ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទបណ្ដោះអាសន្ន តូបចំនួន៣៦ ក្នុងផ្សារលើ ក្រោយរកឃើញ អាជីវករ២នាក់ ឆ្លងកូវីដ១៩។ នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ លោក គួច ចំរើន បានមានប្រសាសន៍ បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណី...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ភូមិស្នោ ក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ចាប់ពីម៉ោង ១៩:០០ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពី ករណី បុរសជនជាតិខ្មែរ អាយុ៣៥ ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជិវិត នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦៖២០ ល្ថាច៕
ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បី ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៣ មីនា ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៥០០កេស ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីគាំទ្រ ដល់ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង នៅកម្ពុជា។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ បង្កើតភាពកកកុញមនុស្សច្រើន ជម្រុញហានិភ័យ កាន់តែខ្ពស់ឡើង ក្នុងការឆ្លងវីរុសកូវីដ-១៩ ។ តាមសារ តេឡេក្រាម នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបម្រើស ការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបស្មើនឹង៨៣ភាគរយនៃចំនួនសរុបបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ដូច្នេះផ្អែកតាមតួលេខសរុបនៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយមិនទាន់បានចាក់វ៉ាក់សាំង។ បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ មន្ដ្រីចំនួន៣រូប ឆ្លងជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មន្ត្រីរាជការចំនួន៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានផ្ញើសំណើថវិកាការពារជាតិរបស់លោកសម្រាប់ឆ្នាំក្រោយ ទៅកាន់សភាដោយមានការកើនឡើងបន្តិចបន្តួច ដែលត្រូវការដើម្បីប្រឆាំងនឹងការគំរាមកំហែងពីបណ្តាប្រទេសដូចជាចិន និងកូរ៉េខាងជើង។ សំណើរបស់លោក បៃដិន ស្វែងរកការចំណាយចាំបាច់ចំនួន ៧៥៣ ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីការពារជាតិទាំងអស់ ដែលប្រសិនបើសភាយល់ព្រមទទួលយកនោះនឹងមានការកើនឡើង ១,៧ ភាគរយពីឆ្នាំនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ចំនួនទឹកប្រាក់ដែលបានស្នើរួមមាន ៧១៥ ពាន់លានដុល្លារ ដែលបានបម្រុងទុក...