បរទេស៖ សមាជិករដ្ឋសភាអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ដែលអនុញ្ញាតឲ្យមានការឃ្លាំមើល ចំាបាច់ធ្វើឡើងដោយអង្គភាព នុយក្លេអ៊ែអង្គការសហប្រជាជាតិ រហូតដល់ទៅរយៈពេល៣ខែ ដោយនិយាយថា ទង្វើបែបនេះ បានល្មើសនឹងច្បាប់ ដែលតម្រូវឲ្យបញ្ចប់ការត្រួតពិនិត្យនានា របស់ភ្នាក់ងារនោះ នៅក្នុងសប្ដាហ៍នេះ។ យោងទៅតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Mojtaba Zolnour ជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភា បាននិយាយថា...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារឈឺចាប់ទាំងយប់ ដោយរៀបរាប់ថា ក្នុងមួយឆាកជីវិតរបស់លោកនេះ គឺសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយលោកក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារលោកដែរ។ លោក ពេជ្រ ស្រស់ បានសរសេរសារលើហ្វេសប៊ុក កាលពី ៧ម៉ោងមុនថា «ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ គឺខ្ញុំសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយខ្ញុំក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារខ្ញុំដែរ» ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយជាមួយ ការប្រែប្រួលនៃទិសខ្យល់ដោយ លាយឡំភ្លៀងធ្លាក់ផងដែរចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២២-២៥ °C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ °C ធ្វើឲ្យមានភ្លៀងពីផ្សែងក្រូច ទៅខ្សោយ។ សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក...
បរទេស៖ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែអន្តរជាតិ បានប្រកាសថា ខ្លួនទើបបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីឲ្យមន្ត្រីត្រួតពិនិត្យចូលមក ពិនិត្យមើលសកម្មភាព នុយក្លេអ៊ែនៅក្នុងប្រទេស ដោយបង្កើតលក្ខខណ្ឌនានា ដើម្បីចាប់ផ្តើមជាថ្មី នូវកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែ រវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ លោក Rafael Mariano Grossi ជាអគ្គនាយកទីភ្នាក់ងារ សារថាមពលអាតូមិកអន្តរជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេទើបបានចុះកិច្ចព្រមព្រៀងបច្ចេកទេសមួយ ជាមួយមន្ត្រីអ៊ីរ៉ង់...
បរទេស៖ អាជ្ញាធរនៅក្នុងតំបន់ផ្ទុះជំងឺកូវីដខេត្តហៃដុង ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានពិន័យជាប្រាក់ម្នាក់ៗចំនួន ២,៥ លានដុង (៣២៦ ដុល្លារ) ទៅលើជនជាតិចិនចំនួន ២នាក់ ដែលបានបំពានបទបញ្ជាបិទទីក្រុង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជនជាតិចិនទាំងពីរនាក់ ទី១ឈ្មោះ Huang...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឲ្យបណ្តេញ ជនបរទេសណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័កចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមចំណាយល់ព្រម របស់សម្តេចតេជោក្រោយ លោកឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ផ្ញើជូនបានផ្ញើលិខិតទៅសម្តេច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងលិខិតបញ្ជាក់ថា បើចំពោះជនជាតិខ្មែរ...
ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃទី២២កុម្ភៈនេះថាស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នេះបន្ថែម សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩។ខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ៖ មាត្រា ៤៤៖ រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅយប់ថ្ងៃទី២២ ខែ កុម្ភៈនេះ បានប្រកាសផ្អាកការបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន ២សប្តាហ៍។