ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៨នាក់ថ្មី និងមានករណីជាសះស្បើយ១០៨នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១០៥១នាក់ និងកំពុងសម្រាកព្យាបាល៨២៨នាក់ ស្លាប់១៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី និងមានករណីស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨៨២នាក់ និងកំពុងសម្រាកព្យាបាល៦៦០នាក់ ស្លាប់៣១នាក់៕
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងចាត់វិធានការទប់ស្កាត់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាំដើមឈើរបន្ថែម និងការពារផលដំណាំពីកម្តៅដ៏ខ្លាំង ស្របពេលដែលសីតុណ្ហភាពកើនឡើងដល់កំណត់ត្រាខ្ពស់ នៅលើឧបទ្វីបកូរ៉េ។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅពេលថ្មីៗនេះថា ការទប់ស្កាត់ការខូចខាតនៃផលដំណាំពីរលកកម្តៅ គឺជាការតស៊ូដ៏លំបាកមួយ ដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន។ កាសែតដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពគណបក្សនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ជូនដំណឹងយើងថា រលកកម្តៅកាន់តែខ្លាំងឡើង ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសយើង នៅសប្ដាហ៍ក្រោយនេះ ហើយការទប់ស្កាត់ការខូចខាត គឺជាគម្រោងនយោបាយដ៏សំខាន់មួយ...
បរទេស៖ការសម្ភោធបើកដំណើរការ សមត្ថភាពប្រតិបត្តិការទាំងស្រុង របស់ទីបញ្ជាការកងកម្លាំងចម្រុះណាតូ នៅក្នុងទីក្រុង Norfolk រដ្ឋវឺជីញ៉ា នៅក្នុងសប្ដាហ៍នេះ គឺជាពិធីមួយដែលបង្ហាញឲ្យឃើញនូវភាពរឹងមាំរបស់សម្ពន្ធមិត្តយោធា។ ឧត្តមសេនីយ៍កងទ័ពអាមេរិក លោក Mark Milley ជាប្រធាននៃអគ្គសេនាធិការ និងលោក Andrew Lewis ជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងចម្រុះ បានដឹកនាំពិធីការនៃការសម្ភោធនោះកាលពីថ្ងៃព្រហស្បតិ៍ នៅលើនាវា USS Kearsarge នៅមូលដ្ឋានទ័ពជើងទឹក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ២៧.៣៤ គីឡូម៉ែត្រ ភ្ជាប់គ្នា ៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា...
ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋផ្ដល់ ជាមតិយោបល់ ឬសំណូមពរនានាមកកាន់ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីពិនិត្យ និងដោះស្រាយ ដោយពុំមានការ រើសអើងឡើយ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែកក្កដា...
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថាមនុស្សស្លាប់ជាង ៥លាននាក់ ក្នុងនោះមានប្រមាណ២,៦លាននាក់ នៅអាស៊ី អាចត្រូវបានគេសន្និដ្ឋានថា មានសីតុណ្ហភាពក្តៅ និងត្រជាក់មិនធម្មតា ដែលកំពុងកើតមានជាទូទៅ ដោយសារតែការប្រែប្រួល អាកាសធាតុ ។ យោងតាមការស្រាវជ្រាវដំបូង ដែលត្រូវបានចេញផ្សាយ...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ នៃយន្តហោះដឹកជញ្ជូន យោធាអាមេរិក ចុះចតនៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យ ក្រសួងការពារជាតិ បានលើកឡើងថា...
ទីក្រុងស៊ីដនី បរាជ័យក្នុងការទប់ស្កាត់ការឆ្លងវីរុស ទោះបីក្រុងនេះបានបិទខ្ទប់អស់រយៈពេល ៣សប្តាហ៍ហើយក្តី បរទេស៖ ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីផ្ទុះការឆ្លងថ្មីនៃជំងឺវីរុសកូរ៉ូណា នៅថ្ងៃច័ន្ទ ដោយសារតែការបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានបរាជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃករណីឆ្លងយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ១១២ ករណី នៅស៊ីដនីក្នុ ងរយៈពេល...