ប៉េកាំង៖ អ្នកការទូតចិនម្នាក់បានឲ្យដឹងថា ទោះបីសហរដ្ឋអាមេរិក បានបញ្ចប់វត្តមានយោធារបស់ខ្លួន នៅអាហ្វហ្គានីស្ថានក៏ដោយ ឧក្រិដ្ឋកម្មសម្លាប់ជនស៊ីវិល ដោយកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវតែស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយជនដៃដល់ត្រូវតែ ទទួលខុសត្រូវ។ ក្នុងនាមប្រទេសមួយ ក្រុមលោក Jiang Duan រដ្ឋមន្ត្រីបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២ នៃសម័យប្រជុំលើកទី៤៨...
វ៉ាស៊ីនតោន៖ អាមេរិកសម្រាប់ពាណិជ្ជកម្មសេរី ដែលជាសម្ព័ន្ធនៃ សមាគមឧស្សាហកម្មជាង ១៥០ ដែលរួបរួមគ្នាក្នុងការ ប្រយុទ្ធប្រឆាំងនឹងពន្ធគយ បានជំរុញឱ្យរដ្ឋបាលលោក បៃដិន បញ្ចប់ “សង្គ្រាមពាណិជ្ជកម្ម ដែលវង្វេង” ដែលផ្តួចផ្តើមដោយរដ្ឋបាលមុន ខណៈពន្ធនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ អាជីវកម្មអាមេរិក នៅទូទាំងប្រទេស។ អ្នកនាំពាក្យជនជាតិអាមេរិកាំង ដើម្បីពាណិជ្ជកម្មសេរីលោក Jonathan Gold បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជីវកម្មអាមេរិកជាច្រើននៅតែ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ទីក្រុងបាងកក ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្ត Prachuap Khiri Khan និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការ បើកដំណើរការទេសចរណ៍ ឡើងវិញនៅថ្ងៃទី១ ខែតុលា តាមផែនការ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែក ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានព័ត៌មានវិទ្យា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ តាមពិនិត្យអាស្រ័យ លើមនុស្សម្នាក់ៗខ្លះ ក៍ស្រួលខ្លះក៍មិនស្រួល តែមិនមានគ្រោះថ្នាក់ដល់ ជីវិតទេ។ សូមបញ្ជាក់ថា តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ កញ្ញានេះ សម្ដេចតេជោ ក៏បានឱ្យដឹងផងដែរថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣...
បរទេស៖ មន្រ្តីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលគ្របដណ្តប់ដោយការផ្តល់ប្រឹក្សានេះនិយាយថា មិនមានព័ត៌មានថ្មីអំពីការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់នៅក្នុងប្រទេសរបស់ពួកគេនោះទេ ហើយការគំរាមកំហែងនឹងត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់។ យោងតាមសារព័ត៌មាន ASIA PACIFIC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារទី ១៤ ខែកញ្ញានេះថា រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន អំពីការវាយប្រហារភេរវកម្មដែលអាចកើតមាន។ ស្ថានទូតជប៉ុននៅទីក្រុងម៉ានីលបានបញ្ជាក់ថា ការព្រមានមួយត្រូវបានចេញដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីការគំរាមកំហែងនេះ ប៉ុន្តែវាមិនអាចចែករំលែកព័ត៌មានលម្អិត ឬបង្ហាញពីប្រភពព័ត៌មានរបស់ខ្លួនបានទេ។...
ភ្នំពេញ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យចំនួន ០៣ នាក់ ០២នាក់ជាស្ត្រីខ្មែរ និងបុរសជនជាតិ នីហ្សេរីយ៉ា អាយុ ៣៨ឆ្នាំ មុខរបរជំនួញ ពីបទឆបោក និងសម្អាតប្រាក់ ។ យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា...
បរទេស៖វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងតែធ្វើចត្តាឡីស័ក ក្រោយសមាជិកនៃក្រុមការងារ របស់លោក បានធ្លាក់ខ្លួនឈឺដោយសារជម្ងឺកូវីដ១៩ ដូច្នោះហើយលោកនឹងមិនធ្វើដំណើរទៅប្រទេស តាហ្ស៊ីគីស្ថាន នៅក្នុងសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំសន្តិសុខក្នុងតំបន់ដែលបានគ្រោងទុកនោះទេ។ តាមសេចក្តីរាយការណ៍ លោក ពូទីន មានវ័យ៦៨ឆ្នាំ បានគ្រោងនឹងធ្វើដំណើរទៅប្រទេសតាហ្ស៊ីគីស្ថាន សម្រាប់កិច្ចប្រជុំលំដាប់ខ្ពស់នៃសម្ពន្ធមិត្តក្នុងតំបន់ CSTO និង...
បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក និងទ័ពជើងទឹកថៃ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ដែន សមុទ្រប្រចាំឆ្នាំមួយ ដើម្បីពង្រឹងកិច្ចការងារនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសទាំងពីរ។ សមយុទ្ធត្រៀមលក្ខណៈនិងហ្វឹកហាត់បណ្ដុះបណ្ដាលសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៧នេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុន នៅឈូងសមុទ្រថៃ ជាសមយុទ្ធគ្មានការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺកូវីដ១៩។ នៅក្នុងអំឡុងពិធីមួយ លោក Anurak P មេបញ្ជាការកងអនុសេនាធំកងនាវាចម្បាំងលេខ២របស់ទ័ពជើងទឹកថៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការរាតត្បាតនៃជម្ងឺកូវីដ១៩...
យូអិន៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារត្រូវបានសន្យាជាអន្តរជាតិ សម្រាប់ប្រជាជននៅអាហ្វហ្គានីស្ថាន ដែលត្រូវការជំនួយមនុស្សធម៌។ លោក Martin Griffiths ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានបង្ហាញពីចំនួនសរុបនៅក្នុងពិធីបិទកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអាហ្វហ្គានីស្ថាននៅទីក្រុងហ្សឺណែវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Griffiths បានឲ្យដឹងបន្ទាប់ពីអង្គការសហប្រជាជាតិ បានកោះប្រជុំថ្នាក់ខ្ពស់ដោយបញ្ជាក់ថា យ៉ាងហោចណាស់ថវិកាចំនួន ៦០៦ លានដុល្លារត្រូវការនៅដំណាច់ឆ្នាំនេះ។ ដោយគោរពតាមការសន្យា ដែលបានបង្កើនទ្វេដងនូវជំនួយដំបូងរបស់ខ្លួន...