បរទេស៖ បទសម្ភាសន៍ភ្លាមៗដោយគ្មានការព្រៀងទុកនេះ មានរយៈពេលជាងកន្លះម៉ោង ហើយត្រូវបានធ្វើឡើងនៅថ្ងៃ ដែលពួកតាលីបង់ចូលក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកធ្វើបទបង្ហាញរបស់ទូរទស្សន៍ BBC គឺលោកស្រី Yalda Hakim ដែលបានភៀសខ្លួនពីអាហ្វហ្គានីស្ថាន ក្នុងនាមជាកូនក្មេងម្នាក់ជាមួយគ្រួសាររបស់នាង បានទទួលការហៅទូរស័ព្ទភ្លាមៗ ពីអ្នកនាំពាក្យតាលីបង់...
ប៊ែកឡាំង៖ រដ្ឋមន្ត្រីផ្នែកទទួលបន្ទុករបស់ប្រទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់បានបញ្ឈប់ការផ្តល់ជំនួយអភិវឌ្ឍន៍ ដល់អាហ្វហ្កានីស្ថានហើយ បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមអំណាចមកវិញ។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីអភិវឌ្ឍន៍ លោក Gerd Mueller បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Rheinische Post ថា “ កិច្ចសហប្រតិបត្តិការរបស់រដ្ឋលើការអភិវឌ្ន៍ត្រូវបានផ្អាកមួយរយៈ”...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៧នាក់និងស្លាប់ ចំនួន៤នាក់ ក្នុងមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,២៩០នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន៦នាក់។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,១០៩ករណី ៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ)...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍ កើនឡើងដល់កម្រិត១០ ចាប់ពីថ្ងៃ១៨-២៤ ខែសីហា ឆ្នាំ២០២១ ខាងមុខ (ចន្លោះម៉ោង១០ព្រឹក ដល់ ២រសៀល)។ យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញថា «ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ជាមួយអាហ្វហ្គានីស្ថាន កាន់តែស៊ីជម្រៅ បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រង ប្រទេសនេះ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្យាយាមរក្សាទំនាក់ទំនង ក្រៅផ្លូវការ ជាមួយតាលីបង់...
បរទេស៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយ នៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងមិនដួលរំលំ ដូចជាប្រទេសអាហ្វហ្គានីស្ថានទេ ក្នុងករណីមានការវាយប្រហារ ហើយនេះជាការផ្តល់ នូវការព្រមានដោយប្រយោល ចំពោះប្រទេសចិន មិនឲ្យគិតខុសថា ខ្លួនអាចដណ្ដើមយកកោះនេះបាន។ ការដួលរំលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្រោយការដកកងកម្លាំងទ័ពអាមេរិកចេញ និងការធ្វើដំណើរចាកចេញតាមយន្តហោះរបស់លោកប្រធានាធិបតី បានបណ្ដាលឲ្យមានការពិភាក្សាគ្នានៅតៃវ៉ាន់ ស្តីពីអ្វីដែលនឹងកើតមានឡើង ក្នុងករណីចិនធ្វើការឈ្លានពាន និងថាតើសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដាន និងស្រាវជ្រាវប្រវត្តិសាស្រ្ត បានលើកឡើងថា ការិយាល័យអ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម មិនគួរប្រើពាក្យ«ឥណ្ឌូចិន»ទៀតទេ។ គួរប្រើពាក្យផ្សេងជំនួស។ ពាក្យនេះខ្មែរបច្ចុប្បន្នមិនចង់ឮទេហើយក៏មិនមានពាក្យនេះ តទៅទៀតដែរ។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩៤៩នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្រ្ត « ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមន៍ នៃមេរោគកូវិដ១៩ ប្រភេទដែលតា «Delta»។