បរទេស ៖កងកម្លាំងយោធាអាមេរិក តាមសេចក្តីរាយការណ៍ កំពុងតែប្រមូលទិន្នន័យស្តីពីភាពជ្រុលនិយម និងធ្វើការបណ្ដុះបណ្ដាលកងទ័ព ដោយគេរំពឹងទុកថា កាលផុតកំណត់នេះវគ្គបណ្ដុះបណ្ដាលនោះ គឺនៅថ្ងៃទី០១ ខែមេសា។ការស្នើឲ្យប្រមូលទិន្នន័យពីទីបញ្ជាការក្រោមឱវាទ បណ្ដុះបណ្ដាលកងទ័ពទាំងអស់ និងទទួលយកយោបល់វិញនេះ គឺត្រូវបានធ្វើឡើងនៅដើមខែកុម្ភៈ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យបញ្ឈរជើងយោធា៦០ថ្ងៃ ក្នុងការដោះស្រាយជាមួយភាពជ្រុលនិយមនៅក្នុងជួរយោធា។ បទបញ្ជារបស់លោក Lloyd Austin ឲ្យមានកិច្ចពិភាក្សាកាន់តែស៊ីជម្រៅស្តីពីបញ្ហានោះ...
វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូងលោក Harry Harris បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម មិនអាច និងមិនមែនជាផ្នែកមួយនៃផែនការ ដើម្បីនាំប្រទេសកូរ៉េខាងជើងត្រឡប់ទៅតុចរចាវិញនោះឡើយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា លោក ហារីស ក៏បានប្រកែកថា ទណ្ឌកម្មអន្តរជាតិដែលខ្លាំង គឺជាអ្វីដែលនាំឱ្យកូរ៉េខាងជើង វិលមកតុចរចាដំបូង។ នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ...
បរទេស ៖ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានទុកពេល៤៨ម៉ោង ឲ្យមន្ត្រីការទូតកូរ៉េខាងជើងបិទស្ថានទូត និងចាកចេញរហូតពីប្រទេស ក្រោយទីក្រុងព្យុង យ៉ាងចោទប្រកាន់ទីក្រុងកូឡាឡាំពួរ ពីបទប្រព្រឹត្តបទឧក្រិដ្ឋ មិនអាចលើកលែងបាន។ ម៉ាឡេស៊ីបាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើង បានបំពានទំនៀមអន្តរជាតិ ក្រោយកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្តាច់ចំណងមិត្តភាពទាំងស្រុង ជាមយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ព្រោះតែធ្វើបត្យាប័នជនជាតិកូរ៉េខាងជើង ទៅសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេស ម៉ាឡេស៊ីបាននិយាយថា “ប្រទេសម៉ាឡេស៊ីថ្កោលទោស...
បរទេស៖ កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាការជន្លៀសខ្លួនទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងនៅក្បែរទៅនឹងឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលីបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់គ្នា បានបង្កទៅជាកម្រិតទឹកជំនន់មួយដែលអ្នកជំនាញ បាននិយាយថាអាចគម្រាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋនៅទូទាំងតំបន់។ ប៉ូលីសបាននិយាយថាមកដល់ពេលនេះ ប្រជាជនរាប់រយនាក់មកហើយដែលបានធ្វើការភៀសខ្លួន ទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នមួយចំនួន នៅក្នុងតំបន់ភាគខាងជើងនៃទីក្រុងស៊ីដនីនិងរដ្ឋ New South Wales ជាដើមហើយរំពឹងទុកថានឹងមានមនុស្ស កាន់តែច្រើនបន្ថែមទៀតនឹងផ្លាស់ប្តូរទីលំនៅបណ្តោះអាសន្នដូចគ្នានេះ នៅពេលដែលភ្លៀងធ្លាក់ចាប់ផ្តើមរំកិលពីភាគខាងត្បូងទៅដល់ឆ្នេរ។ គួរឲ្យដឹងដែរថាការិយាល័យ ទទួលបន្ទុកកិច្ចការងារឧតុនិយមបានរាយការណ៍ថាកម្រិតទឹកជំនន់ មានកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទឹកជំនន់ចាប់តាំងតែពីឆ្នាំ ២០១៣ នៅតាមដងទន្លេ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.៥៥៥.២៨៤នាក់ ជាមួយគ្នានេះដែរ ករណីឆ្លងជំងឺប្រចាំថ្ងៃ និងអ្នកស្លាប់បន្ថែមទៀត បានកើនឡើងខ្ពស់ នៅក្នុងឆ្នាំនេះ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានចេញទិន្នន័យចុងក្រោយបង្អស់ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីមានចំនួន៤០.៩៥៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១៨៨នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់បណ្ណបើកបរ នៅផ្សារទំនើបអ៉ីអនម៉លទី១ និងអ៉ីអនម៉លទី២ ផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីទី២១-២៨ ខែមីនា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ កាលពីថ្ងៃទី២០ មីនាបានឲ្យដឹងថា «បងប្អូនសាធារណជន អាចទៅទទួលសេវាសាធារណៈ របស់ក្រសួងសាធារណការ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងគោលបំណងចូលរួមទប់ស្កាត់រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី ២១ ខែមី នា ឆ្នាំ២០២១ បានឱ្យ...
ហាណូយ ៖ ប្រទេសវៀតណាម បានលោតឡើងពីទីតាំងចំនួន ៤ កន្លែងដើម្បីទទួលបានចំណាត់ថ្នាក់ទី ៧៩ នៅក្នុងរបាយការណ៍ ប្រទេសមានសុភមង្គលពិភពលោក ដែលឧបត្ថម្ភដោយអង្គការ សហប្រជាជាតិឆ្នាំ ២០២១ ដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹង ប្រទេស...
កូឡុំបូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា កងទ័ពអាកាស បានឲ្យដឹងថា មន្ត្រីទ័ពអាកាសមួយរូប ដែលមកពីអង្គភាព ទ័ពអាកាស របស់ប្រទេសស្រីល័ង្កា បានបាត់បង់ជីវិត នៅគ្រា ដែលរូបគាត់ បានរលាស់ឆ័ត្រយោង ដែលបុកនឹងបុរសម្នាក់ទៀត ដែលលោតឆ័ត្រដូចគ្នា ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅថ្ងៃសៅរ៍នេះ ។ មន្ត្រីទ័ពអាកាសមួយរូប...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ដេីម្បីទប់ស្ដាត់ ព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន...