ព័ត៌មានជាតិ
អឺរ៉ុប បន្តវិនិយោគ លើការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា ជាមួយនឹងជំនួយឥតសំណង ១៥លានអឺរ៉ូ
ភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប(EIB) បានទទួលជំនួយឥតសំណង ក្នុងទឹកប្រាក់ ចំនួន១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយ កម្មកសិកម្ម ហៅកាត់ថា(SAAMBAT) នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ សហភាពអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា គម្រោង...