បរទេស៖នៅសប្តាហ៍នេះគណកម្មការទទួលបន្ទុក កិច្ចការងារសុវត្ថិភាពចំពោះអតិថិជន របស់អាមេរិកបានធ្វើការដាក់ពាក្យបណ្តឹងទៅលើ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ថាបានបន្តលក់ផលិតផលដែលអាចផ្តល់ផល គ្រោះថ្នាក់នៅលើវេបសាយរបស់ខ្លួន។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមផលិតផលទាំងនោះ ក៏មានទាំងឧបករណ៍ត្រួតពិនិត្យសារធាតុកាបូនម៉ូណូអុកស៊ីតដែលមិនដំណើរការ ផងព្រមទាំងខោអាវក្មេងៗជាច្រើនដែលអាចឆាបឆេះ និងជាពិសេសឧបករណ៍ផ្លំសក់ដល់ទៅជាង៤០ម៉ឺនគ្រឿងដែលអាចបង្កទៅជាការឆក់ដល់អ្នកប្រើប្រាស់ផងដែរ។ គណកម្មការដដែលបានបញ្ជាក់ដែរថា ពួកគេក៏ធ្លាប់បានបង្ខំឲ្យ Amazon ក្នុងការបញ្ចប់លក់ទំនិញនោះជច្រើនដងមកហើយនិងស្នើឲ្យក្រុមហ៊ុន ធ្វើការប្រមូលយកទំនិញដែល បានលក់ចេញមកវិញផងដែរជាមួយនឹងប្រាក់សំណងពេញលេង១០០ភាគរយ ប៉ុន្តែមិនបានទទួលលទ្ធផល៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើការស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ដែលធ្វើដំណើរទៅកាន់សេតវិមាន នៅថ្ងៃទី២៦ ខែកក្កដានេះ នេះបើតាមការប្រកាសពីការិយាល័យរបស់លោក។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ជំនួបនោះ...
បរទេស៖សមាជិករដ្ឋសភាមកពីបក្សប្រឆាំងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចេញសេចក្តីព្រមានមិនឲ្យធ្វើការជ្រៀតជ្រែកការបោះឆ្នោត ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងសេអ៊ូល បានរិះគន់បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok-youl។ លោក Park Jin មានវ័យ៦៤ឆ្នាំ បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វែសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកឯកអគ្គរដ្ឋទូត Xing Haiming បានបង្ហាញនូវការមិនគោរពចំពោះទំនៀមការទូត ក្រោយធ្វើការថ្លែងដ៏គួរឲ្យសោកស្តាយ ស្តីពីលោក Yoon Seok-youl។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសរុបថវិកាចំនួន ៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ថ្មី និងមានករណី ជាសះស្បើយ១២៦នាក់ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ៣៥នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់ ស្រុកកងមាស ០៩នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកជើងព្រៃ ១១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, ស្រុកកោះសូទិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៨នាក់ថ្មី និងមានករណីជាសះស្បើយ១០៨នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១០៥១នាក់ និងកំពុងសម្រាកព្យាបាល៨២៨នាក់ ស្លាប់១៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី និងមានករណីស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨៨២នាក់ និងកំពុងសម្រាកព្យាបាល៦៦០នាក់ ស្លាប់៣១នាក់៕
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងចាត់វិធានការទប់ស្កាត់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាំដើមឈើរបន្ថែម និងការពារផលដំណាំពីកម្តៅដ៏ខ្លាំង ស្របពេលដែលសីតុណ្ហភាពកើនឡើងដល់កំណត់ត្រាខ្ពស់ នៅលើឧបទ្វីបកូរ៉េ។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅពេលថ្មីៗនេះថា ការទប់ស្កាត់ការខូចខាតនៃផលដំណាំពីរលកកម្តៅ គឺជាការតស៊ូដ៏លំបាកមួយ ដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន។ កាសែតដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពគណបក្សនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ជូនដំណឹងយើងថា រលកកម្តៅកាន់តែខ្លាំងឡើង ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសយើង នៅសប្ដាហ៍ក្រោយនេះ ហើយការទប់ស្កាត់ការខូចខាត គឺជាគម្រោងនយោបាយដ៏សំខាន់មួយ...