រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា នៅតាមដងផ្លូវនានា ចេញពីទីក្រុងធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ ពោរពេញដោយប្រជាជន ដែលភៀសខ្លួនពីការបង្ក្រាបដ៏ឃោរឃៅ របស់របបប្រល័យពូជសាសន៍ ទៅលើរបបប្រឆាំងរដ្ឋប្រហារ ខណៈអាជ្ញាធរក្នុងប្រទេសថៃឡង់ដ៏ ដែលនៅជិតខាងបាននិយាយថា ពួកគេកំពុងត្រៀម សម្រាប់ការហូរចូលជនភៀសខ្លួន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើក ឡើងថា ជីដូន ជីតា អាចកសាងប្រាសាទ ស្ពានបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ កំពុងដំណើរការ ដល់សព្វថ្ងៃនេះ ដូច្នេះ យុវជនជំនាន់ក្រោយ ក៏អាចមានសមត្ថភាព កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា លោក Chen Shih-chung រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពាជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ ខែមីនា ដោយប្រើប្រាស់ថ្នាំវ៉ាក់សាំង AstraZeneca...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី នឹងមានផែនការរួចទៅហើយ ក្នុងការរៀបចំកិច្ចការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដោយវ៉ាក់សាំងប្រភេទ AstraZeneca ចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Budi Gunadi Sadikin នៅថ្ងៃសុក្រនេះ ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែលវ៉ាក់សាំងការពារកូវីដមួយនេះ បានឆ្លងការនៅគ្រប់ការទាមទារ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ពិតជាមានការសោកស្តាយ ចំពោះការ បាត់បង់សត្វទន្សោង១ក្បាល និងសត្វត្រយងយក្ស២ក្បាល ដែលក្រុមជនខិលខូចសម្លាប់ នៅក្នុងសប្តាហ៍នេះ។ ហេតុការណ៍ដ៏អាក្រក់ទាំងពីរ កើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ តាមរយៈបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុករបស់ WCS កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១បានឱ្យដឹង...
បរទេស៖ កាសែតចិនដេលី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក ត្រូវបានគេដឹងថា នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង AstraZeneca ចាប៉ពីសប្តាហ៍ក្រោយនេះវិញ ហើយបន្ទាប់ពីបានប្រកាសផ្អាកដំណើរការចាក់វ៉ាក់សាំងនេះ កាលពី២សប្តាហ៍មុន ខណៈដែលបណ្តាប្រទេសមួយចំនួន នៅបន្តផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ នៅឡើយ។ រំលឹកដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសជាច្រើននិងបន្តបន្ទាប់គ្នា បានប្រកាសផ្អាកក្នុងការដំណើរ ចាក់វ៉ាក់សាំងកូវីដប្រភេទ AstraZeneca នៅក្រោយមានរបាយការណ៍ នៃអ្នកជំងឺមួយចំនួនបានជួបបញ្ហាកកឈាម...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ ចំនួន២.៧២៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាថ្ងៃទី២ហើយ ដែលតួលេខកើនឡើងខ្ពស់បំផុត ចាប់តាំងពីជំងឺឆ្លងរាតត្បាត កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ មានចំនួន៨៦.៩៨២នាក់ ដែលបានរកឃើញ នៅក្នុងអំឡុងពេលដូចគ្នា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាមុននេះបន្តិចបានប្រកាសជាផ្លូវការអំពីមាន បុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩។ សរុបមកដល់ថ្ងៃនេះ ពលរដ្ឋកម្ពុជា៣នាក់ ហើយបានស្លាប់ដោយសារកូវីដ១៩។ នាថ្ងៃនេះដែរ ក្រសួងក៏បានប្រកាសថា ម្តាយរបស់តារាចម្រៀងស្រីកញ្ញា វី ឌីណែតអាយុ៦២ឆ្នាំក៏ស្លាប់ដោយកូវីដដែរ។ កាលពីសប្តាហ៍មុនបុរសជនជាតិខ្មែរអ្នកបើកឡានឲ្យជនជាតិបានស្លាប់ ដោយកូវីដផងដែរ៕
ភនំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំង ជំងឺឆ្លងបានឲ្យដឹងនារាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរ-សូវៀត បានវះកាត់សម្រាលកូន ជូនស្រ្តីជនជាតិចិនម្នាក់ដែលផ្ទុកជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ៕
សេអ៊ូល៖ ប្រមុខការទូត និងការពារជាតិសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសង្កត់ធ្ងន់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះថា បញ្ហានុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាអាទិភាពសម្រាប់ សម្ព័ន្ធមិត្តទាំងពីរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ៣ផ្លូវដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ពីរបូកពីរ នៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង មន្រ្តីទាំងនោះក៏បានសន្យាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព សន្តិសុខនិ ងវិបុលភាពនៅក្នុងតំបន់។ កិច្ចពិភាក្សា ដែលមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក...