ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការ បញ្ជូនរូបភាព និងសំឡេង (Video Conference) ជាមួយអភិបាលខណ្ឌទាំង១៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជានិងជំរុញ ឲ្យអាជ្ញាធរខណ្ឌ ដែលក្នុងមូលដ្ឋានរបស់ខ្លួន មានតំបន់បិទខ្ទប់ (តំបន់លឿងទុំ) និងមានផ្សារ ត្រូវការពារឲ្យបានហ្មត់ចត់បំផុត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យមានតម្រូវការ ក្នុងការអនុម័តច្បាប់កែទម្រង់ប៉ូលីស ដើម្បីនាំមកនូវ “ការផ្លាស់ប្តូរពិតប្រាកដ” នៅក្នុងប្រទេស បន្ទាប់ពីការសម្លាប់បុរសស្បែកខ្មៅលោក George Floyd នៅចំពោះមុខមន្រ្តីប៉ូលីសស្បែកស កាលពីមួយឆ្នាំមុន។ ការស្លាប់របស់បុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំនេះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ ប៉ូលីសនៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកដោយ មានមនុស្សជាច្រើនរន្ធត់ចិត្ត...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃការសម្របសម្រួល ជាមួយប្រទេសចិន ក្នុងកម្រិតខ្ពស់ ហើយមានឆន្ទៈពង្រឹង ការសម្របសម្រួលយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ លោកពូទីន បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយលោកយ៉ាង ជីឈី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាអតីតសមាជិកនៃ ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦០នាក់ បន្ថែម ទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ នៅក្រុងប៉ោយប៉ែត ។
ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាល គ្រូបង្រៀនកម្រិតឧត្តម ចំនួន១០០០នាក់។ នេះបើយោងតាមលិខិតរបស់ ក្រសួងអប់រំ នាពេលថ្មីៗ ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះមានក្រុងកំពង់ឆ្នាំង ៣នាក់ ស្រុកសាមគ្គីមានជ័យ ៤នាក់ និងស្រុកទឹកផុស ៧នាក់ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ ថ្ងៃពុធ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាន អញ្ជើញ ចុះសួរសុខទុក្ខ និង នាំយកថវិកា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានគណៈកម្មការ រៀបចំកម្មវិធីទូទាត់ ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃ (CLAIM MOBILE APPLICATION) បានថ្លែងថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងរៀបចំបង្កើត កម្មវិធីទូរស័ព្ទដៃ ក្នុងការទូទាត់ថ្លៃសេវាព្យាបាល...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានរំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយ នូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់ ហើយ ត្រូវចាំថា ការដែលប្រពន្ធ័ផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន...