អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយរដ្ឋបាលខេត្តថា ជនស៊ីវិលចំនួន០៣នាក់ និង០៤នាក់ទៀតបានរងរបួស នៅគ្រាដែលមានបំផ្ទុះគ្រាប់បែកនៅលើដងផ្លូវមកលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង នៅខេត្ត Uruzgan ស្ថិតនៅភាគខាងត្បូងប្រទេស នៅថ្ងៃសៅរ៍នេះ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា ឧប្បត្តិហេតុបានបណ្តាលឲ្យស្លាប់មនុស្សនៅលើដងផ្លូវមួយ តភ្ជាប់ពីខេត្ត Uruzgan មករដ្ឋធានី Tirin Kot ទៅកាន់ខេត្តមួយទៀតដែលនៅជាប់គ្នា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពកូវីដ១៩ (CCSA) បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីនៃជំងឺកូវីដ១៩ចំនួន៧៨នាក់បង្កឡើងដោយវីរុសកូរ៉ូណា ភាគច្រើនអ្នកនៅក្នុងស្រុក និងស្លាប់ម្នាក់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងចំណោមករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៧នាក់ និង១១នាក់ផ្សេងទៀតជាអ្នកឆ្លងជំងឺមកពីខាងក្រៅ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឆ្លងជំងឹ់ក្នុងស្រុក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រោងចក្រនិងទីផ្សារ មិនប្រកាសបិទនោះទេ ព្រោះ មិនទាន់មានហានិភ័យ ប៉ុន្ដែត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះជំងឺកូវីដ-១៩ ។ តាមរយៈសារសំឡេង នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រ និងទីផ្សារ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាល របស់ប្រទេសហ្វីលីពីន បានរាយការណ៍នៅសៅរ៍នេះថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.០០០នាក់ ហើយសរុប ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់ជិត០៧ខែមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ់សរុប នៅក្នុងប្រទេសអាស៊ីមួយនេះ កើនឡើងដល់ ៦១៦.៦១១នាក់ ។ សរុបអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់បំផុត គិតត្រឹមថ្ងៃសៅរ៍នេះ បានកើនឡើង ចាប់តាំងពីថ្ងៃទី២៦...
បរទេស៖ អត្ថបទក្នុងប្រព័ន្ធផ្សព្វផ្សាយ ចិនមួយ តាមសេចក្តីរាយការណ៍ បានព្រមាន ប្រទេសកូរ៉េខាងត្បូង ពីការចូលរួមក្នុងកិច្ចពិភាក្សា សន្តិសុខចតុភាគី ឬហៅថាក្រុមប្រទេសទាំង៤ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក នៅមុនកិច្ចប្រជុំដំបូង របស់ក្រុមប្រទេសនេះ កាលពីថ្ងៃសុក្រ។ លោក Cheng Xiaohe មកពីសាលាសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Renmin University បាននិយាយក្នុងអត្ថបទកាសែត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា មានករណីស្លាប់បុរសជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ពេលកំពុងព្យាបាលជំងឺកូវីដ១៩ គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du Myocard)មិនមែន ស្លាប់ ដោយសារ ជំងឺ កូវីដ ១៩នោះទេ ។
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែមេសា នៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលជាបេសកកម្មដែលលោកបានលើកឡើងថា មានគោលបំណងពង្រឹងសម្ព័ន្ធមិត្តជប៉ុន – អាមេរិក និងបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការរាតត្បាតវីរុសកូវីដ-១៩ ដែលកំពុងកើនឡើង។ ប្រសិនបើអ្វីៗទាំងអស់ដូចបានគ្រោង ទុកលោកនាយករដ្ឋមន្រ្តី នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបជាមួយលោក បៃដិន...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទីភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើវ៉ាក់សាំងបង្កជំងឺ-១៩ បង្កើតដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានផ្អាកនៅក្នុងប្រទេសមួយចំនួន នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ី បន្ទាប់ពីមានរបាយការណ៍ អំពីការកកឈាមក្នុងមនុស្សមួយចំនួន ដែលបានចាក់វ៉ាក់សាំងនេះ។ WHO បានឲ្យដឹងថា ប្រទេសមួយចំនួន បានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយផ្អែកលើរបាយការណ៍នៃការកកឈាមក្នុងមនុស្សមួយចំនួន...
ហ្សឺណែវ៖ បន្ទាប់ពីមានរបាយការណ៍អំពីវ៉ាក់សាំងការពារជំងឺកូវីដ – ១៩ ត្រូវបានរឹតត្បិត សម្រាប់ការនាំចេញ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានសម្តែងការមិនពេញចិត្ត ចំពោះការអនុវត្តនេះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Mariangela Simao អគ្គនាយករងអង្គការសុខភាពពិភពលោកទទួលបន្ទុកផ្នែកឱសថ និងផលិតផលសុខភាព បានលើកឡើងថា“ អង្គការសុខភាពពិភពលោក តែងតែព្រួយបារម្ភអំពីការហាមឃាត់ការនាំចេញលើផលិតផល ដែលនឹងជួយបញ្ចប់ដំណាក់កាលស្រួចស្រាវនៃជំងឺរាតត្បាតនេះ” ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីប និងតួកគីបានបើកឲ្យមានជំនួបគ្នាជាលើកដំបូងថ្នាក់កាទូត មិនធ្លាប់មានចាប់តាំងតែពីការទំលាក់មេដឹកនាំប្រធានាធីបតីអាមេរិកអេហ្ស៊ីប Mohamed Morsi តាំងតែពីឆ្នាំ២០១៣។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu បានបញ្ជាក់ទៀតថា៖ពួកយើងបានធ្វើការទំនាក់ទំនងគ្នា នៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសជាមួយនឹងគ្នា។ ភាគីទាំងសងខាងបានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការដាក់លក្ខខណ្ឌជាមុនចំពោះកិច្ចពិភាក្សាបន្តទៀត នាពេលខាងមុខនិងដើម្បីអាចឲ្យទំនាក់ទំនងទ្វេរភាគី ដែលជាប់គាំងជាយូរមកហើយនោះអាចនឹងដំណើរការឡើងវិញ។ គួរឲ្យដឹងដែរថាទំនាក់ទំនង របស់ប្រទេសទាំងពីរតួកគីនិងអេហ្ស៊ីបត្រូវបានធ្លាក់ចុះជាពិសេស ក្រោយការទំលាក់លោក Morsi...