កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលអំណោយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈ ពីសប្បុរសជន ជួយឧបត្ថម្ភដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សប្បុរសជន...
បរទេស ៖ សមយុទ្ធយោធា ដែលមានជាយូរមកហើយ រវាងកងទ័ពអាមេរិក និងប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន អស់រយៈពេលជាងមួយឆ្នាំហើយ ខណៈដែលក្រុមមន្រ្តី ព្យាយាមទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ ដែលជាវីរុសដ៏សាហាវ។ ការបញ្ឈប់ជាបណ្តោះអាសន្ននេះ បានផ្តល់ផលប្រយោជន៍ ដល់កូរ៉េខាងជើង ដែលមើលឃើញថា សមយុទ្ធប្រចាំឆ្នាំនេះ រវាងប្រទេសទាំងពីរនេះ ជាការបង្កហេតុ ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទិ្ធស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា (AAPP) បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សសរុបចំនួន ២៣៥ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេស មីយ៉ាន់ម៉ា នៅក្នុងការបង្ក្រាបដោយហិង្សា ទៅលើក្រុមបាតុករក្នុងអំឡុង ពេលនៃការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារចំនួន ៤៤ ថ្ងៃ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ឯក ប៉ែន ផលពិសិដ្ឋ ក្រោយពីសម្តែងសមានចិត្ត អាណិតអាសូរ លើកុមារឆ្លងកូវីដ១៩ នៅមុននេះបន្តិច បានសរសេរកំណាព្យមួយថ្មីបន្ថែមទៀត ដើម្បីក្រើនរំលឹកសាធារណជន បន្តចូលរួមទាំងអស់គ្នា ទប់ស្កាត់ជំងឺចង្រៃ ។ លោកឧត្តមសេនីយ៍ ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ បានផ្តល់អោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នូវកម្រងកំណាព្យ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការថ្លែងប្រកាសថ្កោលទោស ខ្លាំងៗ ទៅលើសកម្មភាពរើសអើង និងស្អប់ពូជសាសន៍ ហើយព្រមាន ថា ភាពស្ងប់ស្ងាត់របស់យើង នឹងក្លាយទៅជារឿង កាន់តែស្មុគ្រស្មាញ ក្នុងការប្រឈមមុខ ទៅនឹងរឿងបែបនេះ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយលោក...
ចិន សម្ដែងការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន នៅមីយ៉ាន់ម៉ា ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាប បង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២...
ប៉េកាំង៖ ប្រទេសចិន បានរក្សាជំហររបស់ខ្លួនក្នុងនាម ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់សហភាពអ៊ឺរ៉ុប គិតត្រឹមខែមករា នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យស្ថិតិរបស់អឺរុប កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងខែដំបូងនៃឆ្នាំ២០២១ សហភាពអឺរ៉ុប បាននាំចេញទំនិញក្នុងតម្លៃ ១៦,១ ពាន់លានអឺរ៉ូ (ប្រហែល ១៩,២ ពាន់លានដុល្លារ) ទៅកាន់ប្រទេសចិន ដោយកើនឡើង ៦,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ...
ឡុងដ៌៖ បណ្តាប្រទេសជាង ១០ប្រទេសហើយ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Astrazeneca ខណៈនិយ័តករអ៊ឺរ៉ុប និងអង់គ្លេស បានឲ្យដឹងថា អត្ថប្រយោជន៍នេះមានលើស ពីហានិភ័យនានាបន្ទាប់ពីមាន របាយការណ៍អំពីករណីឈាមកក ដែលបានបញ្ឈប់ការធ្វើសកម្មភាព ជាបណ្តោះអាសន្ន។ ការបញ្ចប់ការផ្អាកនឹងចាប់ផ្តើម ការសាកល្បងនៃទំនុកចិត្ត របស់សាធារណៈជនទាំង ក្នុងការចាក់ថ្នាំបង្ការរោគ និងអ្នកកំណត់ថសថ ដែលការសន្និដ្ឋានរបស់ពួកគេ ស្ថិតក្រោមការត្រួតពិនិត្យ មិនធ្លាប់មានពីមុនមក នៅពេលដែលការរីករាលដាលនៃវីរុស...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ AstraZeneca លើកដំបូងកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យ សាធារណជនធ្វើដូចគ្នា ដោយលើកឡើងថា “លោកមិនមានអារម្មណ៍អ្វីទាំងអស់” ។ លោកនាយករដ្ឋមន្រ្តីអាយុ ៥៦ ឆ្នាំបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យតែមួយ ដែលជិតមួយឆ្នាំហើយដែល លោកត្រូវបានគេដាក់នៅក្នុងបន្ទប់ ថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់អុកស៊ីសែនតាមរយៈ បំពង់ក្នុងច្រមុះរបស់លោក បន្ទាប់ពីលោកឆ្លងវីរុសនេះ ហើយធ្លាក់ខ្លួនឈឺធ្ងន់។...
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក មួយរូប បានសម្តែងក្តីអាសូរ កាលបើបានឃើញរូបកុមារាម្នាក់ រកឃើញវិជ្ជមាន កូវីដ១៩ ដ៏ប្រល័យ និងបានជូនពរ អោយទទួលការព្យាបាលជាសះស្បើយ ផុតទុក្ខភ័យ។ តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ បានលើកឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះថា...