ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា រដូវប្រាំងបាននឹងកំពុង ចាប់ផ្តើម ហើយទ្រនុងខ្ពស់សម្ពាធខ្ពស់ ពីប៉ាស៊ីហ្វិក បានធ្លាក់ចុះបន្តិចគ្របលើតំបន់តូចៗ ដែលបំលែងពីកំដៅ-ខ្តល់បង្កឲ្យមានភ្លៀង ដោយអន្លើ ពីថ្ងៃ១០-១៦មីនា៕
YAOUNDE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា មានករណីផ្ទុះដ៏កក្រើក នៅក្នុងទីក្រុង Bata ប្រទេសអេក្ខាទ័រ ហ្គីណេ (Equatorial Guinean) កាលពីថ្ងៃអាទិត្យ ដែលបង្កឡើង ដោយឧប្បតិ្តហេតុ និងបណ្តាលឲ្យស្លាប់មនុស្សយ៉ាងច្រើន ដែលបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស២០នាក់បាត់បង់ជីវិត និង៦០០នាក់ផ្សេងទៀតបានរងរបួស ។ ក្រុមអាជ្ញាធរ នៅក្នុងប្រទេសនេះបានបញ្ជាក់ដូច្នេះ...
បរទេស៖រដ្ឋាភិបាលអន្តរជាតិទទួលស្គាល់ នៃប្រទេសយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានស្តារឡើងវិញនូវចំណងមិត្តភាព ការទូតជាមួយប្រទេសកាតា ក្រោយការធ្វើពហិការរយៈពេល៤ឆ្នាំដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងចូលរួមដោយប្រទេសអារ៉ាប់ដទៃទៀត។ យោងតាមក្រសួងការបរទេសរបស់ប្រទេសយេម៉ែន បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស ទើបបានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកាតា នៅក្នុងទីក្រុងដូហា កាលពីថ្ងៃអាទិត្យ ហើយកិច្ចព្រមព្រៀងមួយ បានធ្វើឡើងដើម្បីស្តារឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួង ការបរទេសកាតា បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញនូវ...
បរទេស៖ស្របពេលមានការបង្ក្រាបកើនឡើង ដោយយោធា លើមហាបាតុកម្មប្រឆាំង រដ្ឋប្រហារកាលពីខែមុននោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានផ្អាកកម្មវិធី សហប្រតិបត្តិការការពារជាតិ របស់ខ្លួន ជាមួយប្រទេសមីយ៉ានម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យ លោក Marise Payne ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសអូស្ត្រាលី...
ភ្នំពេញ៖ លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ ២០២១ បានមកអញ្ជើញទទួលការចាក់វ៉ាក់សាំង ការបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តដែកថែបចិន ជាលើកទី២ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។ ដំណើរមកចាក់វ៉ាក់សាំងលើកទី២ លោក សយ សុភាព ចាប់បានលេខរៀងទី១ រីឯលេខ២...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឱ្យដឹងថា បុគ្គលិកបម្រើការងារនៅកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ចំនួន៣នាក់ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩។ជាមួយគ្នានេះក្រសួង ក៏បានអំពាវនាវ ដល់អ្នកធ្លាប់ទៅរកសេវា នៅកន្លែងម៉ាស្សាទាំង៣ទីតាំង នៅសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ប្រញាប់ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក ។ កន្លែងម៉ាស្សាទាំង៣ទីតាំងនេះ មានទីតាំងអាស័យដ្ឋាន ដូចខាងក្រោម៖១៖...
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជា ឲ្យស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល និងសូមអំពាវនាវ ស្ថាប័ននិតិបញ្ញត្តិ សុំផ្អាកជាបណ្តោះអាសន្ន នូវស្ថាប័ន ប៉ុន្តែយើងត្រូវមាន មនុស្សប្រចាំការ តែយ៉ាងហោចណាស់ ត្រូវមានមនុស្សតិចតួច មនុស្សភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ ក្រោយ៧ថ្ងៃហើយនោះ រាជរដ្ឋាភិបាល នឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ។ តាមរយៈសារសំឡេងបន្ទាន់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា ខេត្តព្រៃវែង បានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មីរហូតដល់ ១១នាក់បន្ថែមទៀត ដែលជាការឆ្លង ពីគ្រូពេទ្យម្នាក់។ ឆ្លើយតបនឹងសភាពការណ៍ជាក់ស្ដែងនេះប្រមុខរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ ឱ្យអភិបាលខេត្តព្រៃវែង សម្រេចបិទឬមិនបិទ ទីតាំងប្រមូលផ្តុំ ដូចជាសាលារៀនឬកន្លែងផ្សេងៗ។ តាមរយៈសារសំឡេងបន្ទាន់ និងពិសេសមួយនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡានៅយប់ថ្ងៃទី៨ ខែ មីនា ឆ្នាំ ២០២១នេះបានចេញ សេចក្ដីប្រកាសព័ត៌មានមួយ សម្រេចបិទសាលារៀន សាធារណៈនិងឯកជនទាំងអស់ នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ៕
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ នឹងបុរសជនជាតិខ្មែរ ម្នាក់ឈ្មោះ ម៉ី ស៊ីថាន មានវិជ្ជមានកូវីដ-១៩ មកពីខេត្តព្រះសីហនុ ។ ប្រភពពី រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមីនា...