ភ្នំពេញ: លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ លោក ម៉ាណែត បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំ មន្ទីរពេទ្យបម្រុង សម្រាប់ព្យាបាលជំងឺកូវីដ-១៩...
សេអ៊ូល៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្ត រឹតត្បិតការនាំចេញ ទំនិញយោធា រួមទាំងឧស្ម័នបង្ហូរទឹកភ្នែក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផ្អាកការផ្លាស់ប្តូរផ្នែក ការពារជាតិទ្វេភាគី និងពិចារណាឡើងវិញ នូវជំនួយអភិវឌ្ឍន៍ ដល់ប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ ចំពេលមានការបង្ក្រាប ដោយហិង្សាទៅលើ ពលរដ្ឋដែលតវ៉ាប្រឆាំង នឹងធ្វើរដ្ឋប្រហារយោធា។ ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពី មានការអំពាវនាវម្តងហើយម្តងទៀត របស់ក្រុងសេអ៊ូល...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា តួកគី បានរាយការណ៍នៅថ្ងៃសុក្រថា មានករណីថ្មីនៃជំងឺកូវីដ១៩ថ្មីចំនួន១៤.៩៤១នាក់ ក្នុងនោះ អ្នកជំងឺដែលមានរោគសញ្ញាមានចំនួន៨៣៤នាក់ ខណៈដែលអ្នកមានលទ្ធផលវិជ្ជមាននៅក្នុងប្រទេសកើនឡើងដល់២.៨៥០.៩៣០នាក់ ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងចាប់ពី៦៦នាក់ដល់២៩.៣៥៦នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២.៦៧០.២៧៣នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមទៀតប្រមាណ១១.១៨០នាក់គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា...
បរទេស៖ មុននេះតុលាការ បូលីវី បានចេញដីកាចាប់ខ្លួន លោកស្រី Jeanine Añez ដែលជាអតីតប្រធានាធិបតីបណ្តោះអាសន្ន ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយ កាលពីចុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលបូលីវីបានប្រកាសនៅថ្ងៃសៅរ៍នេះ អំពីការចាប់ខ្លួនលោកស្រី Jeanine...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ព្រះសង្ឃ និងមន្ត្រីរាជការ មន្ទីរ អង្គភាព នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ។ ក្នុងការអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខនោះ លោកអភិបាលខេត្ត បានអំពាវនាវ...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយរដ្ឋបាលខេត្តថា ជនស៊ីវិលចំនួន០៣នាក់ និង០៤នាក់ទៀតបានរងរបួស នៅគ្រាដែលមានបំផ្ទុះគ្រាប់បែកនៅលើដងផ្លូវមកលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង នៅខេត្ត Uruzgan ស្ថិតនៅភាគខាងត្បូងប្រទេស នៅថ្ងៃសៅរ៍នេះ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា ឧប្បត្តិហេតុបានបណ្តាលឲ្យស្លាប់មនុស្សនៅលើដងផ្លូវមួយ តភ្ជាប់ពីខេត្ត Uruzgan មករដ្ឋធានី Tirin Kot ទៅកាន់ខេត្តមួយទៀតដែលនៅជាប់គ្នា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពកូវីដ១៩ (CCSA) បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីនៃជំងឺកូវីដ១៩ចំនួន៧៨នាក់បង្កឡើងដោយវីរុសកូរ៉ូណា ភាគច្រើនអ្នកនៅក្នុងស្រុក និងស្លាប់ម្នាក់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងចំណោមករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៧នាក់ និង១១នាក់ផ្សេងទៀតជាអ្នកឆ្លងជំងឺមកពីខាងក្រៅ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឆ្លងជំងឹ់ក្នុងស្រុក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រោងចក្រនិងទីផ្សារ មិនប្រកាសបិទនោះទេ ព្រោះ មិនទាន់មានហានិភ័យ ប៉ុន្ដែត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះជំងឺកូវីដ-១៩ ។ តាមរយៈសារសំឡេង នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រ និងទីផ្សារ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាល របស់ប្រទេសហ្វីលីពីន បានរាយការណ៍នៅសៅរ៍នេះថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.០០០នាក់ ហើយសរុប ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់ជិត០៧ខែមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ់សរុប នៅក្នុងប្រទេសអាស៊ីមួយនេះ កើនឡើងដល់ ៦១៦.៦១១នាក់ ។ សរុបអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់បំផុត គិតត្រឹមថ្ងៃសៅរ៍នេះ បានកើនឡើង ចាប់តាំងពីថ្ងៃទី២៦...
បរទេស៖ អត្ថបទក្នុងប្រព័ន្ធផ្សព្វផ្សាយ ចិនមួយ តាមសេចក្តីរាយការណ៍ បានព្រមាន ប្រទេសកូរ៉េខាងត្បូង ពីការចូលរួមក្នុងកិច្ចពិភាក្សា សន្តិសុខចតុភាគី ឬហៅថាក្រុមប្រទេសទាំង៤ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក នៅមុនកិច្ចប្រជុំដំបូង របស់ក្រុមប្រទេសនេះ កាលពីថ្ងៃសុក្រ។ លោក Cheng Xiaohe មកពីសាលាសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Renmin University បាននិយាយក្នុងអត្ថបទកាសែត...