត្រូវ សហការជាមួយអាជ្ញាធរដេីម្បីបិទច្រកទ្វារមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កត្រឹមត្រូវ។ នេះបេីយោងតាមការចេញផ្សាយ អគ្គស្នងការនគរបាលជាតិ។ ក្នុងកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្ត តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ នៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន...