ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ខ្នងផ្ទះ និងពង្រឹងអនុវត្តវិធានរដ្ឋបាល ក្នុងភូមិសាស្រ្តនៃឃុំទាំង៥ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ៕
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹក ថ្ងៃអង្គារនេះថា ប្រទេសថៃបានកត់ត្រាអ្នកស្លាប់ចំនួន ៣៨ នាក់ ដោយសារតែជំងឺកូវីដ-១៩ ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ២៣០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះ អ្នកសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីរាជធានី និងបណ្ដាខេត្តផ្សេងៗ ចូលមកកាន់ខេត្តស្ទឹងត្រែង នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ដោយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ១នាក់ ភេទស្រី មានកូនតូចៗ ៣នាក់៕
កូឡាឡាំពួរ៖ មន្រ្តីក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនតូយ៉ូតាម៉ូតូ និងក្រុមហ៊ុនហុងដាម៉ូតូ បានផ្អាកផលិតយានយន្តនៅរោងចក្ររបស់ពួកគេ នៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមចាក់សោររយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ ដោយឧស្សាហកម្មយានយន្តនៅក្នុងប្រទេស តម្រូវឱ្យរក្សាចំនួនកម្មករ ដែលរាយការណ៍ថា នឹងធ្វើការឱ្យបាន ១០ ភាគរយ ឬតិចជាងនេះក្រុមហ៊ុនទាំងពីរ បានសម្រេចចិត្តថា កម្លាំងពលកម្មដែលបានកាត់បន្ថយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺ កូវីដ១៩ ចំនួន ០២នាក់ និងជាសះស្បើយចំនួន ១៥នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ (ស្រី១នាក់) នៅស្រុកស្រែអំបិល ខេត្តកោះកុងពាក់ព័ន្ធនឹង សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ ដោយមើលឃើញពី ទុកលំបាករបស់កងកម្លាំងជួរមុខ លោកណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវបង្រ្កាប បទល្មើសឆ្លងដែនគ្រប់ភេទ មានប្រសាសន៍ថា នឹងពាំនាំបញ្ហាប្រឈមទាំងនេះ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយ ជូនក្នុងពេលឆាប់ៗនេះ។ ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាសអញ្ជើញប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទនៅក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានរ ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០៥នាក់ ស្រុកជើងព្រៃ ១៦នាក់ មកពីរាជធានីភ្នំពេញ ចំនួន ០១នាក់ និងករណីជាសះស្បើយចំនួន ៦០នាក់ ក្នុងថ្ងៃទី៣១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១២នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២នាក់ ផងដែរ។
ការផ្តល់ជូនការបង្វិលប្រាក់ ជូនវិញ ១០០% អាចមានន័យថាជាការ “ហៅទូរស័ព្ទចេញ ដោយឥតគិតថ្លៃ” រយៈពេលមួយខែ សម្រាប់អ្នកប្រើប្រាស់ថ្មីនៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការផ្តល់ជូននេះ ដែលមានសុពលភាព ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺសម្រាប់អតិថិជនថ្មី នៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី...