ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី២៤ ខែតុលានេះ បានចេញនូវសេចក្តីជូនដំណឹង ដល់ពលរដ្ឋរស់នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ សូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ថែទាំកុមារតូចៗពីការប្រឈមការលិចលង់ គ្រប់ពេលវេលា ខណៈកម្រិតទឹកស្ទឹងព្រែកត្នោត បានកើនឡើងខ្ពស់ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលរំលងអាទ្រាត្រ ចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន៣៨នាក់ (ប្រុស២៩នាក់) ដែលត្រូវបានមេខ្យល់ នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់តាមព្រៃរបៀង អោយបានត្រឡប់មកកម្ពុជាវិញ នៅព្រលឹមថ្ងៃទី២៤...
ភ្នំពេញ៖ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-វៀតណាម នៅបន្តកើនឡើងរហូតទៅដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែ ក្នុងឆ្នាំ២០២១។ យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែតុលា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នាពន្លឿនកិច្ចពិភាក្សា ក្នុងការស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន ទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧ បានលើកឡើង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័ន លើឯកសារច្បាប់សំខាន់ចំនួនពីរ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា រុស្ស៊ី បានរាយការណ៍ពីការឆ្លងជំងឺ កូវីដ-១៩មានចំនួន ៣៧,៦៧៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ដោយធ្វើឱ្យតួលេខជាតិកើនដល់៨,២០៥,៩៨៣នាក់ នេះបើតាមមជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសដោយសារវីរុសឆ្លងថ្មីបានកើនឡើងចំនួន១.០៧៥នាក់ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតបានវាយលុកប្រទេសនេះរហូតដល់២២៩.៥២៨នាក់។ ការងើបឡើងវិញបានកើនឡើងពី២៦.០៧៧នាក់ដល់ទៅ៧.១៤៣.១៣៧នាក់ ។ ទីក្រុងម៉ូស្គូ បានរាយការណ៍ពីករណីថ្មីចំនួន៧.៨០៣ករណីដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទីក្រុងនេះកើនឡើងដល់ ១.៧៦១.៦៥០នាក់ ។...
បរទេស៖ ក្រសួងការពារជាតិជប៉ុន បាននិយាយនៅថ្ងៃសៅរ៍ថា យន្តហោះចម្បាំងនៃកងកម្លាំង ការពារស្វ័យការពារ ដែនអាកាស របស់ជប៉ុន បានចេញហោះបណ្តេញ ចំពោះការហោះហើរ របស់ឧទ្ធម្ភាគចក្រចិន ដែលបានហោះចេញ ពីលើនាវាចម្បាំង ដែលរួមជាមួយនាវាចម្បាំងចិន និងរុស្ស៊ីផ្សេងទៀត កំពុងឆ្លងកាត់ក្បែរកោះ Danjo ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១...
បរទេស៖ យោងតាមរបាយការណ៍ ស្រាវជ្រាវដោយ the Scientific Reports ហើយត្រូវបានយកមកចេញផ្សាយ នៅថ្ងៃសៅរ៍ បានឲ្យដឹងថាអត្រានៃសកម្មភាព អំពើហិង្សា ដោយអាវុធនៅក្នុង ប្រទេសអាមេរិក បានកើនឡើងរហូតជាង៣០ភាគរយ ធៀបទៅនឹងតួលេខ កាលពីឆ្នាំទៅ។ ក្រុមអ្នកស្រាវជ្រាវ បានកំណតើឃើញថា ករណីប្រើប្រាស់អាវុធ ក្នុងអំពើហិង្សា មានចំនួនដល់ទៅ៥១០០០ដង នៅទូទាំងអាមេរិក ក្នុងរយៈពេល១៣ខែ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថ នឹងដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ដែលផុតកំណត់ប្រើប្រាស់ ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីរ របស់កងរាជអាវុធហត្ថ។...
បរទេស៖ កាលពីថ្ងៃសុក្ររដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer បានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងមូស្គូ ថា មានសកម្មភាពអាក្រក់ជាច្រើន ហើយបានជំរុញឱ្យអង្គការណាតូ ធ្វើឱ្យរុស្ស៊ីដឹងច្បាស់ ពីឆន្ទៈរបស់ខ្លួន ក្នុងការប្រើកម្លាំងយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានសម្តែងការព្រួយបារម្ភ...
បរទេស៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានលើកឡើងជាថ្មីថា លោក ចូ បៃដិន មិនមានសញ្ញាផ្លាស់ប្តូរ ក្នុងគោលនយោបាយ សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ទេ ស្របពេលដែលលោកនិយាយថា អាមេរិកនឹងចូលជួយដល់ កោះលទ្ធិប្រជាធិបតេយ្យនេះ ប្រសិនបើវារងការវាយប្រហារ ពីចិន។ ក្នុងខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវច្បាប់តម្រូវឲ្យផ្តល់ឲ្យតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួននោះ អាមេរិកក៏អនុវត្តតាមគោលនយោបាយ នៃភាពមិនច្បាស់លាស់យុទ្ធសាស្ត្រថា តើខ្លួននឹងធ្វើអន្តរគមយោធា...