ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានទទួលចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ Astra Zeneca “COVISHIELD” រួចរាល់ហើយ ។ នេះគឺជាការស្ម័គ្រចិត្ត ក្នុងការទទួលចាក់វ៉ាក់សាំង...
បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ចំនួន ៣៩ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍ មាន ៣៤ នាក់ និងករណីនាំចូលមានចំនួន ៥នាក់ ដែលធ្វើអោយប្រទេសថៃ មានអ្នកឆ្លង សរុបកើនឡើងដល់ ២៦ ៥៤០នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post...
BBC ៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានធ្វើឱ្យក្រុមអ្នកកាសែត ភ្ញាក់ផ្អើល នៅឯសន្និសីទ សារព័ត៌មាន នាពេលថ្មីៗនេះ នៅពេលដែលលោក បានជ្រើសរើស វិធីមិនធម្មតាមួយ ដើម្បីបង្វែរសំណួររបស់ពួកគេ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលត្រូវ...
បរទេស ៖ ប្រជាជនវៀតណាម ៥ នាក់ ក្នុងចំណោម ៥២២នាក់ ដែលជាមនុស្សដំបូង ដែលបាន ទទួលវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ AstraZeneca បានបង្កើតផលប៉ះពាល់តិចតួច ដូចជាប្រតិកម្មអាលែហ្សី បន្ទាប់ពីចាក់លើកដំបូង ។ នេះបើតាមសារព័ត៌មាន អនឡាញវៀតណាម VnExpress ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ បុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ ដែលមានករណីវិជ្ជមានកូវីដ-១៩ បានមកស្នាក់នៅក្នុងផ្ទះកម្មករ ក្នុងសិប្បកម្មឡដ្ឋមួយកន្លែង នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្រោយស្រាវជ្រាវតាមដានឃើញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចាត់ឲ្យមន្ត្រីសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណ...
ប៉្រូម៉ូសិនគ្រប់ផលិតផល LG ទិញ១ ថែម៣ ពិតជាពិសេស អាចបង់រំលស់ ដោយគ្មានការប្រាក់ 0% រយៈពេល ៦ខែ មានកាដូបន្ថែមជាច្រើន តម្លៃក៏ពិសេស ជាច្រើនទៀតផងដែល ។ ការផ្តល់ជូននេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ១៤ខែមីនា ២០២១ ។ ប្រសិនត្រូវការ គ្រឿងអេឡិចត្រូនិច...
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាន នគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុ ពេលកំពុងចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ៕
ភ្នំពេញ ៖ ខណៈករណីអធិការ ស្រុកសៀមប៉ាង ឲ្យស្រ្តីនគរបាលបំបៅកូន ពេលបំពេញការងារ ធ្វើកិច្ចសន្យា កំពុងទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជននោះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា ក៏បានបញ្ចេញទស្សនៈផងដែរ ។ ដោយលោកបានថ្លែង ថា “មន្ត្រីនគរបាល ដែលនាំគ្នាដាក់ ទណ្ឌកម្មម្តាយវ័យក្មេង...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្អែកព្រឹកនេះ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួនមួយ គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
ភ្នំពេញ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានយកសំណាក ប្រជាពលរដ្ឋនិងគ្រូពេទ្យកំពុង ស្នាក់នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភពព្រែកអញ្ចាញ (២៤ម៉ោង) ចំនួន៥៩នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយមានអ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ចូលទៅព្យបាលនៅទីនោះ ។ នេះបើតាមការចុះផ្សាយរបស់ប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ៕