បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅថ្ងៃព្រហស្បតិ៍នេះ បានពិភាក្សាគ្នាពីលទ្ធភាពសម្រាប់ការធ្វើការរួមគ្នា ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថាននិងថាមពលបៃតង។ វិមានក្រឹមឡាំងបាននិយាយថា នៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទនោះ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានគូសបង្ហាញពីគោលគំនិត កាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតថ្មី នៅតំបន់មជ្ឈិមបូព៌ា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ: នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែ ពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយនាំឲ្យរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឲ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។ បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែង...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌល ចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ម្ចាស់អាហារដ្ឋានខាងលើ នៅថ្ងៃទី២ មេសា បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានអង្គការ ពាណិជ្ជកម្មពិភពលោក WTO លោកស្រីNgozi Okonjo បានបញ្ជាក់អំពីការអំពាវនាវ របស់លោកស្រីឲ្យបណ្តាក្រុមហ៊ុន ឬប្រទេសដែលជាអ្នកផលិតវ៉ាក់សាំង គួរចាប់ផ្តើមចែករំលែកបច្ចេកទេស របស់ខ្លួនដោយស្ម័គ្រចិត្តទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ ។ លោកស្រីសាស្ត្រាចារ្យ Dr. Ngozi Okonjo Iweala...
បរទេស៖ អគ្គមេបញ្ជាការអ៊ុយក្រែន លោក Ruslan Khomchak បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើនកងកម្លាំងប្រដាប់អាវុធ នៅជិតព្រំដែនអ៊ុយក្រែន ជាការគម្រាមកំហែងដល់សន្តិសុខប្រទេស និងបានចោទទីក្រុងមូស្គូពីបទប្រើប្រាស់ គោលនយោបាយដ៏គឃ្លើន ចំពោះទីក្រុងកៀវ។ នៅក្នុងការថ្លែងទៅកាន់រដ្ឋសភា លោក ក៏បានចោទប្រកាន់ពួកបះបោរគាំទ្រទីក្រុងមូស្គូ ពីបទបំពានជាប្រព័ន្ធលើបទឈប់បាញ់គ្នាមួយ ក្នុងជម្លោះនៅអ៊ុយក្រែនភាគខាងកើត ដែលបានព្រមព្រៀងគ្នានៅក្នុងខែកក្កដា ឆ្នាំ២០២០ផងដែរ។ ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍...
បរទេស៖ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន មីយ៉ានម៉ាមួយ ពីបទជាប់ពាក់ព័ន្ធ យ៉ាងជិតស្និទ្ធ ជាមួយការដឹកនាំយោធា ដែលរដ្ឋមន្ត្រីការបរទេស លោក Dominic Raab កំពុងតែសម្លាប់ មនុស្សគ្មានកំហុស ដែលរួមទាំងកុមារផងដែរ។ ប្រទេសអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន សហប្រតិបត្តិការសេដ្ឋកិច្ចមីយ៉ានម៉ា ហៅកាត់ថា MEC ពីបទពាក់ព័ន្ធក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩នាក់ទៀត និងជាសះស្បើយ ១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៦៨នាក់ និងអ្នកដំណើរពីបរទេស១នាក់។ ក្នុងចំណោមចំនួន៦៩នាក់នោះ ស្វាយរៀង ២៨នាក់ ភ្នំពេញ២៣នាក់ កណ្តាល១៣នាក់ និងព្រះសីហនុ៤នាក់។ គិតត្រឹមព្រឹកថ្ងៃ២ មេសា កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន២៥៤៦ នាក់...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបាននិយាយ ប្រាប់ដល់អង្គការ ដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ស្តីពីការធ្វើឲ្យដុនដាប ជាប្រព័ន្ធរបស់រុស្ស៊ី ចំពោះស្ថានភាពសន្តិសុខ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើតនិងតំបន់គ្រីមា។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov តាមសេចក្តីរាយការណ៍...
ភ្នំពេញ ៖ ធនាគារអេស៊ីលីដា និងABAនៅជិតផ្សារព្រែកអញ្ចាញ ក្នុងស្រុកមូលកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៦បានបើកដំណើរការវិញហើយនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ក្រោយផ្អាកសកម្មភាពជិត១០ថ្ងៃមកនេះ ។ ក្នុងនោះចំពោះបុគ្គលិក៦នាក់នៅធនាគារអេស៊ីលីដា និង២នាក់ នៅធនាគារ ABA បានប៉ះពាល់ទីតាំង ដែលមានបុគ្គលដែលមានការសង្ស័យកូវីដ-១៩ ចេញ-ចូល ត្រូវបន្តធ្វើចត្តាឡីស័កនៅធនាគារ ដែលដាក់ឲ្យនៅដាច់ដោយឡែក រហូតបានយកសំណាកលើកទីពីរ៕