រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល គិតត្រឹមថ្ងៃព្រហស្បតិ៍ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន ២.៥៥០នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤១៦.៩៤៩នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីបន្ថែមទៀតចំនួន ៧៣.៣៨០នាក់ ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងទូទំាងប្រទេសកើនឡើងដល់ ១៥.០០៣.៥៦៣នាក់ ។...
ក្រុមឧទ្ទាមនៅរដ្ឋ កាឈិន ប្រើកាំភ្លើងយន្តបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់ យោធាមីយ៉ាន់ម៉ា បរទេស៖ អង្គភាពទំនាក់ទំនងបរទេសរបស់ KIA ដែលស្ថិតនៅកន្លែងណាមួយក្បែររដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា បានជូនដំណឹងដល់ IANS ថា ក្រុមឧទ្ទាមបានប្រើកាំភ្លើងយន្តបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ា នៅឯ Momauk ក្នុងរដ្ឋ កាឈិន នៅម៉ោង ១០.២០ នាទីព្រឹកម៉ោងក្នុងស្រុក...
បរទេស៖ នៅថ្ងៃសុក្រនេះមន្ត្រីអង់គ្លេស ជាច្រើននាក់បានធ្វើការលើកឡើង អំពីបំណងរបស់ពួកគេដែលចង់ ឲ្យពលរដ្ឋទាំងឡាយដែលមានអាយុក្រោម អាយុ៤០ឆ្នាំ គួរតែជ្រើសយកវ៉ាក់សាំង ប្រភេទផ្សេងជំនួសឲ្យវ៉ាក់សាំង AstraZeneca វិញដើម្បីកាត់បន្ថយអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាកំណកឈាម ដែលធ្លាប់កើតមានកន្លងមក។ វ៉ាក់សាំង AstraZeneca ដែលជាផលិតផលរបស់សកលវិទ្យាល័យ Oxford បានទទួលរបាយការណ៍ជាច្រើនករណីមកហើយ អំពីបញ្ហាកំណកឈាម កម្រិតទាបមួយដែលភាគច្រើន ត្រូវបានគេមើលឃើញថាបានកើតឡើង ចំពោះមនុស្សពេញវ័យ ដែលមានវ័យតិចជាង៤០ឆ្នាំ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះលោកស្រី ជាអ្នកនាំពាក្យរបស់សេតវិមាន Jen Psaki នៅថ្ងៃនេះបានប្រកាសនូវ ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយថាគាត់បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការចាកចេញពីតំណែងនេះក្នុងអំឡុងពេល ១ឆ្នាំខាងមុខនេះ។ ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN លោកស្រី Psaki បាននិយាយថា លោកស្រីបានពិភាក្សានិងផ្តល់ដំណឹង នេះជូនទៅដល់រដ្ឋបាល របស់លោកប្រធានាធិបតី Joe Biden...
ភ្នំពេញ៖ ក្នុងឱកាស ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ នេះ សាខាកាកបាទក្រហមខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជនជាង ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ក្នុងឱកាសខួបទី១៥៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៣៨ នាក់ ខណៈមានអ្នកជាសះស្បើយ ៤៥៦ នាក់ និងគ្មានអ្នកស្លាប់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៨...
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់ នៅក្នុងឃុំព្រះដាក់ ឈ្មោះ រ៉ូន រាន់ ដែលទើបវិលត្រលប់មកពីភ្នំពេញ ត្រូវបានរកឃើញ មានផ្ទុកវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនមានប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍នោះទេ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅក្នុងមណ្ឌលចត្តាឡីស័ក របស់ស្រុកបន្ទាយស្រី ខេត្តសៀមរាបតាំងពីថ្ងៃមកដល់ដំបូង។ ក្រោយពីទទួលបានការរាយការណ៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីការរកឃើញអ្នកវិជ្ជមាន កូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត នៅក្រុងកំពង់ចាម ស្រុកត្បូងឃ្មុំ មេមត់ និងសន្ទុក ។
ភ្នំពេញ៖ បន្ទាប់ពីប្រគល់ ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈសរុប ៤១០០កេស កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភបន្ថែមទឹក បរិសុទ្ធ កម្ពុជា ៣០០០ កេសទៀត ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) តាមរយៈ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅថ្ងៃទី ៧ ឧសភា ២០២១។ លោក បណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស តែងឈរជាកម្លាំងចិត្ត និងនៅក្បែរកងទ័ពអាវស ជានិច្ច តាមរយៈការបរិច្ចាគជាហូរហែ ពីព្រោះថា ក្រុមហ៊ុន ពិត ជារំភើប ចំពោះ ការស្ម័គ្រចិត្តដ៏ប្រពៃ របស់ក្រុមគ្រូពេទ្យរ ទាំងអស់»។ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ យុទ្ធនាការ «ទឹក ចិត្ត កម្ពុជា» បានឧបត្ថម្ភ ដល់ស្ថាប័ន និងកងកម្លាំង សំខាន់ៗរួមមានមន្ទីរពេទ្យ ផ្ដល់សេវាចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ នៅទូទាំង រាជធានីភ្នំពេញ អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេច តេជោ (TYDA) នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួង សុខាភិបាល កងកម្លាំងចម្រុះការពារទីតាំងបិទខ្ទប់ជាង ១៥០ ទីតាំង និងរដ្ឋបាលខេត្ត និងស្រុកមួយចំនួន នៅតំបន់ដែលកំពុងរងផលប៉ះពាល់ខ្លាំង ពីកូវីដ-១៩៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទ្រទ្រង់ជីវភាព នៅតំបន់បិទខ្ទប់ កុំទៅដណ្តើមជំនួយ ពីប្រជាពលរដ្ឋ ដែល កំពុងខ្វះខាតពិតប្រាកដនោះ។ តាមរយៈសារជាសំឡេងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចបានទទួលព័ត៌មាន និងរូបភាពមួយចំនួនបង្ហាញថា...