បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ការដកកងកម្លាំងយោធារុស្ស៊ី ចេញពីព្រំដែន ជាប់ប្រទេសអ៊ុយក្រែន អាចនឹងបន្ធូរបន្ថយ ទណ្ឌកម្ម ប៉ុន្តែចំណាត់ការនេះតែម្យ៉ាង នឹងមិនបញ្ឈប់ កំណើនភាពតានតឹង ឬក៏ជម្លោះ នៅក្នុងតំបន់ Donbass ភាគខាងកើតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dmytro Kuleba ក៏បានជំរុញដៃគូ លោកខាងលិច របស់ប្រទេសអ៊ុយក្រែន ឲ្យបន្តធ្វើការឃ្លាំមើល ស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងចាតវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ប្រទេសរុស្ស៊ី។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួនកំពុងតែបញ្ជា ឲ្យដកទ័ពចេញពីមូលដ្ឋាន នៅតំបន់ ជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ជាការបញ្ជាក់យ៉ាងច្បាស់ពីការបញ្ចប់ការបង្កើន ប្រមូលផ្តុំទាហានរាប់ម៉ឺននាក់ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិច។ គួរបញ្ជាក់ថា គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា ការប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធា នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ភាគខាងកើត និងតំបន់គ្រីមា ហាក់ជាវិធានការឆ្លើយតប ចំពោះប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកនិងអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៤ ខែមេសា នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ ភូមិសាស្រ្តមួយចំនួន ក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យមានការចរចា ប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ា ដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណា ប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួល រវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ គេអាចបានដឹងថា ASEAN Troika គឺចង់សំដៅទៅលើ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយ មេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ មេសា នេះ។ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១សម្តេចតេជោ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាមថ្មីបានសម្តែងការ សោកស្តាយចំពោះការរីករាលដាលជំងឺកូវីដ១៩នៅ កម្ពុជា ហើយលោកសង្ឃឹមថា ជំងឺនេះឆាប់រលត់បាត់ពីកម្ពុជា។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោនៅយប់ថ្ងៃទី២៤មេសា បានលើកឡើងថា ក្នុងជំនួបពិភាក្សា ទ្វេភាគីជាលើកដំបូង ជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ខណៈមេដឹកនាំទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧត្ថម្ភថវិកា ចំនួន២០០លានរៀល ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនូវឧបទ្ទវហេតុ លិចនាវាមុជទឹក ក្នុងលំហសមុទ្រ។ ការថ្លែងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងនៅក្នុងជំនួប ពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។...
ភ្នំពេញ៖ កម្លាំងនគរបាលក្រុងដូនកែវ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅលំនៅឋានមួយកន្លែង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីណែនាំអប់រំ ដល់ម្ចាស់ផ្ទះ ឲ្យដកស្លាកនៅរបងទ្វារ មុខផ្ទះរបស់ខ្លួនចេញ ក្រោយអាជ្ញាធរមើលឃើញថា មានខ្លឹមសារមិនសមរម្យ ដោយស្លាកសម្គាល់ផ្ទះនោះ បានចារលើថ្មម៉ាប មានខ្លឹមសារថា “ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក...