ភ្នំពេញ៖ ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តិធម៌ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះ មានការចូលរួម ដោយលោកសាស្រ្តាចារ្យ...
បរទេស៖ ក្រុមអ្នកតវ៉ារាប់សិបនាក់ បានវាយប្រហារលើ រថយន្តធុនតូចមួយគ្រឿង ដែលដឹកប្រធានាធិបតី អាហ្សង់ទីន គឺលោក Alberto Fernández នៅក្នុងតំបន់ Patagonia នៃប្រទេស។ ហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា នៅជុំវិញលោក Fernandez ហើយបានគប់ដុំថ្ម និងដាល់រថយន្តរបស់គាត់ នៅខាងក្រៅមជ្ឈមណ្ឌលសហគមន៍មួយ នៅភាគខាងត្បូងខេត្ត Chubut ។...
បរទេស៖ មេដឹកនាំ ក្រុមអ្នកនយោបាយមីយ៉ាន់ម៉ា មួយក្រុម ដែលត្រូវបានបណ្ដេញចេញ ដោយរដ្ឋប្រហារយោធា បានប្តេជ្ញាថា នឹងបន្តធ្វើបដិវត្តប្រឆាំងនឹងអាជ្ញាធរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូង លោក Mahn Win Khaing Than បាននិយាយថា “នេះគឺជាពេលវេលាដ៏ខ្មៅបំផុតរបស់ប្រទេសជាតិ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅដែនកោះ Kermadec នៃប្រទេសណូវែលសេឡង់ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅលើដែនកោះ Kermadec ប្រទេសណូវែលសេឡង់ នៅវេលាម៉ោង១៤និង០៤នាទី ត្រូវនឹងម៉ោងសកល កាលពីថ្ងៃសៅរ៍ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ...
ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ទៀត ហើយដែលជាអ្នកជាប់ពាក់ព័ន្ធ ជាមួយសមាជិក ក្រុមរាំរបស់តារាចំរៀង អ្នកនាង សុគន្ធ នីសា នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ។ បច្ចុប្បន្នអ្នកជំងឺទាំង៣នាក់...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសស្រីល័ង្កា កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ពលរដ្ឋក្នុងស្រុកចំនួនជាង៧៥០.០០០នាក់ នៅប្រទេសដែនកោះ សំខាន់មួយនេះ នៅខេត្តភាគខាងលិច បានទទួលការចាក់វ៉ាក់សំាង AstraZeneca ដើម្បីការពារជំងឺកូវីដ១៩ ដែលជាកម្មវិធីទ្រង់ទ្រាយធំមួយ ចាប់តាំងពីដើមខែកុម្ភៈ ។ ក្រសួងសុខាភិបាល របស់ប្រទេសស្រីល័ង្កា បានឲ្យដឹងថា...
NUR-SULTAN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន០៤នាក់បានស្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ ដោយសារធ្លាក់យន្តហោះយោធាមួយគ្រឿង សម្រាប់ដឹកជញ្ជូនគឺ An-26 នៅឯព្រលានយន្តហោះ ក្រុង Almaty ភាគខាងត្បូង ប្រទេសកាហ្សាស្ថាន ។ ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសកាហ្សាស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “យោងតាមទិន្នន័យបឋម មនុស្សចំនួន០៤នាក់ស្លាប់...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានជំងឺកូវីដ១៩ដែលបានជាសះស្បើយចំនួន៨៣នាក់ និងមានអ្នកឆ្លងថ្មីចំនួន២០នាក់ ។ នេះជាករណីជាសះស្បើយ មានចំនួនច្រើន ក្រោយពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ បើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃ១៥ មីនា កម្ពុជា មានអ្នកឆ្លងសរុប១៣២៥នាក់ អ្នកជាសះស្បើយ៧៣០នាក់ ចំពោះអ្នកឆ្លងក្នុងសហគមណ៍២០កុម្ភៈ មាន៨១០នាក់ អ្នកកំពុងព្យាបាល៥៩២នាក់ ៕
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងថា ករណីនៃជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានរាប់ចំនួនដែលកើនឡើង ដល់៤.០១៧.០១៦នាក់ គិតត្រឹមថ្ងៃសៅរ៍ ។ មជ្ឈមណ្ឌល Africa CDC បានឲ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ពីករណីជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺរលាកលំពែង និងសួតរ៉ាំរ៉ៃ ព្រមទាំងឡើងជាតិស្ករផងដែរ។ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិននេះមាន ឈ្មោះ RAO SHAOXING អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4480832...