ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាឡើយ តែគាំទ្រដោះស្រាយដោយសន្តិវិធី។ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាកាតានេះផ្តោតសំខាន់លើបញ្ហានៅមីយ៉ាន់ម៉ាក្រោយពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥១១នាក់ថែមទៀត និងជាសះស្បើយចំនួន៦២នាក់។ ក្នុងនោះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៥០៩ នាក់ និងអ្នកដំណើរពីបរទេស ២ នាក់ ។ ព្រមទាំងមានអ្នកស្លាប់ថ្មី១០នាក់ថែមទៀត។ ក្នុងចំណោម៥១១នាក់នេះមាននៅភ្នំពេញចំនួយ៣១៨នាក់ ព្រះសីហនុចំនួន១២៦នាក់ កណ្ដាល ចំនួន៤៤នាក់ កំពង់ចាម៥នាក់ បន្ទាយមានជ័យ៤ នាក់កំពង់ឆ្នាំង៤នាក់ កំពង់ធំ២នាក់ ស្វាយរៀង២នាក់ ត្បូងឃ្មុំ២នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស ពីករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់ដោយសារជំងឺកូវីដ១៩។ ក្នុងនោះស្រ្តីអាយុ ៦៣ឆ្នាំ អាយុ ៦៧ឆ្នាំ អាយុ ៧១ឆ្នាំ អាយុ ៣២ឆ្នាំ និងបុរស អាយុ ៧៧ឆ្នាំ អាយុ ៣៤ឆ្នាំ អាយុ ៦៤ឆ្នាំ អាយុ ២៤ឆ្នាំ...
បរទេស ៖ នៅថ្ងៃទី២៤ ខែមេសា ប្រទេសឡាវ បានបញ្ជាក់ពីករណីឆ្លងវីរុស Covid-19 ចំនួន ៨៨ ករណីទៀតនៅពេលដែលប្រទេសនេះ ជួបប្រទះរលកឆ្លងទី ២ ។ យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីថ្មីទាំង ៨៨...
ភ្នំពេញ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនឈ្មោះ លន់ ឡាន ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបុគ្គលខាងលេីធ្លាប់បានល្មើសវិធាន សុខាភិបាល កាលពីពេលកន្លងទៅ។ យោងតាម ស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជាក់ថា ដោយមានការសហការរវាងកម្លាំងជំនាញផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ជាមួយគណកម្មការអន្តរក្រសួងដេីម្បីប្រយុទ្ធការឆ្លងរាលដាលវីរុសកូវីដ១៩ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤...
ភ្នំពេញ: នៅវេលាម៉ោង៤:១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធ០២នាក់ ស្នាក់នៅលើទូកបណ្ដែតទឹក ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលប្តីវិជ្ជមានជំងឺកូវីដ-១៩ មានការពាក់ព័ន្ធនឹងអាជីវករផ្សារដើមគរ បានរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល...
កម្ពុជា សរសើរចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ឲ្យទាន់ពេលវេលា ទៅកាន់ប្រទេសជាច្រើន ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខ ក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត...
វ៉ាស៊ីនតោន៖ មេបញ្ជាការ នៃបញ្ជាការកណ្តាល សហរដ្ឋអាមេរិកលោក Kenneth McKenzie បានឲ្យនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា លោកមានការព្រួយបារម្ភ អំពីសមត្ថភាពរបស់យោធា អាហ្វហ្គានីស្ថាន បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសនេះ នៅប៉ុន្មានខែខាងមុខនេះ។ ក្នុងអំឡុងពេលសវនាការ របស់សេវាប្រដាប់អាវុធ ព្រឹទ្ធសភាលោក Kenneth McKenzie បានលើកឡើងថា “ការព្រួយបារម្ភរបស់ខ្ញុំ គឺសមត្ថភាពរបស់យោធា...
យូអិន៖ លោក Marcos Orellana អ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ ស្តីពីសារធាតុពុល និងសិទ្ធិមនុស្ស បានលើកឡើងថា ការបញ្ចេញទឹក វិទ្យុសកម្មហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងនាំមកនូវភាព មិនប្រាកដប្រជាដ៏ធំធេង ទាក់ទងនឹងផលប៉ះពាល់ សក្តានុពលនៃការផ្លាស់ប្តូរ លើបរិស្ថានពិភពលោក។ ការសម្រេចចិត្ត បែបអព្យាក្រឹត របស់គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន Suga...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ គ្រោងបន្តឡើងវិញ នូវសេវាកម្មរថភ្លើងដឹកទំនិញ ជាមួយកូរ៉េខាងជើង ក្រោយការបិទព្រំដែន អស់រយៈពេល១៥ខែ ព្រោះតែការរាតត្បាត ជម្ងឺកូវីដ១៩ ស្របពេលដែលជំនួញ ជាមួយប្រទេសកុម្មុយនិស្ត ឯកោនេះ ចាប់ផ្តើមស្ទុះងើបឡើងវិញ។ ប្រធានក្រុមហ៊ុនដឹកជញ្ជូន ដែលគ្រប់គ្រងជំនួញឆ្លងព្រំដែន បាននិយាយថា ស្ពានភ្ជាប់ទីក្រុង Dandong ជាមួយទីក្រុង Sinuiju ឆ្លងទន្លេ...