ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបំភ្លឺអំពីការលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន ចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោ ញចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រោយពីមានសាធារណជនមួយចំនួន វាយប្រហារ និងបន្ទុចបង្អាក់ សកម្មភាពរបស់ក្រសួង ក្នុងការលក់គ្រឿងឧបភោគ។ យោងតាមសេចក្ដីបំភ្លឺរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានការផ្តល់...
ភ្នំពេញ ៖ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តដល់អតិថិជន និងសាធារណជន ធ្វើការបង់ប្រាក់ តាមរយៈលេខទូរ សព្ទរបស់មន្ត្រីឥណទាន ឬតាមការិយាល័យគ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត។ ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានទូរសព្ទទៅកាន់អតិថិជន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការ បង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំ ឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។...
វ៉ាស៊ីនតោន ៖ រដ្ឋអាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំង Johnson&Johnson ឡើងវិញបន្ទាប់ពីទីភ្នាក់ងារ សហព័ន្ធបានផ្អាកមួយរយៈ ប៉ុន្តែការទុកចិត្តរបស់សាធារណៈជន ចំពោះវ៉ាក់សាំងនេះត្រូវបានរារាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក បានប្រកាសពីការ សម្រេចចិត្តរបស់ខ្លួន ដើម្បីបញ្ឈប់ការផ្អាកទាក់ទង នឹងការប្រើប្រាស់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson&Johnson កាលពីថ្ងៃសុក្រ...
រីយ៉ូ៖ ក្រសួងសុខាភិបាល ប្រេស៊ីល បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃច័ន្ទ បានកើនឡើងដល់ ៣៩១,៩៣៦ នាក់ បន្ទាប់ពីបានកត់ត្រាអ្នកស្លាប់ចំនួន ១,១៣៩ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងបានបញ្ជាក់ថា ២៨ ២៨៣...
រ៉ាម៉ាឡា ៖ ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas នឹងទំនងជាពន្យារពេលការបោះឆ្នោត នាពេលខាងមុខនេះ ដោយសារតែមានការរារាំងពីអ៊ីស្រាអែល នេះបើយោងតឆមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកអាបាស់ អាចនឹងសម្រេចចិត្តពន្យារ ពេលការបោះឆ្នោតដោយគ្មាន ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសំណើរបស់ប៉ាឡេស្ទីន ដែលអនុញ្ញាត ឱ្យរៀបចំការបោះឆ្នោត...
តូក្យូ៖ ចំនួនអ្នកស្លាប់ដោយ គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ របស់ជប៉ុន បានកើនឡើងដល់ ១០,០០០នាក់កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីរដ្ឋប្រកាសអាសន្នលើកទី៣ នៅទីក្រុងតូក្យូ និងអាណាខេត្តខាងលិចនៃអូសាកា ក្យូតូ និងហ៊ីហ្គូ។ មួយឆ្នាំបន្ទាប់ពីប្រទេសជប៉ុន បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ -១៩ ដំបូងរបស់ខ្លួន ចំនួនអ្នកស្លាប់ដោយសារវីរុស នៅទូទាំងប្រទេសមានចំនួន ៥,០០០ នាក់ នេះបើយោងតាមទូរទស្សន៍សាធារណៈ NHK ។...
បរទេស៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅព្រឹកថ្ងៃអង្គារនេះ បានផ្ទុះឡើងនៅប៉ុស្តិ៍ ទាហានមីយ៉ានម៉ាមួយកន្លែង ស្ថិតនៅក្បែរព្រំដែនខាងកើត ជាប់នឹងប្រទេសថៃ ក្នុងតំបន់មួយដែលគ្រប់គ្រង ភាគច្រើនដោយកងកម្លាំង នៃកងទ័ពជនជាតិភាគតិចការ៉ែន។ សហភាពជាតិការ៉ែនបាននិយាយថា ខ្លួនទើបដណ្ដើមបានទីតាំងទាហាន នៅក្នុងការប៉ះទង្គិចគ្នាដ៏តានតឹងបំផុត ចាប់ពីរដ្ឋប្រហារថ្ងៃទី០១កុម្ភៈ ដែលរុញច្រានមីយ៉ានម៉ា ឲ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ហើយការប្រយុទ្ធគ្នានេះ ក៏បានកើតមានក្រោយមួយថ្ងៃបន្ទាប់ពី មេដឹកនាំអាស៊ីអាគ្នេយ៍នានានិយាយថា ពួកគេបានសម្រេចព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទជាមួយរបបសឹកមីយ៉ានម៉ា ស្តីពីការបញ្ចប់អំពើហិង្សា។...
បរទេស ៖ លោកប្រធានាធិបតី Tayyip Erdogan បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសតួកគី នឹងត្រូវប្រជាជនស្នាក់នៅក្នុងផ្ទះ ក្រោមបម្រាមគោចរ ទូទាំងប្រទេស ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី១៧ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩ និងការស្លាប់ ។ ទិន្នន័យក្រសួងសុខាភិបាល បានបង្ហាញថា ប្រទេសតួកគី មានករណី ឆ្លងជម្ងឺកូវីដ១៩ថ្មីចំនួន៣៧.៣១២ករណី និងស្លាប់ចំនួន៣៥៣នាក់...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានពិភាក្សាគ្នាពីបញ្ហានៃការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង កូរ៉ូណារុស្ស៊ី ឲ្យទៅប្រទេសស៊ីរី ក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ នេះបើតាមសម្តី វិមានក្រឹមឡាំង ក្រោយកិច្ចសន្ទនាគ្នានោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកថា ការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ជាផ្លូវការនោះ គឺជាសមិទ្ធ ផលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាង ចិន-កម្ពុជា ក្រោមស្ថានភាពនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលគយចិន បានប្រកាសជាផ្លូវការ...