បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ទីក្រុងតេអេរ៉ង់តែងតែស្វាគមន៍ជានិច្ច ចំពោះកិច្ចពិភាក្សាគ្នាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានបញ្ជាក់ឬក៏បដិសេធនូវកិច្ចពិភាក្សាគ្នាផ្ទាល់នៅក្នុងខែនេះ រវាងប្រទេសជាគូសត្រូវទាំងពីរនេះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសទាំងពីរ បានរឹតបន្តឹងចំណងមិត្តភាពការទូត នៅក្នុងឆ្នាំ២០១៦ និងបានចូលពាក់ព័ន្ធក្នុងសង្គ្រាមមួយចំនួនក្នុងតំបន់ ស្របពេលដែលពួកគេប្រជែងស្វែងរកឥទ្ធិពល។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប និងប្រភពក្នុងតំបន់ចំនួនពីរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គម របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ បិទខ្ទប់ ដោយសហការជាមួយ សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន អាជីវករផ្សារដើមគ២នាក់ ម្ដាយកូន ដែលបានលួចចេញ ពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយសុំគោលការណ៍ ពីសាលារាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ...
បរទេស៖ នៅថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រី ការបរទេស អ៊ីរ៉ង់ Mohammad Javad Zarif ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះ បានជួបប្រជុំគ្នាជាមួយ នឹងរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ទៅលើបញ្ហាមួយចំនួន ដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យោងតាមសេក្តី ប្រកាសរបស់ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថាលោក Zarif...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនបានស្នើច្បាប់ តម្រូវឲ្យប្រជាពលរដ្ឋ សុំការអនុញ្ញាត ផ្លូវការ មុនពេលប្រើប្រាស់ អ៊ីនធឺណេត ដើម្បីផ្លាស់ប្តូរគ្នា នូវឧបករណ៍ឌីជីថលនានា ដូចជាភាពយន្ត តន្រ្តី សៀវភៅ ឬក៏ការងារសិល្បៈ ជាមួយអ្នកណាម្នាក់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រសិនបើរដ្ឋសភា អនុម័តនោះ វិធានការនេះ នឹងក្លាយជាវិសោធនកម្ម...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចផ្អាកជាបណ្តោះអាសន្ន ផ្សារពោធិ៍ចិនតុង ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ ក្រសួង ធនធានទឹក បានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា បាននិងកំពុងបង្កើនឥទ្ធិពល គ្របដណ្តប់...
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្ស៦នាក់ នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារបានជួបជុំផឹកសុី ផ្ទុយពីច្បាប់ស្តីពីការ ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលបិទខ្ទប់ក្រុង។ ក្រោយការចាប់ខ្លួនត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ការចាប់ខ្លួននេះបន្ទាប់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាភ្លាមៗ៕
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ទាំង ៤៦៤នាក់ដែលឆ្លងថ្មី