ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យអភិបាលខណ្ឌទាំង១៤ តាមដានរាល់សកម្មភាព និងការដង្ហើយរកជំនួយ របស់ប្រជាពលរដ្ឋ តាមគ្រប់រូបភាព កំពុងជួបការខ្វះខាតស្បៀងអាហារ ក្នុងអំឡុង ពេលបិទខ្ទប់ដោយឱ្យយកអង្ករ ក្នុង១ខណ្ឌ១០តោន សរុប១៤០តោន ទុកដោះស្រាយបញ្ហា។ លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១តាមបណ្តាញតេឡេក្រាមថា “ខ្ញុំនឹងដាក់អង្ករគ្រប់ខណ្ឌទាំងអស់...
ភ្នំពេញ ៖ បន្ទាប់ពីឃើញការអនុវត្តការរឹតត្បិតធ្វើ ដំណើររបស់សមត្ថកិច្ចមានចំណុចខ្វះខាតទាក់ទិនបិទ មិនឲ្យក្រុមអ្នកដឹកជញ្ជូនចំណីអាហារ កុម្ម៉ង់តាមអនឡាញ ឱសថស្ថាន និងមន្ត្រីសុខាភិបាលលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនត្រូវចាំបាច់ទាល់តែមានឯកសារច្រើនទេ គឺល្មមៗអនុញ្ញាត ឲ្យពួកគាត់ឆ្លងកាត់ទៅ។ លោកថា ព្រោះការងាររបស់ពួកគាត់ទាំងជាការចាំបាច់មិនអាចខ្វះបាន ។ ជាក់ស្តែងបើកុម្ម៉ង់អាហារតាមអនឡាញ ហើយបើមិនដឹកឲ្យអ្នកកុម្ម៉ង់ទេតើអ្នកគេបានអ្វីញាំ។ ទាំងមន្រ្តីសុខាភិបាល និងអ្នកលក់ថ្នាំជាដើមគឺតម្រូវមិនអាចខ្វះបាន...
បរទេស៖ ទាំងលោកស្រី Kamala Harris និងលោកប្រធានាធិបតី Joe Biden មិនបានធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនៅឡើយទេ ដោយគ្រាន់តែបង្ហាញថា ពួកគេមានគម្រោងទៅទស្សនាតំបន់នេះនៅចំណុចខ្លះនៅពេលប្រឈមនឹងវិបត្តិចំណាកស្រុក ដែលកំពុងបន្តកើតមាននៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Brandon Judd ប្រធានក្រុមប្រឹក្សាល្បាតព្រំដែនជាតិអាមេរិក (NBPC)...
បរទេស៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននឹងកំពុងប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ចំពោះការប្រជុំបោះឆ្នោតនៅក្នុងរដ្ឋ West Bengal ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះ បានឃើញការកើនឡើងនូវការឆ្លងមេរោគកូវីដ១៩យ៉ាងច្រើន កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឥណ្ឌាដែលក្នុងខែនេះបានវ៉ាដាច់ប្រទេសប្រេស៊ីល ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី ២ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ។...
ភ្នំពេញ៖ បងស្រីទី១របស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «បងស្រីទី1របស់ខ្ញុំ វិជ្ជមានCOVID-19 ដោយអ្នកធ្វើការជាមួយគាត់វិជ្ជមានCOVID-19 ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់...