ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានចាត់តំណាងប្រគល់ម៉ូតូ ម៉ាក់ Wave សេរីឆ្នាំ២០២២ ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកឧកញ៉ាផ្ទាល់ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាន...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងសហព័ន្ធរុស្ស៊ី តាមរយៈក្រសួងការពារជាតិ នៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ វិស័យយោធា ទ្វេភាគី នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ។ ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...
តូក្យូ ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន បានសម្រេចចិត្តទទួលយកសំណើ របស់សហរដ្ឋអាមេរិក ក្នុងការបង់ប្រាក់បន្ថែមទៀត សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃកងកម្លាំងយោធារបស់ខ្លួន ចាប់ពីសារពើពន្ធឆ្នាំ២០២២ បន្ទាប់ពីប្រទេសទាំងពីរ បានធ្វើការចរចាកម្រិតការងារ នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែនេះ ។ ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងឈាន ដល់កិច្ចព្រមព្រៀង ស្តីពីការកើនឡើង...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ បានបន្តបើកសវនាការជំនុំជម្រះ កាត់ទោសលោក សម រង្ស៊ី , គូកន និងអតីតគណបក្ស សង្គ្រោះជាតិ សរុបចំនួន ៤២ នាក់ ជាប់ពាក់ព័ន្ធ នឹងការរួមគំនិតក្បត់ និង...
ភ្នំពេញ៖ លោក សយ សុភាព ប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន នៅថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ គ្រាន់តែបានរូបថត ប៉ុន្មានសន្លឹក ពី លោក ហេង ស៊ីនិត្យ អ្នកថតរូបខ្មែរដ៏ល្បី បំរើការនៅកាសែត អេភី (Associated Press-AP)...
ក្នុងកិច្ចជំនួបរវាងលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ បាននាំមកនូវដំណឹង ដ៏រំភើបរីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ពោលគឺប្រទេសចិនប្រកាសគាំទ្រ ឱ្យមានការបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការបង់ភាគទានមក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិត ក្រៅប្រព័ន្ធដែលងាយរងគ្រោះ ដែលមានចូលរួម ពីតំណាងអង្គភាព ស្ថាប័ន អង្គការសង្គមស៊ីវិល សហជីព ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ប្រមាណជា ៤០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយអង្គការអុកហ្វាម ក្នុងគោលបំណងចែករំលែក នូវរបកគំហើញបឋម ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង់ភាគទាន មក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិតក្រៅប្រព័ន្ធដែលងាយរងគ្រោះ ក្នុងន័យ ដើម្បីលើកកម្ពស់ សិទ្ធិការងារ ការងារសមរម្យ និងការគ្របដណ្ដប់កិច្ចគាំពារសង្គម ដល់កម្មករដែលងាយរងគ្រោះ និងកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍដែលមានលក្ខណៈបរិយាបន្ន ។ អង្គសិក្ខាសាលាខាងលើនេះដែរ លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់តំណាងអង្គការអុកហ្វាម ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលក្នុងនោះរួមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា បានខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ លើបញ្ហាប្រឈមកន្លងមក ព្រមទាំងផ្តោតការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកប្រព័ន្ធកិច្ចគាំពារសង្គមកម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕
ស្វាយរៀង ៖ លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត តំណាង លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធ ខេត្តស្វាយរៀង និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានចូលរួមធ្វើពិធីក្រុងពាលី អាគារ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិតថ្មី ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៏...
បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែពង្រឹងមូលដ្ឋាន យោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ជាមួយរថក្រោះថ្មី ៣០គ្រឿង និងថា កងកម្លាំងរបស់ខ្លួននៅមូលដ្ឋាននោះ បានធ្វើសមយុទ្ធហាត់ សមជាមួយប្រព័ន្ធការពារ មីស៊ីល ។ ភាពអាចទៅរួចដែលសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជ្រាតចូលក្នុងប្រទេស តាហ្ស៊ីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតដទៃ នៅក្នុងតំបន់អាស៊ីកណ្ដាលនោះ...
វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់...