ការ៉ាកាស៖ រដ្ឋមន្រ្តីប្រេង ប្រទេសវេណេស៊ុយអេឡា លោក Tareck El Aissami បានលើកឡើងថា ប្រទេសរបស់លោក បានយល់ព្រមជាផ្លូវការ ចំពោះកិច្ចព្រមព្រៀង ស្ថេរភាពទីផ្សារប្រេង ដែលត្រូវបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី ១៩ របស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC +) ។ លោក...
សាន់ហ្រ្វាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមមន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា ភ្លើងឆេះព្រៃដែលបានកើតឡើងនៅរដ្ឋ Oregon សហរដ្ឋអាមេរិក បានឆេះលើផ្ទៃដី ២៩៨.៦៦២អារ ស្មើនឹង ប្រមាណ ១.២០៩គីឡូម៉ែត្រក្រឡា កាលពីព្រឹកថ្ងៃអាទិត្យ ។ ភ្លើងឆេះព្រៃដ៏ធំនៅក្នុងរដ្ឋនេះមាន ២២ភាគរយ ដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រគឺមានត្រឹម ៧ភាគរយប៉ុណ្ណោះ...
វីយ៉េន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសមិនមែន OPEC ដែលត្រូវបានគេស្គាល់ថា OPEC + បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺណិត ដើម្បីជំរុញផលិតកម្មប្រេង ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយសារតម្រូវការកើនឡើង។ អង្គការ OPEC និងសម្ព័ន្ធមិត្តមិនមែន OPEC ក៏បានឈានដល់កិច្ចព្រមព្រៀង បញ្ឈប់ដំណាក់កាល នៃការផលិតប្រេង ៥,៨...
ហុងកុង៖ ជំនឿទុកចិត្តរបស់អ្នករស់នៅ ហុងកុងក្នុងការអនុវត្ត“ ប្រទេសមួយប្រព័ន្ធពីរ” នៅតែមិនអាចផ្លាស់ប្តូរបាន ចំពោះការប្រព្រឹត្ដបែប អនុត្តរភាពសហរដ្ឋអាមេរិក នេះបើតាមក្រុមនយោបាយធំៗ និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិន (HKSAR)។ ក្រុមនយោបាយ និងក្រុមសង្គមស៊ីវិលផ្សេងៗគ្នា បានថ្កោលទោសចំពោះអ្វី ដែលគេហៅថា ទណ្ឌកម្មដែលបានដាក់ទៅលើ មន្រ្តីការិយាល័យទំនាក់ទំនង នៃរដ្ឋាភិបាលកណ្តាលនៅ HKSAR ដោយរដ្ឋាភិបាលអាមេរិក និងដែលគេហៅថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់ ខណៈមានករណី ជាសះស្បើយចំនួន១៥នាក់ និងស្លាប់ចំនួនម្នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករនី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៨នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុក ចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តកណ្ដាល ចំនួន២នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖១-...
ភ្នំពេញ៖រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធ នឹងករណីអ្នកជំងឺកូវីដ-១៩ ។ ទីតាំងទាំង៤រួមមាន៖១.ហាងមីនីម៉ាតឈ្មោះ វន្ដ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោកស្រី Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅតែកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោក Heiko Maas រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ២០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៦២នាក់ និងកំពុងសម្រាកព្យាបាល...