វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសសហរដ្ឋអាមេរិក បានលើកឡើហថា ការខិតខំណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងមិនមានប្រសិទ្ធភាពនោះទេ បើគ្មានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លេខាធិការសារព័ត៌មាន នៃក្រសួងការបរទេស Ned Price ក៏បានឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ តម្លៃរួមគ្នានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ លោក...
ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ដំណើរការផ្តាច់ទំនាក់ទំនងរបស់កងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដ៏តានតឹងមួយនៃព្រំដែន ដែលមានជម្លោះរបស់ពួកគេត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពព័ត៌មានផ្លូវការបានឲ្យដឹង ដោយដកស្រង់ប្រភពផ្លូវការថា ភាគីទាំងពីរបានបញ្ចប់ការដកកងទ័ព និងផ្នែករឹងរបស់យោធា ពីភាគខាងជើងនិងខាងត្បូងនៃបឹង Pangong នៅភាគខាងកើតតំបន់ Ladakh។ របាយការណ៍ក៏បានលើកឡើងផងដែរថា មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពឥណ្ឌា និងចិន នឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ថ្មី មួយនៅថ្ងៃសៅរ៍នេះ...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង ៧ G-7 នៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា នឹងធានាឱ្យមានការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយយុត្តិធម៌ និងសហប្រតិបត្តិការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមួយនេះ ងើបឡើងវិញពីជំងឺរាតត្បាត។ បណ្ដាមេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការប្រាស្រ័យទាក់ទងគ្នាថា“ យើងនឹងធ្វើការរួមគ្នា និងជាមួយអ្នកដទៃទៀត ដើម្បីធ្វើឱ្យឆ្នាំ២០២១ ក្លាយជារបត់មួយ សម្រាប់ពហុភាគីនិយម និងដើម្បីរៀបចំការស្តារឡើងវិញ ដែលលើកកម្ពស់សុខភាព...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណ បក្សប្រជាជនកម្ពុជា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្ម របស់មន្រ្តីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន ២៣នាក់ និងកុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើង យន្តហោះលេខSQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥និង៣៥នាទីល្ងាចនេះ។ បើតាមការបញ្ជាក់បន្ថែមរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំ បម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ សូមជម្រាបថា ការដាក់ចេញសេចក្តីណែនាំ របស់ក្រសួងអប់រំ បែបនេះក្រោយមានការផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា អឺរ៉ុប និងសហរដ្ឋអាមេរិក គួរតែធ្វើការរួមគ្នា ដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ បទប្បញ្ញត្តិឌីជីថល និងវិសមភាព។ លោក Macron បានប្រាប់អ្នកចូលរួមក្នុងសន្និសីទសន្តិសុខក្រុងមុយនិច ដែលត្រូវបានធ្វើឡើងស្ទើរតែនៅក្នុងឆ្នាំនេះ ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩នេះថា “បញ្ហាប្រឈមសព្វថ្ងៃនេះ គឺថាតើប្រទេសលោកខាងលិច អាចមានប្រយោជន៍អ្វីខ្លះ ខ្ញុំគិតថាយើងមានវាសនារួម...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសាទរចំពោះការចូលរបស់ សហរដ្ឋអាមេរិកឡើងវិញទៅក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងបានអំពាវនាវឱ្យមាន សកម្មភាពជាសកល ដើម្បីសម្រេចបាននូវការបំភាយ ដល់កម្រិតសូន្យនៅឆ្នាំ២០៥០ ។ លោកអគ្គលេខាធិការបានប្រាប់ ព្រឹត្តិការណ៍ពិតមួយថា“ ថ្ងៃនេះ គឺជាថ្ងៃនៃក្តីសង្ឃឹម ព្រោះសហរដ្ឋអាមេរិកចូលរួម ជាផ្លូវការកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះជាដំណឹងល្អ សម្រាប់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបិទមិនឲ្យ ប្រជាពលរដ្ឋខ្មែរចេញទៅ ប្រទេសថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ ព្រោះប្រទេសនោះកំពុងផ្ទុះជំងឺកូវីដ-១៩ ។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេ សទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងចូលសហគមន៍ ២០ កុម្ភៈ ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ...