បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែសិក្សា លើសំណើសហភាពអឺរ៉ុបមួយ ដែលសុំឲ្យមានជំនួបក្រៅផ្លូវការ រវាងសមាជិកបច្ចុប្បន្ន របស់កិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្តែនៅមិនទាន់ធ្វើការឆ្លើយតប នឹងវានៅឡើយនោះទេ ។ ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក មានការខ្វែងគំនិតគ្នា ជុំវិញអ្នកដែលគួរតែបោះជំហានមុន ក្នុងដំណើរស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥។ អ៊ីរ៉ង់ទទូចថា...
បរទេស ៖ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បាននិយាយថា ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តថ្នាំវ៉ាក់សាំងកូរ៉ូណាទី៣ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស បើទោះជាការសាកល្បង ចាក់ទ្រង់ទ្រាយធំ នូវថ្នាំឈ្មោះថា CoviVac និងផលិត ដោយមជ្ឈមណ្ឌល Chumakov នោះ មិនទាន់បានចាប់ផ្តើមក៏ដោយ ។ ប្រទេសរុស្ស៊ី បានអនុម័តរួចហើយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុបានប្រកាសថា អ្នកឆ្លងទាំង៣៥នាក់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺករណីឆ្លងសហគមន៍ចំនួន៣១នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២២ កុម្ភៈ មានអ្នកឆ្លងសរុបចំនួន៥៦៨ នាក់ អ្នកជាសះស្បើយចំនួន៤៧៥ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩៣ នាក់៕
នីតិវិធីតាមផ្លូវតុលាការ នៅមិនដឹងពេលណាចប់ ទើបគូភាគី ជ្រើសរើសយកដំណោះស្រាយ តាមគោលការណ៍ឈ្នះឈ្នះ របស់សម្តេចតេជោ។ សំណុំរឿងក្តីក្តាំ រវាងលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយា ជាមួយពលរដ្ឋឈ្មោះយូ ធារ៉ា និងភរិយាឈ្មោះ បូ សុភី ទើបតែឆ្លងផុតនីតិវិធី នៅសាលាឧទ្ធរណ៍បាត់ដំបង តែប៉ុណ្ណោះ ដែលតាមច្បាប់ គូភាគីមានសិទ្ធិបន្តប្តឹងសារទុក្ខ...
ភ្នំពេញ៖ បុគ្គលិកក្លឹបខារ៉ាអូខេឈ្មោះឡូហ្សិត២ ចំនួន៧៤ នាក់ (ប្រុស១១នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកលពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏បានអាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) ផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការបិទនេះ បន្ទាប់ពីរកឃើញ ប្តីរបស់ស្រ្តីម្នាក់ធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញមានផ្ទុកជំងឺកូវីដ-១៩ ។...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅយប់ថ្ងៃទី២១ កុម្ភៈ នេះបានចេញសេចក្តីប្រកាសជាបន្ទាន់មួយដោយសម្រេចបិទវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលា SIS សាខាឡាក់គីស្តារ។ ការបិទសាលាទាំង២នេះក្រោយក្រសួងសុខាភិបាលប្រកាស បានរកឃើញសិស្សថ្នាក់ទី៦ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ និងម្តាយរបស់គាត់កើតកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
កំពង់ចាម ៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់យុវជន ជាសមាជិកគណបក្សប្រជាជនខេត្ត ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម ទៅជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ។ លោកប្រធានគណបក្សប្រជាជនខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ចាម ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាល ស្ដីពីបណ្ដាញសង្គម...
បរទេស៖ យោងតាមការចេញផ្សាយ នៅថ្ងៃសៅរ៍នេះដោយកាសែតចិនដេលីបានឲ្យដឹងថា ប្រទេសញូវសឺឡេនបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង Pfizer-BioNTechនៅថ្ងៃសៅរ៍នេះហើយខណៈ ដែលប្រទេសអូស្ត្រាលីវិញនឹងចាប់ផ្តើមផែនការចុងក្រោយ របស់ខ្លួនចាប់ផ្តើមការចាក់វ៉ាក់សាំងនាថ្ងៃចន្ទសប្តាហ៍ក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមមនុស្សមួយចំនួននៃអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាល ត្រូវបានចាក់តាំងតែពីថ្ងៃសុក្រម្សិលមិញម្ល៉េះនៅក្នុងទីក្រុង Auckland មុនពេលដែលការចាក់វ៉ាក់សាំងនៅទូទាំង ប្រទេសត្រូវបានធ្វើឡើងនៅថ្ងៃនេះទាំងអ្នកធ្វើចត្តាឡីស័កនិងក្រុមអ្នកធ្វើការ។ ដោយឡែកនៅក្នុងប្រទេសអូស្ត្រាលី ក៏ដូចគ្នាដែរនៅថ្ងៃចាប់ផ្តើមក្រុមអ្នកធ្វើការងារ នៅក្នុងវិស័យសុខាភិបាលនិងក្លាយជាអ្នកដែលអាចទទួលបាន ការចាក់វ៉ាក់សាំងមុនគេនៅទូទាំងទីតាំងចាក់ចំនួន១៦កន្លែង និងមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ផងដែរ។ គួរឲ្យដឹងដែរថាញូវសឺឡេ នដែលមានពលរដ្ឋសរុប៥លាននាក់នឹងត្រូវរំពឹងទុកថានឹងអាចចាក់ឲ្យបាន គ្រប់គ្នានៅក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះហើយអូស្ត្រាលី បានដាក់ផែនការចាក់ឲ្យបានពលរដ្ឋរបស់ខ្លួន២៥លាននាក់ឲ្យ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ត្រូវតែមានការកាត់បន្ថយភ្លាម នូវអំពើហិង្សាក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនផ្តល់ពាក្យព្រលយណាមួយ ស្តីពីថាតើសហរដ្ឋអាមេរិកនឹងដកកងទ័ពចេញ តាមកាលកំណត់ក្នុងខែឧសភាដែរឬទេ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Austin បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំជំរុញឲ្យភាគីទាំងអស់ជ្រើសរើសផ្លូវឆ្ពោះទៅរកសន្តិភាព ហើយក្នុងពេលបច្ចុប្បន្ននេះ...