បរទេស៖ ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ហើយបន្ទាប់ពី ប្រទេសនេះទើបតែបានទទួល វ៉ាក់សាំងប្រភេទនេះចំនួន ១លានដូសកាលពីមួយថ្ងៃមុន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារ គ្របគ្រងអាហារនិងថ្នាំពេទ្យរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះនឹងត្រូវ ធ្វើការចែកចាយ និងចាក់ជូនពលរដ្ឋរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ វ៉ាក់សាំងដែលមានចំនួនប្រមាណជា ១.១លានដូស ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ប្រទេសកាលពីល្ងាចថ្ងៃចន្ទ...
បរទេស៖ រដ្ឋមន្រ្តីសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៨០០ ០០០ ដូស នឹងដឹកមកដល់ប្រទេសថៃនៅថ្ងៃទី ២៥ ខែមីនា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោស លើករណីប៉ូលីសហ្វីលីពីន សម្លាប់សកម្មជន៩នាក់ នៅក្នុងប្រតិបត្តិការឆ្មក់ ចុងសប្ដាហ៍លើក្រុមបះបោរ និងជំរុញឲ្យអាជ្ញាធរ ឲ្យជៀសវាង ការប្រើប្រាស់ វោហារសាស្ត្រ ដែលអាចនាំទៅរក ការបំពានសិទិ្ធមនុស្ស។ ក្រុមសិទិ្ធមនុស្ស បានចោទប្រកាន់លោកប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ ពីបទជំរុញឲ្យមានការបង្ក្រាប លើសកម្មជន ដើម្បីបំបិទមាត់អ្នកប្រឆាំង...
បរទេស៖ របាយការណ៍មួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គឺជាគោលដៅចម្បង នៃយុទ្ធការព័ត៌មានមិនពិតរបស់រុស្ស៊ី នៅសហភាពអឺរ៉ុប ស្របពេលដែលចំណងមិត្តភាព រវាងទីក្រុងមូស្គូនិងលោកខាងលិច រងការធ្លាក់ចុះថ្មី ជុំវិញការបំពុលនិងដាក់ពន្ធនាគារលោក Alexei Navalny ។ ក្រុមឃ្លាំមើលព័ត៌មាន មិនពិតរបស់សហភាពអឺរ៉ុប ដែលដំណើរការដោយសេវាកម្ម ចំណាត់ការខាងក្រៅរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងរបាយការណ៍ថា ខ្លួនបានចងក្រងឯកសារចំនួន ៧០០ករណី នៃការផ្សាយព័ត៌មានមិនពិត ឬក៏ការផ្សាយបំភាន់...
បរទេស៖ ទូរទស្សន៍អូស្ត្រាលីរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់សំដី របស់ការិយាល័យរដ្ឋមន្រ្តីថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Greg Hunt ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានការសង្ស័យថា មានការឆ្លងមេរោគ ដែលមានរយៈពេល២ថ្ងៃ បន្ទាប់ពីលោកបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ AstraZeneca។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃអង្គារ បានបដិសេធចំពោះការខ្វះខាត វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរដ្ឋភាគពាយ័ព្យហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនការផ្គត់ផ្គង់នៅទូទាំងប្រទេស ដោយផ្អែកលើគំរូតម្រូវការ និងការប្រើប្រាស់ ។ ក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេបំផុតនៅលើពិភពលោក បានផ្តល់ថ្នាំចំនួន ២៣លានកម្រិតដល់ប្រជាជនចំនួន១៧ លាននាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៤នាក់ទៀតហើយ នាព្រឹកថ្ងៃ១០ មីនានេះ ដែលជាករណីសហគមន៍២០កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ១០ មីនា នេះមានអ្នកឆ្លងសរុបចំនួន ១១២៤នាក់ អ្នកជាសះស្បើយចំនួន៥១៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៤៩៣នាក់ ៕
ភ្នំពេញ៖ ជាថ្មីម្តងទៀតមេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើអធិការស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមស្រ្តីនគរបាលបំបៅកូន។ លោក ពេជ្រ ស្រស់ បានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកព្រលឹមថ្ងៃ១០ មីនាថា ដោយសារ រូបភាព ១សន្លឹកបំបៅកូន លោកស្រីប៉ូលីសត្រូវថ្នាក់លើ ហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះលោកស្រីប៉ូលីស រៀបរាប់ប្រាប់ថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។...
ភ្នំពេញ៖ “ឱលោកនាយអើយលោកនាយ តើលោក នាយកើតចេញពីនរណាទៅ ? បានជាលោកនាយមិន យល់ពីតម្លៃជាម្តាយសោះអញ្ចឹង”។ នេះជាប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលមានបំណង ស្តីបន្ទោសទៅថ្នាក់លើ របស់ស្រ្តីជានគរបាលដែលបំបៅដោះកូនពេលបំពេញការងារខណៈស្រ្តីជានគរបាលរូបនេះត្រូវបានថ្នាក់លើហៅទៅអប់រំ ណែនាំ ឲ្យឈប់បំបៅកូនក្នុងពេលបំពេញការងារ ។ ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងក្រោយពីអធិការស្រុកនគរបាលស្រុក សៀមប៉ាងនៅរសៀលថ្ងៃ...
បរទេស៖ ប្រសិតពិសេសប្រចាំប្រទេស អាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូលទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ ដែលតាមដានយ៉ាងជិតស្និទ្ធចំពោះដំណើរការនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា...